តើមូលហេតុអ្វីប្រទេសភូមា(Burma) ប្ដូរទៅជាមីយ៉ានម៉ា(Myanmar) វិញ?​



ប្រទេសភូមាធ្លាប់ជាប្រទេសមួយដែលទទួលរបបផ្ដាច់ការនៅក្នុងអំឡុងឆ្នាំ១៩៨០។ នៅក្នុងអំឡុងឆ្នាំនោះ ប្រទេសភូមាមានការបោះបោរដ៏ធំមួយប្រឆាំងនឹងរបបនយោបាយផ្ដាច់ការរបស់ប្រធានាធិបតីផ្ដាច់ការ នេ វីន ដែលបានធ្វើឲ្យមានការបង្ហូរឈាមនិងមានការបាត់បង់អាយុជីវិតមនុស្សរាប់ពាន់នាក់។ បន្ទាប់ពីការបោះបោរទម្លាក់ប្រធានាធិបតីផ្ដាច់ការរូបនោះរួចមកប្រទេសភូមា (Burma)បានផ្លាស់ប្ដូរឈ្មោះរបស់ខ្លួនឯងទៅជាប្រទេសមីយ៉ាន់ម៉ា (Myanmar)វិញ ហើយមានការ​ផ្លាស់ប្ដូរឈ្មោះទីក្រុង និងខេត្ដមួយចំនួនទៀតផង។

 

សព្វថ្ងៃប្រទេសភូមា ឬ មីយ៉ាន់ម៉ាត្រូវបានគ្រប់គ្រងដោយលោកស្រី អង់សានស៊ូជី ដែលជាប្រធានាធិបតីស្រ្ដីមួយរូបដ៏ល្បីល្បាញក្នុងប្រទេសភូមា។​ ងាកមកមើលពីអត្ថន័យនៃផ្លាស់ប្ដូរឈ្មោះវិញម្ដង តើភូមា និង មីយ៉ាន់ម៉ាខុសគ្នាយ៉ាងដូចម្ដេច?

 

ដូចដែលបានលើកឡើងពីមូលហេតុដែលមានផ្លាស់ឈ្មោះរួចមកហើយ។​ ការប្រើប្រាស់ឈ្មោះ មីយ៉ាន់ម៉ា (Myanmar) គឺការប្រើប្រាស់ជាឈ្មោះជាផ្លូវការក្នុងប្រទេសមួយនេះដែលដាក់ឲ្យប្រើប្រាស់ដោយរដ្ឋាភិបាលភូមា ចំណែកឯឈ្មោះ ភូមា (Burma) វិញក៏នៅតែមានគេប្រើប្រាស់ដូចគ្នាប៉ុន្ដែមិនមានជាលក្ខណៈផ្លូវការនោះទេ។

 

បន្ទាប់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ាបានបង្រ្កាបប្រធានាធិបតី នេ វីន ដែលបានសម្លាប់ប្រជាជនភូមារាប់ពាន់នាក់រួចហើយនោះ។ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានផ្លាស់ប្ដូរកែប្រែរបបនយោបាយជាច្រើនក្នុងប្រទេសរបស់ខ្លួន និងមានការលើកកម្ពស់សិទ្ធចូលរួមរបស់ប្រជាជនភាគតិចដែលរស់នៅក្នុងប្រទេសភូមាផងដែរ។ ការផ្លាស់ប្ដូរឈ្មោះប្រទេសភូមាទៅជាប្រទេសមីយ៉ាន់ម៉ាក៏បានជះឥទ្ធិពលវិជ្ជ មានផងដែរ គឺប្រទេសមួយនេះបានរួចផុតពីការដាក់អាណានិគមពីអង់គ្លេសដូចគ្នា។

 

ការផ្លាស់ប្ដូរឈ្មោះប្រទេសមួយនេះនៅតែធ្វើឲ្យមនុស្ស ឬ ភ្ញៀវទេសចរណ៍មួយចំនួនដែលមកទស្សនៈកិច្ចក្នុងប្រទេសមីយ៉ាន់ម៉ានូវមិនទាន់យល់ច្បាស់ពីការផ្លាស់ប្ដូរនេះនៅឡើយទេ៕

 

ដោយ៖ ច័ន្ទលាភ
ប្រភព៖ Culture Trip

X
5s