ភាពវៃឆ្លាតផ្លូវអារម្មណ៍ (Emotional Intelligence) គឺ​ជា​អ្វី?​



ភាពឆ្លាតវៃផ្លូវអារម្មណ៍ (Emotional Intelligence) គឺជាឬសគល់នៃជំនាញសំខាន់ៗដូចជា ការធ្វើការសម្រេចចិត្ត ការគ្រប់គ្រងពេលវេលា ការធ្វើការជាក្រុម ការទំនាក់ទំនង ជំនាញសង្គម ការគ្រប់គ្រង់អារម្មណ៍ខឹង ជាដើម។ ភាពវ័យឆ្លាតផ្លូវអារម្មណ៍ (Emotional Intelligence) គឺជាអ្វីមួយដែលមានក្នុងមនុស្សម្នាក់ៗដែលវាពិបាកនឹងពិពណ៌នា។ វាជាអ្វីដែលប៉ះពាល់ទៅដល់ការគ្រប់គ្រងអាកប្បកិរិយា ការទំនាក់ទំនងសង្គម និងការធ្វើការសម្រេចចិត្តរបស់អ្នក នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោក។

ភាពវៃឆ្លាតផ្លូវអារម្មណ៍ (Emotional Intelligence) កើតឡើងដោយការរួមផ្សំនូវជំនាញ ៤ផ្សេងគ្នា ដោយជំនាញទាំង៤នោះស្ថិតក្រោមជំនាញ២ធំៗគឺ ជំនាញផ្ទាល់ខ្លួន(Personal competence) និងជំនាញសង្គម (Social competence)។ ជំនាញផ្ទាល់ខ្លួន (Personal competence) បែងចែកជា ២គឺជំនាញនៃការភ្ងាក់រលឹកខ្លួន (self-awareness) និងជំនាញគ្រប់គ្រង់ខ្លួន (self-management)។ ជំនាញផ្ទាល់ខ្លួន (Personal competence)គឺជាសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍និងអាក្បកិរិយារបស់អ្នក។ ការភ្ងាក់រលឹកខ្លួន (self-awareness) គឺជាសមត្ថភាពរបស់អ្នកក្នុងការកត់សំគាល់ពីអារម្មណ៍របស់អ្នកនិងដឹងនៅពេលដែលវាកើតឡើង។ ការគ្រប់គ្រង (self-management) គឺជាសមត្ថភាពរបស់អ្នកក្នុងការប្រើប្រាស់ការភ្ងាក់រលឹកផ្លូវអារម្មណ៍របស់អ្នកដើម្បីឆ្លើយតបទៅនឹងអាកប្បកិរិយារបស់អ្នក។

ជំនាញផ្នែកសង្គម (Social competence) គឺជាការរួមបញ្ចូលគ្នារវាងការភ្ងាក់រលឹកផ្នែកសង្គម (Social Awareness) និងការគ្រប់គ្រងទំនាក់ទំនង (Relationship Management) ។

ជំនាញសង្គម (Social competence) គឺជាសមត្ថភាពក្នុងការយល់ដឹងអារម្មណ៍ អាកប្បកិរិយា និងហេតុផលរបស់អ្នកដ៏ទៃ នឹងបង្កើនចំណងទំនាក់ទំនងជាមួយអ្នកដ៏ទៃ។ ការភ្ងាក់រលឹកផ្នែកសង្គម (Social Awareness) គឺជាសមត្ថភាពក្នុងការសម្គាល់អារម្មណ៍របស់អ្នកដ៏ទៃ។

ការគ្រប់គ្រងទំនាក់ទំនង (Relationship Management) គឺជាសមត្ថភាពក្នុងការប្រើប្រាស់ភាពភ្ងាក់រលឹកនៃអារម្មណ៍របស់អ្នក និងអារម្មណ៍របស់អ្នកដ៏ទៃដើម្បីគ្រប់គ្រងការប្រាស្រ័យទាក់ទងដោយជោគជ័យ។

ភាពវៃឆ្លាតផ្លូវអារម្មណ៍ (Emotional Intelligence) ខុសពី ភាពឆ្លាតវៃ (IQ) ដោយភាពវ័យឆ្លាតផ្លូវអារម្មណ៍មិនមែនជាអ្វីដែលអ្នកអាចទស្សទាយដឹងដោយផ្អែកលើភាពឆ្លាតវៃរបស់មនុស្សម្នាក់នោះទេ។ ភាពវ័យឆ្លាតផ្លូវអារម្មណ៍គឺជាបណ្ដុំនៃជំនាញដែលអាចបង្កើនតាមរយៈការអនុវត្ត។ បើទោះបីជាអ្នកមិនមានភាពឆ្លាតវៃផ្លូវអារម្មណ៍ក៏ដោយ ក៏អ្នកអាចអភិវឌ្ឍវាបានដែរ៕

ចុចអាន៖ គន្លឹះដ៏អស្ចារ្យទាំង ៩ដើម្បីក្លាយជាមនុស្ស «មានភាពឆ្លាតវៃផ្លូវអារម្មណ៍»

ដោយ៖ លង់ វណ្ណៈ

X
5s