បញ្ញាសិប្បនិម្មិត AI នឹង​ឆក់​​យក​ការងារ​អាស៊ាន​ ២៨​លាន​កន្លែងត្រឹម​ឆ្នាំ​ ២០២៨​



​បើ​យោង​តាម​របាយការណ៍​ ចុះផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បង្ហាញ​ថា​ កំណើន​ដ៏​ខ្លាំងក្លា​នៃ​បច្ចេកវិទ្យា បាន​ធ្វើ​ឱ្យ​មេ​​ជំនួញ​ធំ​ៗដូចជា លោក Elon Musk នាយក​ប្រតិបត្តិ Tesla Motors លោក Bill Gates នាយក​ប្រតិបត្តិ Microsoft និងលោក Mark Zuckerberg មេហ្វេសប៊ុក មាន​​ក្ដី​បារម្ភ។

ឧស្សាហកម្ម​មួយ​ចំនួន ត្រូវ​​បាត់​បង់​​កម្លាំង​ពលកម្ម​មនុស្ស ជំនួសមកវិញ​ដោយ​​បច្ចេកវិទ្យា​ថ្មីៗ​ តួយ៉ាង ស្វ័យប្រវត្តិកម្ម មនុស្សយន្ត​ និង​ការ​ស៊ើបការណ៍ប្រើបញ្ញាសិប្បនិម្មិត (AI) ជា​ដើម។ ការ​សិក្សា​ថ្មី​មួយ​មាន​ចំណងជើង​ថា "បច្ចេកវិទ្យា និង​​អនាគត​ការងារ​អាស៊ាន" ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុនបច្ចេកវិទ្យា Cisco និងក្រុមហ៊ុនវិភាគស្រាវជ្រាវ Oxford Economics បង្ហាញ​ថា បច្ចេកវិទ្យា AI បាន​ធ្វើ​ឱ្យ​​ប៉ះពាល់​​ដល់​កម្លាំង​ពលកម្ម​មនុស្ស ​​ក្នុង​​​ប្រទេសសមាជិក​អាស៊ាន មាន​សេដ្ឋកិច្ចធំ​ទាំង ៦ ASEAN-6 (មាន សិង្ហបុរី វៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន) ។

បង្កើន​កំណើន​ផលិតភាព ការសិក្សា​បង្ហាញ​ថា ១០​ឆ្នាំ​ខាងមុខ ការ​ច្នៃប្រឌិត​ក្នុង​សម័យ​ប​​ឌីជីថល នឹង​បង្ហាញ​ឱកាស​ដ៏​ធំធេង សម្រាប់​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​បង្កើន​ផលិតភាព និង​ភាព​ចម្រុងចម្រើនរបស់​ខ្លួន។ ការប្រើប្រាស់​បច្ចេកវិទ្យា​​មាន​ស្រាប់​ កាន់​តែ​ច្រើន រួមផ្សំ​​នឹង​ភាព​ជឿនលឿន ​ក្នុង​ការ​ប្រើប្រាស់ AI តាមរយៈ Software, Hardware និង​​មនុស្សយន្ត​ វាកាន់​តែ​​មាន​សក្ដានុពល​​​ ក្នុង​ការ​ផ្លាស់​ប្ដូរ​សមត្ថភាព​អាជីវកម្ម។ មាន​អត្រា​ប្រជាជន​វ័យក្មេង (ពាក់​កណ្ដាល ៦៣០ លាន​នាក់ ​​មាន​អាយុ​​ក្រោម ៣០​ ឆ្នាំ) ជាមួយ​ការ​ប្រកួត​ប្រជែង​​អន្តរជាតិ​ក្នុង​វិស័យ​ផលិតភាព និង​កំណែទម្រង់​សហគ្រាស អាស៊ាន កំពុង​ត្រៀម​​ខ្លួនដើម្បី​​ទាញ​យក​ប្រយោជន៍​នេះ។

យ៉ាងណា ការផ្លាស់ប្ដូរ​ផ្នែក​ឌីជីថល ក៏​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​​មនុស្សផង​ដែរ។ ដើម្បី​ស្វែង​យល់​ពី​ឱកាស និង​ឧបសគ្គ​ ក្រុមហ៊ុន Cisco របស់​អាមេរិក បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន Oxford Economics ស្វែង​រក​អ្វី​ដែល​ជា​ការ​ផ្លាស់ប្ដូរ​​នៅ​ទសវត្សរ៍​ក្រោយ ថាតើ​នឹង​កើតមាន​លើ​ការងារ​ក្នុង​ប្លក់​អាស៊ាន។ ក្រុម​អ្នក​ឯកទេស​ពហុ​ជំនាញ បាន​ប្រមូល​ផ្ដុំ​គ្នា​គ្រប់​ទិសទី​ក្នុង​តំបន់​ ដើម្បី​ផ្ដល់​ប្រឹក្សា​អំពី​តួនាទី​នៃ​បច្ចេកវិទ្យា នៅ​ក្នុង​ការងារ​ឧស្សាហកម្ម និង​ការងារ​ផ្សេង​ទៀត​​ នា​ពេល​អនាគត។ ការ​សិក្សា​​ បានសិក្សាលើ​ការងារ​ចំនួន ៤៣៣ ក្នុង​ ២១ វិស័យ​ ដើម្បី​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​​​បច្ចេកវិទ្យា ចំពោះ​កម្មករ​និយោជិក ដែល​មាន​ជំនាញ​ស្មើភាព​គ្នា​ចំនួន ២៧៥ លាន​នាក់ ​​ដែល​ធ្វើការ​នៅ​​អាស៊ាន​​​ត្រឹម​ឆ្នាំ ២០២៨។

