តើភាសាមួយណាមានឥទ្ធិពលខ្លាំងជាងគេនៅលើពិភពលោក?
បើផ្អែកលើការវាយតម្លៃរបស់ The Power Language Index (PLI) នៅលើលោកនេះមានភាសាជាង ៦ ០០០ ដែលមានគេនិយាយ ប៉ុន្តែមានភាសា ២ ០០០ ដែលមានអ្នកប្រើប្រាស់តិចជាងមួយពាន់នាក់ ហើយមានតែ១៥ភាសាប៉ុណ្ណោះដែលមានអ្នកប្រើប្រាស់ជាងពាក់កណ្ដាល់នៃពិភពលោក។
ភាសា ចិន Mandarin ដែលមានអ្នកនិយាយជាជនជាតិដើមច្រើនជាងគេ ដែលមានអ្នកនិយាយជិតមួយពាន់លាននាក់។ ភាសាអេស្បាញគឺជាភាសាទីពីរដែលមានអ្នកប្រើប្រាស់ជិតពាក់កណ្ដាល់មួយពាន់លាននាក់។ ភាសាអង់គ្លេសជាប់ជាភាសាទីបីដែលមានជនជាតិដើមប្រើប្រាស់ជាង ៤០០ លាននាក់ និងមានអ្នកប្រើប្រាស់ជាភាសាទីពីរជាង ៥០០លាននាក់ ហើយភាសាអង់គ្លេសទៀតសោតត្រូវបានគេចាត់ទុកថាជាភាសាសម្រាប់ភាសាទំនាក់ទំនងសម្រប់មនុស្សដែលប្រើប្រាស់ភាសាខុសគ្នា (lingua franca) ។
ភាសាចំណាត់ថ្នាក់ទីបួន គឺភាសាហិនដូ និងអារ៉ាប់ ដែលភាសាទាំងពីរនេះមានអ្នកប្រើប្រាស់ជិត ៣០០ លាននាក់។ តើភាសាណាមួយដែលមានឥទ្ធិពលនិងសំខាន់ជាងគេ? កត្តាមួយដែលសំខាន់គឺកត្តាអំណាចសេដ្ឋកិច្ចដែលនៅពីក្រោយភាសានីមួយៗ។ ទីតាំងភូមិសាស្ត្រគឺមានការពាក់ព័ន្ធគ្នាផងដែរ។ ភាសាអេស្បាញប្រើប្រាស់ច្រើនក្នុងតំបន់ឡាទីញអាមេរិក។ ភាសាក៏ជាមធ្យោបាយសម្រាប់ទំនាក់ទំនង និងអានព័ត៌មាន។ ភាគច្រើននៃព័ត៌មានគឺជាភាសាអង់គ្លេស ខណៈពេលដែលប្រទេសឥណ្ឌាគឺជាអ្នកផលិតខ្សែភាពយន្តឈានមុខគេក្នុងពិភពលោក។ ភាសាក៏ជាគឺជាបេះដូងនៃទំនាក់ទំនងការទូតផងដែរ។ The Power Language Index (PLI) គឺជាប្រព័ន្ធវិភាគវាយតម្លៃទៅលើឥទ្ធិពលនៃភាសាដោយប្រើប្រាស់សូចនាករចំនួន ២០ដើម្បីវាស់ស្ទង់ដូចជា ទីតាំងភូមិសាស្រ្ត សេដ្ឋកិច្ច ទំនាក់ទំនង ចំណេះដឹងនិងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងការទូត។ ខាងក្រោមនេះគឺជាតារាងភាសាទាំង ១០ ដែលមានឥទ្ធិពលខ្លាំងជាងគេ ដែលភ្ជាប់ជាមួយតារាងលេខរៀងខុសៗគ្នាទាក់ទងនឹងទីតាំងភូមិសាស្ត្រ ទំនាក់ទំនង សេដ្ឋកិច្ច ចំណេះដឹងនិងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងការទូត៖
វាមិនមែនជារឿងគួរឲ្យភ្ងាក់ផ្អើលនោះទេ ដែលភាសាអង់គ្លេសក្លាយជាភាសាដែលមានឥទ្ធិពលជាងគេ។ ដោយស្របតាមសភាពជាក់ស្ដែង អាមេរិកមានទំហំសេដ្ឋកិច្ចធំជាងគេ និងប្រទេស G7 ដូចជាអង់គ្លេស និងកាណាដា។ ហើយភាសាអង់គ្លេសគឺជាភាសាដែលប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ភាសាខុសគ្នា ( Lingua franca)។ ភាសាម៉ាដ្រិន (Mandrin) ក្លាយជាភាសាទីពីរដែលមាឥទ្ធិពលដោយសារតែភាពខ្លាំងនៃសេដ្ឋកិច្ចចិន និងចំនួននៃអ្នកប្រើប្រាសភាសានេះ។ ភាសាបារាំង និងអេស្បាញមានឥទ្ធិពលគ្របដណ្ដប់ទៅលើទីទាំងភូមិសាស្រ្តច្រើនជាងគេ ចំណែកឯភាសាអារ៉ាបនិងអេស្បាញ លាតសន្ធឹងទៅលើទីតាំងជាច្រើន៕
ដោយ៖ លង់ វណ្ណៈ