តិចនិក៣យ៉ាង ជួយអ្នកឲ្យអានសៀវភៅឆាប់យល់នឹកស្មានមិនដល់!!!
តើអ្នកមានដែលសួរខ្លួនឯងទេថា តើពេលអានសៀវភៅចប់ អ្នកទទួលបានចំណេះដឹងពីវាប៉ុន្មានភាគរយដែរ? អ្នកខ្លះអានបានលឿនជាងគេមែន តែទទួលយកអត្ថន័យពីសៀវភៅនោះមិនបានច្រើនឡើយ។ តែនៅមានតិចនិកខ្លះដែលគ្រាន់តែចំណាយពេលអានលឿនដូចគ្នា តែទទួលអត្ថន័យពីវាបានច្រើននឹកស្មានមិនដល់។ តើមានអ្វីខ្លះទៅ?
១) គូសប៊ិចពីក្រោមន័យសំខាន់
ក្នុងអត្ថបទនីមួយៗតែងមានន័យបង្កប់របស់វា ដូច្នេះបើអ្នកអាចរកឃើញ អ្នកអាចគូសបន្ទាត់សម្គាល់ពីលើវា រួចអានតែពាក្យតិចតួចដែលជាមេ នៃអត្ថន័យ។ នោះអ្នកនឹងអាចកាត់ ម៉ោងខ្លះៗក្នុងការអានឃ្លាដែលគ្មានប្រយោជន៍ ចេញ។
២) ចេះស្រមើស្រមៃ
ការអានសៀវភៅ ក៏ទាមទារភ្ជាប់ទៅនឹងការស្រមើស្រមៃផងដែរ ព្រោះថាពេលអ្នកស្រមើស្រមៃ អ្នកកំពុងតែប្ដូរពីអក្សរឲ្យទៅជារូបភាព។ ហើយរូបភាពទាំងអស់នោះ គឺងាយនឹងដក់ជាប់នៅខួរក្បាលអ្នកបានយូរជាងអក្សរទៅទៀត។
៣) សរសេរអត្ថន័យសង្ខេប
វាមិនទាន់បញ្ចប់ត្រឹមនឹងការអាននោះឡើយ បើសិនជាអ្នកចង់ក្លាយជាអ្នកអានសៀវភៅដ៏ខ្លាំងម្នាក់។ បន្ទាប់ពីអានចប់សព្វគ្រប់ អ្នកគួរសរសេរជាអត្ថបទសង្ខេប ឬមួយក៏រៀនឆ្លើយជាសំណួរដែលគេបានចោទសួរឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ដោយធ្វើបែបនេះ វាប្រៀបដូចជាអ្នកបានកោះហៅចំណេះដឹងដែលអ្នកបានអានកន្លងមកឲ្យមកវិញអ៊ីចឹងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ Entrepreneur.com