សម្រង់ទស្សនៈទាំង ៥ឃ្លារបស់លោកជេក ម៉ា (Jack Ma) មហាសេដ្ឋីចិន​



លោកជេក ម៉ា (Jack Ma) ត្រូវបានគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុនពាណិជ្ជកម្មអ៊ិនធើណែតយក្ស អាលី បាបា (Alibaba) និងជាមហាសេដ្ឋីរបស់ប្រទេសចិន។ មិនត្រឹមតែជាមហាសេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារនោះទេ លោកជេក ម៉ា គឺវាគ្មិន អ្នកបំផុសលើកទឹកចិត្ត និងជាអ្នកបណ្ដុះផ្នត់គំនិតសហគ្រិនម្នាក់ផងដែរ។ ខាងក្រោមនេះគឺជាសម្រង់ទស្សនៈទាំង ៥ឃ្លា របស់លោក ជេក ម៉ា៖

១) កុំបោះបង់។ ថ្ងៃនេះពិបាក ថ្ងៃស្អែកកាន់តែពិបាក ប៉ុន្តែថ្ងៃខានស្អែកអ្នកនឹងទទួលបានផ្កែផ្កាជាទីគាប់ចិត្ត។

២) ប្រសិនបើអ្នកមិនសាកល្បង នោះអ្នកប្រាកដជាមិនដឹងថាមានឱកាសជាច្រើននៅរង់ចាំអ្នកនោះទេ។

៣) ជីវិតខ្លីណាស់ កុំងប់ងល់នឹងការងារខ្លាំងពេក រីករាយនឹងជីវិតខ្លះទៅ។

៤) យើងមិនខ្វះលុយនោះទេ ប៉ុន្តែខ្វះមនុស្សដែលមានក្ដីសុបិន្ត និងមនុស្សដែលខិតខំព្យាយាមដើម្បីសម្រេចក្ដីសុបិន្តនោះ។

៥) ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរពិភពលោក ផ្លាស់ប្ដូរខ្លួនអ្នកសិន៕

ចុចអាន៖  ជេក ម៉ា មហាសេដ្ឋី​ចិន​៖ ការ​បោះបង់​គឺជា​ការ​បរាជ័យ​ដ៏​ធំ​បំផុត​ក្នុង​ជីវិត

ដោយ៖ លង់ វណ្ណៈ

X
5s