មនុស្ស​ដែល​មាន​ភាព​រីក​រាយ​ពិត​ប្រាកដ​ គឺ​មាន​ទម្លាប់​ល្អ​​ ៣ យ៉ាង​នេះ​​



នៅ​ពេល​ដែល​យើង​និយាយ​អំពី​សុភមង្គល ជា​ធម្មតា​យើង​តែង​តែ​គិត​ទៅ​ដល់​អ្វី​ដែល​នាំ​មក​ឪ្យ​យើង​មាន​សេចក្តី​សុខ​ដូច​ជា​ការ​អាន​សៀវភៅ​ដែល​អ្នក​ចូល​ចិត្ត​ឬ​ក៏​មាន​ថ្ងៃ​សម្រាក​មួយ​នៅ​សមុទ្រ​។​ទាំង​នេះ​ហើយ​ដែល​នាំ​អ្នក​មក​នូវ​ភាព​សប្បាយ​ចិត្ត​និង​ភាព​រីក​រាយ​ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​សេចក្តី​សុខ​បែប​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ​។ ការ​សិក្សា​ថ្មីៗ​នេះ ​បាន​បង្ហាញ​ថា​ សេចក្តី​សុខ​ពិត​ប្រាកដ​​ឬ​ក៏​ភាព​ពេញ​ចិត្ត ​នឹង​ជីវិត​មាន​ភាព​ខុស​គ្នា​បន្តិច​បន្តួច​។

ពិត​ណាស់​មនុស្ស​ដែល​មាន​ភាព​រីករាយ​នឹង​សេចក្តី​សុខ​ពិត​ប្រាកដ​របស់​ខ្លួន ​​ពួក​គេ​មាន​គោល​ដៅ​និង​គោល​បំណង​ច្បាស់​លាស់​ណាស់​ ប្រសិន​បើ​អ្នក​ចង់​ធ្វើ​តាម​តម្រាប់​តាម​​ពួក​គេ​​អ្នក​ត្រូវ​រៀន​អនុវត្ត​ទម្លាប់​ទាំង​នេះ​ជា​ប្រចាំ​ជា​មុន​សិន៖

១)​ ​រៀន​បង្កើត​ភាព​រីករាយ​និង​សេចក្តី​សុខ​ដោយ​ខ្លួន​ឯង

គ្រប់​ពេល​ដែល​អ្នក​ចំណាយ​ពេល​អត់​ប្រយោជន៍​ទៅ​លើ​ការ​រង់ចាំ​សេចក្តី​សុខ​និង​ភាព​រីក​រាយ​​គឺ​វា​ពិត​ជា​ខាត​បង់​ពេល​វេលា​ខ្លាំង​ណាស់​ ប៉ុន្តែ​អ្នក​ដឹង​ទេ​ថា​ពេល​វេលា​មួយ​​ដែល​អ្នក​ចំណាយ​ទៅ​ដើម្បី​រង់​ចាំ​នោះ​ វា​និង​មាន​លទ្ធ​ផល​ល្អ​ប្រសិន​បើ​អ្នក​ផ្លាស់​ប្តូរ​មក​​ជា​ការ​បង្កើត​ឡើង​ដោយ​ខ្លួន​អ្នក​​។​មនុស្ស​ដែល​មាន​ភាព​រីករាយ​បំផុត​គឺ​​មិន​មែន​ជា​​មនុស្ស​ដែល​​មាន​សំណាង ​មាន​ទ្រព្យ​សម្បត្តិ​ ឬ​ក៏​ជា​មនុស្ស​ដែល​មើលទៅ​មាន​ភាព​ល្អ​ខ្លាំង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​មាន​ភាព​រីក​រាយ​បំផុត​នោះ​គឺ​ជា​មនុស្ស​ដែល​ចេះ​បង្កើត​ការ​ខិត​ខំ​ប្រឹង​​ប្រែង​ដើម្បី​ទទួល​បាន​សេចក្តី​សុខ​ទាំង​កាយ​និង​ចិត្ត​។ប្រសិន​បើ​អ្នក​​ចង់​បង្កើត​សេចក្តី​សុខ​ដោយ​ខ្លួន​របស់​អ្នក​ផ្ទាល់​ អ្នក​ត្រូវ​តែ​ចាប់​ផ្តើម​ដោយ​ធ្វើ​វា​មុន​គេ​។​យើង​ព្យាយាម​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​សេចក្តី​សុខ​ប៉ុន្តែ​គ្រប់​ទង្វើ​របស់​យើង​ទាំង​អស់​​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​​មាន​ភាព​លំបាក​​និង​មាន​ភាព​ឈឺ​ចាប់​ដោយ​សារ​យើង​ឡើយ។

