ប្រញាប់​ត្រៀម​ CV ​ក្រសួង​ការងារ​ប្រកាស​ឱកាស​ការងារ​ជិត ​២០០០​កន្លែង​



ឱកាស​ការងារ​ច្រើន​ផ្នែក​ ច្រើន​ជំនាញ​ចំនួន​ ១​៦៧១​កន្លែង​ពី​ក្រុមហ៊ុន​ល្បីៗ​ជា​ច្រើន​កំពង់​រង​ចាំ​លោក​អ្នក ដោយ​លោក​គ្រាន់​តែ​ទៅ​កាន់​ក្រសួង​ការងារ​ និង​​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ នឹង​ភ្ជាប់​ទៅ​ជា​មួយ​នូវ ​CV​នោះ​លោក​អ្នក​នឹង​អាច​ចូល​ទៅ​សម្ភាសន៍​ផ្ទាល់បាន​ភ្លាម​​តែ​ម្ដង។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​តាម​រយៈ​គណនេយ្យ​ហ្វេសប៊ុក​ផេក​ផ្លូវ​ការ​របស់​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ។ នេះ​ជា​ឱកាស​ល្ អ​សម្រាប់​លោក​អ្នក​ដែល​មិន​ទាន់​មាន​ការងារ​ធ្វើ​ ពិសេស​យុវជន​ អាច​រៀប​ចំ​​ CV ​របស់​លោក​អ្នក​នឹង​មក​កាន់​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ចាប់​ពី​ម៉ោង​៨:០០​ព្រឹក ដល់​ម៉ោង​៥:០០​រសៀល។​ លោក​អ្នក​​អាច​ទំនាក់​ទំនង​សាក​សួរ​ព័ត៌មាន​លម្អិត​តាម​រយៈ​លេខ​ទូរស័ព្ទ ០៧៧ ២៣២ ៣៧៨/ ០១៦ ៧៨ ៦៦ ៥៥៕

X
5s