លោក សេង ពិសិទ្ធ៖ គន្លឹះ​៦​ចំណុច ធ្វើ​ឱ្យ​បុគ្គលិក​ធ្វើ​ការ​នៅ​​ក្រុមហ៊ុន​មួយ​បាន​យូរអង្វែង​



លោក​ សេង ពិសិទ្ធ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ASNUSSA Event Planner បាន​ប្រាប់​ Bizkhmer ថា បុគ្គលិក​ល្អ មិន​មែន​សម្លឹង​ឃើញ​តែ​ប្រាក់​ខែ​មួយមុខ​ទេ ពោល​គឺ​ជា​បុគ្គល​ធ្វើ​ការ​កន្លែង​ណា រីកចម្រើន​កន្លែង​នោះ ​​មាន​ភាព​ថ្លៃថ្នូរ និង​មាន​ឈ្មោះ​បោះ​សំឡេង។

លោក ពិសិដ្ឋ ប្រាប់​ទៀត​ថា បុគ្គលិក​ល្អ​ជា​បុគ្គល​មាន​សមត្ថភាព មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ ដែល​​អាច​ដើរ​ទៅ​មុខ​ជាមួយ​ក្រុមហ៊ុន​ និង​ជា​ដៃ​ជើង​ភ្នែក​ច្រមុះ​ដ៏​​​សំខាន់ ក្នុង​ការ​ជួយ​ឱ្យ​ក្រុមហ៊ុន​រីកចម្រើន។

តើ​ធ្វើ​យ៉ាងណា​ដើម្បី រក្សា​បុគ្គលិក​ល្អ​ឱ្យ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​មួយ​បាន​យូរ? ដើម្បី​ឱ្យ​ពួកគេ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​មួយ​បាន​យូរ លោក ពិសិដ្ឋ ថា ម្ចាស់​ក្រុមហ៊ុន​​គួរ​អនុវត្ត​ដូច​​ខាងក្រោម៖

១- ត្រូវ​ឱ្យ​បុគ្គលិក​យល់​ថា ក្រុមហ៊ុន​​នេះ​ដូច​ជា​ផ្ទះ​របស់​គេ ​

២- បន្ត​ជំរុញ​សមត្ថភាព​របស់​បុគ្គលិក

៣- បណ្ដុះបណ្ដាល​​​បុគ្គលិក​នូវ​ ស្មារតី ជំនាញ និង​ការងារ​ផ្សេងៗ​

៤- អនុញ្ញាត​ឱ្យ​បុគ្គលិក​​បញ្ចេញ​ស្នាដៃ កសាង​សមិទ្ធផល​របស់​ខ្លួន

៥- ក្រៅ​ពី​ប្រាក់​ខែ ត្រូវ​ចេះ​ផ្ដល់​ជា​​រង្វាន់ ប្រាក់​លើកទឹកចិត្ត និង​ភាគហ៊ុន​ដល់​បុគ្គលិក​ ពេល​ក្រុមហ៊ុន​រីកចម្រើន

៦- មិន​ត្រូវ​ចាត់​ទុក​ពួកគេ​​​ត្រឹម​តែ​បុគ្គលិក​ទេ ប៉ុន្តែ​ជា​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន "បុគ្គលិក​សំខាន់ ជា​បុគ្គលិក​ដែល​យើង​ត្រូវ​​​យក​ចិត្ត​ទុកដាក់​ខ្លាំង និង​ចាត់​ទុក​គាត់​ដូច​សមាជិក​គ្រួសារ​អ៊ីចឹង​។ ពួកគាត់​មាន​សិទ្ធិ​ដឹងឮ​ព័ត៌មាន​សំខាន់ៗ​ដូច​យើង​ដែរ"។ លោក​ សេង ពិសិដ្ឋ បញ្ជាក់៕  

ដោយ៖ សុវណ្ណមុនីលីតា

X
5s