ជួបជាមួយអ្នកជំនាញល្បីៗថ្ងៃទី៦ ឧសភា ដើម្បីឈ្វេងយល់ពីរបៀបជ្រើសរើសដៃគូជីវិតក្នុងស.វទី២១
យុវជនស្មត្រ័ចិត្តដើម្បីការអភិវឌ្ឍសង្គម ហៅកាត់ថា YVSD នឹងរៀបចំសិក្ខាសាលាមួយអំពី «របៀបជ្រើសរើសដៃគូជីវិតក្នុង សតវត្សរ៍ទី២១» នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៧:៣០នាទី ដល់ម៉ោង ៥:០០នាទីលា្ងច នៅសាលាអន្តរទ្វីបអាមេរិកកាំង (AIS) សាខាទួលគោក ។
សិក្ខាសាលា “របៀបជ្រើសរើសដៃគូជីវិតក្នុងស.វ ទី២១” ជាវេទិកាមួយរៀបចំឡើងក្នុងគោលបំណងគឺអាចយល់ដឹងពីរបៀបជ្រើសរើសដៃគូជីវិតអោយបានត្រឹមត្រូវ ការត្រៀមខ្លួនមុនពេលរៀបការ និងការកសាងសុភមង្គលក្រោយពេលរៀបការ និងជាពិសេសរបៀបនៃការដោះស្រាយវិបត្តិគ្រួសារ ធ្វើយ៉ាងណាឲ្យគ្រួសាររស់នៅជាមួយគ្នាប្រកបដោយសុខសុភមង្គល។
គួរបញ្ជាក់ផងដែលថា ក្រុម យុវជនស្មត្រ័ចិត្តដើម្បីការអភិវឌ្ឍសង្គម ជាបណ្តាញយុវជននិងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗគ្នាដែលមានឆន្ទៈរួមគ្នាបានចាប់ផ្ដើមបង្កើតក្រុមនេះឡើងនៅឆ្នាំ២០១៤។ក្នុងគោលបំណងចង់ឃើញប្រជាជនខ្មែរពិសេសយុវជនមានសមត្ថភាពទទួលបានការអប់រំដើម្បីសង្គមមួយដែលមានវឌ្ឍនភាព។ ក្រុមយុវជនខាងលើនេះក៏ធ្លាប់បានរៀបចំសិក្ខាចំនួនបីលើករួចមកហើយ ដែលសិក្ខាសាលា លើកទីមួយគឺ ‘’ការកសាងខ្លួនជាយុវជនឆ្នើមសតវត្សទី ២១’’ រៀបចំឡើងនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៥ នៅឯសាកលវិទ្យាល័យ បញ្ញាសាស្ត្រ មានអ្នកចូលរួមប្រមាណជាង ៧០០នាក់ លើសពីការរំពឹងរហួតទៅដល់ ២០០នាក់។ សិក្ខាសាលាទី២គឺ ‘កីឡា ស្នេហា និងការអប់រំសតវត្សទី ២១” រៀបចំឡើងនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅឯសាកលវិទ្យាល័យ បញ្ញាសាស្ត្រដូចគ្នា មានអ្នកចូលរួមប្រមាណជាង៦០០នាក់។ សិក្ខាសាលាទី៣ដែលទើបនឹងបញ្ចប់រយៈពេលមិនយូរប៉ុន្មាននោះគឺសិក្ខាសាលា ‘’ការត្រៀមខ្លួនក្លាយជាម្ចាស់អាជីវកម្មសតវត្សទី២១” ដែលសិក្ខាសាលាទី៣នេះក៏មានអ្នកចូលរួមអង្គុយពេញកៅអីមិនចាញ់សិក្ខាសាលាទាំងពីរ ខាងលើដែរ។សិក្ខាសាលាទី៣នេះត្រួវបានរៀបចំឡើងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៧នៅឯ CJCC មានអ្នកចួលរួមប្រមាណជាង ៥០០នាក់។ ចំណែកឯសិក្ខាសាលាលើកទី៤ គឺ“គន្លឹះកសាងខ្លួនជាយុវជនឆ្នើមស.វ ទី២១’លើកទី២ ប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង 7:30am-12pm នៅមជ្ឍមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) សរុបអ្នកចូលរួមជិត ៥០០នាក់។