គន្លឹះទាំង ៥ ក្នុងការបង្កើនទំនាក់ទំនងសម្រាប់ខ្លួនឯង
កាលពីថ្ងៃអាទិត្យ ទី ១៣ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ក្រុម Young Leadership Ambassadors បានរៀបចំសិក្ខាសាលា ដែលស្តីអំពី "Millennial Life" ក្នុងនោះផងដែរ មានវាគ្មិនឆ្នើមៗចូលរួមមកចែករម្លែកបទពិសោធន៍ផ្ទាល់ខ្លួន និង គន្លឹះជោគជ័យ មួយចំនួនចែកដល់សិក្ខាកាមដែលចូលរួមនៅក្នុងថ្ងៃនោះ។ ជាមួយគ្នានេះដែរ អ្នកស្រី វូ វេច្ចរ៉ា បានផ្ត់ល់ជាគន្លឹះ ៥ ចំនុចសំខាន់ៗក្នុងការបង្កើត និង ពង្រឹងទំនាក់ទំនងចំពោះខ្លួនឯង គឺ៖
1.Trush your self
- Setup your purse ធ្វើរឿងមួយច្បាស់លាស់ខ្លួនឯងអាចធ្វើបានកុំឲ្យសម្តីអ្នកដទៃមានឥទ្ធិពលលើខ្លួនឯងគ្រប់យ៉ាងអ្នកមានសិទ្ធសម្រេចចិត្តដោយខ្លួនឯងព្យាយាមធ្វើឲ្យអស់ពីលទ្ធភាពខ្លួនឯងឲ្យអស់ពីបេះដូងមិនមែនអស់ត្រឹមពីខួរក្បាល
- ជឿជាក់លើខ្លួនថាអាចធ្វើបាន និង រៀន Challenge ជាមួយខ្លួនឯង ហើយជៀសវាងការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ជាដាច់ខាត។
2.love yourself
ការស្រលាញ់គឺជាការឲ្យការលះបង់ទៅឲ្យមនុស្សដែលយើងស្រលាញ់។ ការស្រលាញ់ខ្លួនឯងព្យាយាមអភិវឌ្ឍន៍ខ្លួនឲ្យមានតម្លៃ រឿងជាច្រើនដែលអាចកើតមានឡើងជំវិញខ្លួនឯង challenge ខ្លួនឯងលះបង់ឲ្យខ្លួន។
ការស្រលាញ់ខ្លួនឯងព្យាយាមស្វែងរកនិង អភិវឌ្ឍន៍ ចំណេះដឹងឲ្យខ្លួនឯងកាន់តែច្រើន។ បើចង់ស្រលាញ់អ្នកដទៃត្រូវស្រលាញ់ខ្លួនឯងឲ្យបានមុនសិន។
3.បំពេញតំរូវការសម្រាប់ខ្លួនឯង
គ្រប់គ្នាតែងតែបំពេញតម្រូវការឲ្យអ្នកដទៃសឹងតែភ្លេចខ្លួនឯងផ្ទាល់មានតម្រូវការដូចគ្នា។ យើងគ្រប់គ្នាតែងចង់បានអ្វីខ្លួនឯងចង់បានពេលគ្រប់ពេល បើជាប់តែរវ្វល់ ខ្វល់ពីអ្នកដទៃនោះ ច្បាស់ណាស់ថា ទំនាក់ទំនងអ្នកនឹងខ្លួនឯងផ្ទាល់ពិតជាមានបញ្ហាជាក់ជាមិនខាន។ រៀនចាប់អារម្មណ៍សរសើរខ្លួនឯងនឹងផ្តល់រង្វាន់លើកទឺកចិត្តសម្រាប់ខ្លួនឯងឲ្យបានច្រើនកុំចាំតែអ្នកដទៃមកលើកទឹកចិត្តសរសើរអ្នកទើបអ្នកសប្បាយចិត្ត មោទនភាពនោះទេ វាគ្មានប្រយោជន៍ទេ។
4 challenge yourself
ជម្នះខ្លួនឯងឲ្យបាន ដែលធ្វើនូវរឿងរ៉ាវដែលយើងមិនចង់ធ្វើ ដូចជាក្រោកពីព្រលឹម ហាត់ប្រាណ ញ៉ាំផ្លែឈើ អានសៀវភៅជាដើម ។ រៀនធ្វើទំលាប់នោះជារឿយៗ ជាប្រចាំថ្ងៃណាមួយអ្នកនឹងឈ្នះខ្លួនឯងជាមិនខាន។ ការរៀនយកឈ្នះខ្លួនឯងជារឿងមួយដ៏អស្ចារ្យប្រសើជាងអ្នករៀនយកឈ្នះអ្នកដទៃ។
5 ធ្វើខ្លួនជាមនុសសំខាន់សម្រាប់អ្នកដទៃ
មុនធ្វើអ្វី ឬ សម្រេចធ្វើអ្វីមួយត្រូវប្រកបដោយគតិ និង មានអារម្មណ៍នឹងនរ ធ្វើជាមនុស្សមានតម្លៃ កុំធ្វើជាមនុស្សដែលជាបន្ទុកដល់អ្នកដទៃបើយើងខ្លួនឯងជួយខ្លួនឯងមិនបានផងនោះ។ ដូច្នេះត្រូវព្យាយាមឲ្យតម្លៃខ្លួនឯងឲ្យច្រើន។
អ្នកនាងបានបន្ថែមទៀតថា ការមានទំនាក់ទំនងល្អជាមួយខ្លួនឯងវារឿងមុនគេដែលយើងត្រូវធ្វើ បើយើងគ្មានទំនាក់ទំនងល្អជាមួយខ្លួនឯងផងទំនាក់ទំនងជាមួយអ្នកដទៃក៏មិនប្រសើរដូចគ្នា៕
ដោយ គឹម ច័ន្ទលាភ