​​​​២)​ រៀន​ស្រឡាញ់​ខ្លួន​ឯង

មនុស្ស​យើង​ភាគ​ច្រើន​គឺ​តែង​តែ​មិន​មាន​បញ្ហា​នោះ​ទេ​ក្នុង​ការ​កោត​សរសើរ​​ឬ​ក៏​ចូល​រួម​អបអរ​សាទរ​ជា​មួយ​អ្នក​ដទៃ​​ដូច​ជា​ចិត្តភក្តី​​ជា​ដើម ប៉ុន្តែ​វា​ប្រហែល​អាច​និង​ភាព​លំបាក​ប្រសិន​បើ​ឲ្យ​យើង​កោត​សរសើរ​ឬ​ក៏​​អបអរ​សាទរ​ទៅ​កាន់​ខ្លួន​យើង។យ៉ាង​ណា​មិញ​​អ្នក​គួរ​តែ​ត្រូវ​រៀន​ទទួល​យក​ថា​តើ​អ្នក​ជា​នរណា​ ពិសេស​ចំណុច​ខ្លាំង​របស់​អ្នក និង​អ្នក​ត្រូវ​រៀន​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​​ឲ្យ​បាន​ច្រើន​ចំណាយ​ពេល​ជា​មួយ​ខ្លួន​ឯង​​ដើម្បី​ផ្តល់​ក្តី​សុខ​ឲ្យ​ខ្លួន​​ឯង​។

៣) រស់​នៅ​ក្នុង​បច្ចុប្បន្ន​

អ្នក​​ប្រាកដ​ជា​មិន​អាច​ស្វែង​រក​​នៅ​អ្វី​ដែល​អ្នក​ចង់​បាន​​​​ទេ​ គឺ​វា​ត្រូវ​ការ​ឲ្យ​អ្នក​រៀន​រស់​នៅ​ជា​មួយ​ជីវិត​របស់​អ្នក​ក្នុង​ពេល​បច្ចុប្បន្ន។​គ្មាន​កំហុស​ណា​ដែល​អាច​​​ផ្លាស់​ប្តូរ​អតីត​កាល​របស់​អ្នក​បាន​នោះ​ទេ ហើយ​ការ​គ្មាន​ការ​​បារម្ភ​ណា​ដែល​​​អាច​ផ្លាស់​ប្តូរ​អនាគត​របស់​អ្នក​បាន​នោះ​ដែរ​។ប៉ុន្តែ​វា​និង​ប្រសើរ​ឡើង​នៅ​ពេល​ដែល​អ្នក​រៀន​រស់​នៅ​ជា​មួយ​និង​ជីវិត​របស់​អ្នក​នា​ពេល​​បច្ចុប្បន្ន​ ស្គាល់​ឲ្យ​ច្បាស់​រវាង​​ខុស​និង​ត្រូវ។ដើម្បី​ជួយ​ជីវិត​របស់​អ្នក​​ឲ្យ​រៀន​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​បាន​អ្នក​ត្រូវ​​តែ​ទទួល​យក​រឿង​ពីរ​យ៉ាង​ ទី១​នោះ​គឺ​អ្នក​ត្រូវ​ទទួល​យក​អតីតកាល​របស់​អ្នក​​ និង​ទី២​នោះ​គឺ​អ្នក​​ត្រូវ​តែ​ទទួល​យក​ភាព​មិន​ទៀង​ទាត់​នៃ​អនាគត៕ ​​​​​​​

ដោយ៖​ អ៊ុន​ ស្រីនាង

X
5s