ការ​សិក្សា​បង្ហាញ​ទៀត​ថា នៅ​ត្រឹម​ឆ្នាំ ២០២៨ កម្លាំង​ពលកម្ម​​តិច​ជាង ២៨ ​លាននាក់ ​ក្នុង​ប្រទេស​ទាំង​នេះ ពោល​គឺ​ច្រើន​ជាង​ ១០% នៃ​កម្លាំង​ពលកម្ម​បច្ចុប្បន្ន​​ នៃ ASEAN-6 (មាន សិង្ហបុរី វៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន) នឹង​ត្រូវ​​តម្រូវ​ឱ្យផលិត ​កម្រិត​ផលិតកម្ម​ដូចគ្នា​ដូច​សព្វ​ថ្ងៃ។ នេះ​បង្កើត​ឱ្យ​មាន​កំណើន​ផលិតកម្ម ​គួរ​ឱ្យ​កត់​សម្គាល់​ពី​ការ​អនុម័ត​បច្ចេកវិទ្យា ដែល​រីក​រាលដាល​កាន់​តែ​ច្រើន​ ជំរុញ​កំណើន និង​បង្កើត​តម្រូវការ​ថ្មី​សម្រាប់​កម្មករ។ វិស័យ​ដែល​ងាយ​រងគ្រោះ​ជាង​គេ​បំផុត តាម​ការសិក្សា​​ទូទៅ​មួយ បង្ហាញ​ថា ​ឆ្នាំ ២០២៨ ការងារ​នឹង​ខុស​ប្លែក​គ្នា​ខ្លាំង ​ព្រោះ​កន្លែង​ដែល​ការងារ​ត្រូវ​បាន​បង្កើត ​ខុស​ពី​កន្លែង​​​ការងារ​ដែល​ត្រូវ​បាន​កាត់​បន្ថយ​។

កម្លាំង​​កម្មករ​​ប្រមាណ ៦,៦ លាន​នាក់ នៅ​​តំបន់​អាស៊ាន នឹង​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​ សេណារីយ៉ូ​បច្ចេកវិទ្យា​ថ្មី។ ការ​សិក្សា បង្ហាញ​​ថា ​​កសិកម្ម ជា​វិស័យ​​ងាយ​រងគ្រោះ​បំផុត ដ្បិត​ការអភិវឌ្ឍន៍​ថ្មី​ ដូចជា ​ប្រព័ន្ធ​កំណត់​ទីតាំង​សកលលោក (GPS) ឧបករណ៍ Telematics និង​ឧបករណ៍​ចាប់​សញ្ញា​ឆ្លាតវៃ (smart sensors) នឹង​ត្រូវ​គេ​ដាក់​ពង្រាយ ដើម្បី​​​ទាញ​យក​ប្រយោជន៍​ឱ្យ​​កាន់​​តែ​មាន​ប្រសិទ្ធភាព​។ គេ​បាន​កត់​សម្គាល់​ថា​ នឹង​មាន​កម្លាំង​កម្មករ​ពេញ​ម៉ោងស្មើភាពគ្នា ​តិច​ជាង ៥,៧ លាន​នាក់​​ នៅក្នុង​វិស័យ​កសិកម្ម​នៅ​ត្រឹម​ឆ្នាំ ២០២៨ ​ក្នុង​ ASEAN-6 (មាន សិង្ហបុរី វៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន)។

សក្ដានុពល​នៃ​ការ​បង្កើត​ការងារ​​ក្នុង​វិស័យ​ផ្សេង​ទៀត ផ្ទុយទៅវិញ​ ​វិស័យ​ជាច្រើន​ នឹង​មាន​តម្រូវ​ការ​ការងារកើនឡើង​ ព្រោះ​តែ​កំណើន​ថាមពល​ចំណាយ តាមរយៈ​ការ​បង្កើន​ផលិតភាព​ មាន​ច្រើន​ជាង​ការ​កាត់​បន្ថយ​ការងារ ដោយ​បច្ចេកវិទ្យា​។ វិស័យ​ដែល​​នឹង​​មាន​តម្រូវ​ការ​ខ្ពស់ ​លើ​​កម្លាំង​កម្មករ​ គឺ​វិស័យ​លក់​ដុំ​ និង​លក់រាយ ពោល​មាន ១,៨ លាន​​នាក់​ ផលិតកម្ម ០,៩ លាន​នាក់ សំណង់ ០,៩ លាន​នាក់ និង​វិស័យ​ដឹកជញ្ជូន ០,៧ លាន​នាក់

ដោយ៖ សុម៉ាលីន ប្រភព៖ www.entrepreneur.com

X
5s