ទីក្រុងទាំង ១០ដែលមានភ្ញៀវអន្តរជាតិទៅទស្សនាកម្សាន្តច្រើនជាងគេ
ចំណាត់ថ្នាក់ទីក្រុងគោលដៅកំពូលទាំង ១០០ ក្នុងឆ្នាំ ២០១៧ (Top 100 City Destinations Ranking) របស់ Euromonitor International ដែលជាក្រុមហ៊ុនសិក្សាស្រាវជ្រាវទីផ្សារ បានធ្វើការសិក្សាស្រាវជ្រាវទៅលើប្រទេសចំនួន ១០០ ដែលភ្ញៀវទេសចរណ៍អន្តរជាតិចំណាយពេលទៅទស្សនាកំសាន្តដោយប្រើពេល ២៤ម៉ោង ឬច្រើនជាងនេះ។ ខាងក្រោមនេះគឺជាទីក្រុងចំនួន ១០ ដែលជាទីក្រុងគោលដៅទេសចរណ៍ដែលមានភ្ញៀវអន្តរជាតិទៅទស្សនាកំសាន្តច្រើនជាងគេ៖
១) ទីក្រុងហុងកុង មានភ្លៀវទេសចរណ៍អន្តរជាតិប្រមាណ ២៦.៦ លាននាក់។
២) ទីក្រុងបាងកក មានភ្លៀវទេសចរណ៍អន្តរជាតិប្រមាណ ២១.២ លាននាក់។
៣) ទីក្រុងឡុង មានភ្លៀវទេសចរណ៍អន្តរជាតិប្រមាណ ១៩.២ លាននាក់។
៤) ប្រទេសសិង្កបុរី មានភ្លៀវទេសចរណ៍អន្តរជាតិប្រមាណ ១៦.៦ លាននាក់។
៥) ទីក្រុងម៉ាកាវ មានភ្លៀវទេសចរណ៍អន្តរជាតិប្រមាណ ១៥.៤ លាននាក់។
៦) ទីក្រុងឌូបៃ មានភ្លៀវទេសចរណ៍អន្តរជាតិប្រមាណ ១៤.៩ លាននាក់។
៧) ទីក្រុងប៉ារីស មានភ្លៀវទេសចរណ៍អន្តរជាតិប្រមាណ ១៤.៤ លាននាក់។
៨) ទីក្រុងញូយ៉ក មានភ្លៀវទេសចរណ៍អន្តរជាតិប្រមាណ ១២.៧ លាននាក់។
៩) ទីក្រុងស៊ឹនជឹន (Shenzhen) មានភ្លៀវទេសចរណ៍អន្តរជាតិប្រមាណ ១២.៦ លាននាក់។
១០) ទីក្រុងកូឡាឡាំពួ មានភ្លៀវទេសចរណ៍អន្តរជាតិប្រមាណ ១២.៣ លាននាក់៕
ដោយ៖ លង់ វណ្ណៈ ប្រភព៖ World Economic Forum