អត្ថប្រយោជន៍ទាំង ១០យ៉ាងដែលអ្នកនឹងទទួលបានពីការទទួលទានអង្ករសម្រូប
អង្ករសម្រូបសម្បូរដោយសារធាតុរ៉ែដ៏ចាំបាច់ជាច្រើនយ៉ាងដូចជា ម៉ង់កាណែស ដែក ស័ង្កសី ផូស្វ័រ កាល់ស្យូម សេឡេញ៉ូម ម៉ាញេស្យូម និងប៉ូតាស្យូម។ រីឯវីតាមីនវិញមានដូចជា វីតាមីនបេ១ វីតាមីនបេ២ វីតាមីនបេ៣ វីតាមីនបេ៦ អាស៊ីដហ្វូលិក វីតាមីនអឺ និងវីតាមីនកា។ វាក៏ជាប្រភពនៃប្រូតេអ៊ីននិងជាតិសរសៃ ដែលចាំបាច់សម្រាប់រាងកាយរបស់យើងផងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង១០យ៉ាងដែលអ្នកនឹងទទួលបានពីការទទួលទានអង្ករសម្រូប៖
១) គ្រប់គ្រងជំងឺទឹកនោមផ្អែម ដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមនិងអ្នកលើសជាតិស្ករក្នុងឈាមទទួលទាន
២) សម្បូរសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចការពាររាងកាយពីការខូចខាតពីពពួករ៉ាឌីកាល់សេរីបាន
៣) ទប់ស្កាត់ការលើសទម្ងន់
៤) អាចរារាំងការចុះខ្សោយផ្សេងៗដែលមានពាក់ព័ន្ធនឹងសរសៃប្រសាទដូចជា ជំងឺវង្វេងភ្លេចភ្លាំង
៥) ស្ត្រីដែលទទួលទានអង្ករសម្រូបអំឡុងពេលបំបៅដោះកូនអាចបង្កើនសមត្ថភាពរបស់រាងកាយក្នុងការទប់ទល់ជាមួយស្ត្រេស និងអាចបង្កើនភាពរឹងមាំដល់ប្រព័ន្ធភាពស៊ាំ
៦) ជាតិសរសៃនៅក្នុងអង្ករសម្រូបអាចជួយបង្កើនសុខភាពរបស់ប្រព័ន្ធរំលាយអាហារបាន
៧) គ្រប់គ្រងកម្រិតកូឡេស្តេរ៉ុល និងគាំទ្រដល់សុខភាពបេះដូង
៨) អាចការពារពីជំងឺមហារីក
៩) មានប្រយោជន៍ចំពោះសុខភាពខួរក្បាលនិងប្រព័ន្ធប្រសាទ
១០) បង្កើនគុណភាពនៃការគេង៕
ដោយ៖ ស្រីពៅ