ប្រទេសទាំង ១០នេះដែលមានឈ្មោះថា ជាប្រទេសទទួលបានការអប់រំខ្ពស់ជាងគេបំផុត​



ជនជាតិអាមេរិកកាន់តែច្រើនត្រូវបានគេមើលឃើញថា បានចូលរៀននៅថ្នាក់មហាវិទ្យាល័យច្រើនជាងពេលណាៗទាំងអស់។ ប៉ុន្តែទោះបីជាមាននិស្សិតចូលរៀននៅថ្នាក់មហាវិទ្យាល័យមានចំនួនច្រើនបំបែកកំណត់ត្រាក្តី ក៏ប្រទេសនេះនៅតែឈរពីក្រោយបណ្តាប្រទេសផ្សេងទៀតដែលជាប់ឈ្មោះជាប្រទេសដែលមានប្រជាជនទទួលបានការអប់រំខ្ពស់ជាងគេបំផុត។

ប្រទេសកាណាដាបានជាប់ឈ្មោះជាប្រទេសដែលមានការអប់រំខ្ពស់បំផុតនៅលើពិភពលោក។ យោងតាមទិន្នន័យរបស់ OECD បានអោយដឹងថា មនុស្សពេញវ័យជាង ៥៦% នៅក្នុងតំបន់ Great White North របស់ប្រទេសនេះ បានទទួលការអប់រំជាច្រើនបន្ទាប់ពីរៀនចប់ថ្នាក់វិទ្យាល័យ។

នៅខាងក្រោមនេះគឺជាឈ្មោះប្រទេសទាំង១០ ដែលទទួលបានការអប់រំខ្ពស់បំផុតនៅលើពិភពលោក៖

១០) ប្រទេសលុចហ្សំបួរមាន ៤២,៨៦%

៩) ប្រទេសន័រវែសមាន ៤៣,០២%

៨) ប្រទេសហ្វាំងឡង់មាន ៤៣,៦០%

៧) ប្រទេសអូស្ត្រាលីមាន ៤៣,៧៤%

៦) សហរដ្ឋអាមេរិកមាន ៤៥,៦៧%

៥) ប្រទេសអង់គ្លេសមាន ៤៥,៩៦%

៤) ប្រទេសកូរ៉េខាងត្បូងមាន ៤៦,៨៦%

៣) ប្រទេសអ៊ីស្រាអែលមាន ៤៩,៩០%

២) ប្រទេសជប៉ុនមាន ៥០,៥០%

១) ប្រទេសកាណាដាមាន ៥៦,២៧% ៕

ប្រភព៖ cnbc

X
5s