សញ្ញាណទាំង ៥ ចំណុចបញ្ជាក់ថាអ្នកអាចនឹងត្រូវគេបញ្ឈប់ពីការងារ​



នៅសុខៗស្រាប់តែក្រុមហ៊ុនបានប្រកាសថា អ្នកត្រូវបានបញ្ឈប់ពីការងារហើយ។ ព័ត៌មាននេះពិតជាធ្វើឲ្យអ្នកខកចិត្តខ្លាំងណាស់ ហើយទីបំផុតអ្នកក៏សម្រេចស្វែងរកការងារនៅកន្លែងថ្មី។ ឥឡូវនេះដើម្បីកុំឲ្យក្Workរុមហ៊ុនបញ្ចេញអ្នកចេញពីការងារទាន់ សូមពិនិត្យមើលសញ្ញាណ៥ ខាងក្រោមនេះបញ្ជាក់ជាមុនថា អ្នកអាចនឹងត្រូវបណ្តេញចេញពីការងារ។

១) អ្នកមានអារម្មណ៍កាន់តែឃ្លាតឆ្ងាយពីក្រុមការងារ និងចៅហ្វាយនាយរបស់អ្នក

វាជាស្ថានភាពមួយដែលអ្នកមានអារម្មណ៍ថា ខ្លួនអ្នកផ្ទាល់ត្រូវបានគេទាត់ចោលទុកឲ្យនៅតែឯង គ្មានអ្នករាប់រក ហើយចេះតែឃ្លាតឆ្ងាយពីក្រុមការងារបន្តិចម្តងៗ។ សកម្មភាពទាំងនេះមានដូចជា ក្រុមការងារ ឬចៅហ្វាយនាយរបស់អ្នកមិនសូវទម្លាក់ការងារឲ្យអ្នកធ្វើច្រើនដូចមុន ហើយសូម្បីតែនិយាយស្តីទំនាក់ទំនងធម្មតាក៏លែងស្និទ្ធស្នាល លែងមានភាពកក់ក្តៅដូចរាល់ដង។

២) អ្នកទទួលសារអ៊ីមែលពីថ្នាក់លើជាងជំនួបដោយផ្ទាល់មាត់ខុសសព្វមួយដង

តើអ្នកមានកត់សម្គាល់ឃើញទេថា ចៅហ្វាយរបស់អ្នកចាប់ផ្តើមអ៊ីមែលមកអ្នកជាញឹកញាប់ទាក់ទងទៅនឹងការងារ ជាជាងជំនួបដោយផ្ទាល់មាត់ដូចសព្វដង? នៅក្នុងសារនេះ ចៅហ្វាយរបស់អ្នកអាចសរសេររៀបរាប់ពីការចំណាយនានារបស់អ្នក ស្ដីបន្ទោសនេះបន្ទោសនោះ ឬលើកឡើងពីចំណុចអវិជ្ជមាននូវការងាររបស់អ្នកជាដើម។ អ្នកត្រូវចាំថា ប្រសិនបើអ្នកទទួលសារកាន់តែច្រើនពីក្រុមហ៊ុនរបស់អ្នកពីការដាក់បន្ទុកមកលើអ្នកប្លែកជាងមុនហើយនោះ ត្រៀមវេចបង្វេចរកការងារថ្មីឲ្យហើយទៅ។

៣) ក្រុមការងារមានការងារធ្វើកាន់តែច្រើន ខណៈដែលអ្នកសឹងរកតែការងារមួយធ្វើគ្មាន

ឈប់អាក់អន់ស្រពន់ចិត្តទៅបើអ្នកសង្កេតឃើញថា បុគ្គលិកឯទៀតនៅក្នុងក្រុមហ៊ុនរបស់អ្នក ម្នាក់ៗសុទ្ធតែសកម្មនឹងការងារ ហើយធ្វើការគ្មានពេលសម្រាក ប៉ុន្តែអ្នកបែរជាគ្មានការងារធ្វើទៅវិញ។ នេះបញ្ជាក់ថា ចៅហ្វាយរបស់អ្នកបាត់បង់ទំនុកចិត្តលើអ្នកហើយ។

៤) ចៅហ្វាយរបស់អ្នកដាក់ការងារមួយឲ្យអ្នកធ្វើទាំងបង្ខំ

សញ្ញាណទី៤នេះមិនពិបាកសម្គាល់នោះទេ ព្រោះថាចៅហ្វាយរបស់អ្នកមានចេតនាចង់បណ្តេញអ្នកចេញចំៗ តែម្តងដោយសាកល្បងដាក់ការងារធ្ងន់ៗ ឬ ពិបាកធ្វើបំផុតណាមួយឲ្យអ្នកធ្វើ។ ជាមួយនឹងការងារនេះអ្នកអាចនឹងត្រូវរ៉ាប់រងធ្វើឲ្យហើយនៅក្នុងរយៈពេលខ្លីបំផុត និងត្រូវសម្រេចឲ្យបានជោគជ័យលើសពីគោលដៅកំណត់ដែលបុគ្គលិកផ្សេងទៀតមិនអាចធ្វើបាន។ បើអ្នកសង្កេតឃើញសញ្ញាណនេះហើយនោះ ត្រៀមខ្លួនទទួលស្គាល់ការពិតទៅថា ចៅហ្វាយរបស់អ្នកកំពុងរុញអ្នកចេញហើយ។

៥) ក្រុមហ៊ុនមើលឃើញថា អ្នកជាមនុស្សអួតអាង

នេះជាកំហុសធ្ងន់បំផុតមួយនៅពេលអ្នកយល់ថា មានតែអ្នកប៉ុណ្ណោះដែលអាចធ្វើការងារនេះបាន។ សញ្ញាណ នេះគឺជាកំហុសដ៏ធ្ងន់បំផុតមួយសម្រាប់បុគ្គលិកមួយចំនួនដែលនិយាយអួតអាងជ្រុល លើកតម្កើង និងឲ្យតម្លៃខ្លួនឯងខ្ពស់ពេក ហើយវាក៏ជាអ្វីដែលក្រុមហ៊ុនស្អប់បំផុត។ អ្នកប្រហែលគិតថា អ្នកមានសមត្ថភាពធ្វើការឲ្យក្រុមហ៊ុនបាន តែក្រុមហ៊ុនក៏យល់ថា គេមានលុយដើម្បីជួលបុគ្គលិកល្អៗច្រើនជាងអ្នកដែរ។ ដូច្នេះបើគេមិនពេញចិត្តភាពអួតអាងរបស់អ្នក ហេតុអ្វីដែលគេរកអ្នកថ្មីមកជំនួសអ្នកមិនបាន? បើបែបនេះទៅហើយ នៅរង់ចាំអ្វីទៀត រកការងារនៅកន្លែងថ្មីធ្វើទៅ៕

ប្រភព៖ cnbc

X
5s