លក្ខណៈសម្បត្តិ ២៧ ចំណុចដែលអ្នកត្រូវមានមុនឈានជើងដល់អាយុ ៣០
វ័យចាប់ពី ២០ ឆ្នាំដល់ ៣០ឆ្នាំ គឺជាវ័យមួយដែលមនុស្សគ្រប់រូបត្រូវក្រេបជញ្ជក់យកចំណេះដឹង និងត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់ដើម្បីកសាងអនាគតរបស់ខ្លួន។ ការសិក្សា ការងារ ស្នេហា ជាដើមគឺសុទ្ធតែជាប្រធានបទដ៏សំខាន់បំផុតនៅ ក្នុងចំណោមប្រធានបទផ្សេងៗទៀតដែលមនុស្សក្នុងវ័យនេះជួបប្រទះ ដើម្បីសិក្សាស្វែងយល់មុនពេលវ័យ ៣០ឆ្នាំឈានចូលមកដល់។ យ៉ាងណាមិញ ទន្ទឹមនឹង ៣ ចំណុចខាងលើនេះ ដើម្បីកុំឲ្យពេលវេលាដ៏ល្អនេះរំលងផុតទៅ អ្នកគួរធ្វើឲ្យបាន ២៧ ចំណុចខាងក្រោមនេះមុនវ័យ ៣០ ឈានជើងចូលមកដល់៖
១. ចូលរៀនមហាវិទ្យាល័យ ហើយរៀនឲ្យបានចប់ចុងចប់ដើម យ៉ាងហោចណាស់ក៏ចប់ថ្នាក់បរិញ្ញាបត្រដែរ
២. រៀនចម្អិន ឬធ្វើម្ហូបដោយខ្លួនឯង ៣. ស្គាល់ពីប្រវត្តិគ្រួសារ និងកសាងកេរ្តិ៍ឈ្មោះល្អសម្រាប់គ្រួសារ
៤. កែទម្លាប់ឲ្យល្អចេះហាត់ប្រាណជាប្រចាំ
៥. ចេះសន្សំប្រាក់ទោះបីតិច ឬច្រើនក៏ដោយ
៦. មានកម្មវិធីកាន់តែច្រើនដូច្នេះក៏ត្រូវចេះស្គាល់ប្រភេទស្រាល្អៗដែរ
៧. បង្កើតកិត្តិភាពជិតស្និទ្ធឲ្យបានច្រើនតាមតែអាចធ្វើបាន
៨. រកអាជីពការងារណាមួយដែលជាក្តីសុបិន្ដរបស់អ្នកឲ្យបាន
៩. រៀនសម្រេចចិត្តដោយយកហេតុផលជាធំ
១០. ចូលរួមព្រឹត្តិការណ៍តន្ត្រីធំៗដើម្បីរៀនស្គាល់ពីបរិយាកាសសង្គម
១១. សរសេររឿងខ្លី ឬនិពន្ធរឿងណាមួយដែលអ្នកមានចំណង់ចំណូលចិត្ត
១២. អាន អាន អានហើយអានទៀត អានឲ្យបានច្រើនបំផុត
១៣. រៀនរៀបចំទុកដាក់អ្វីៗឲ្យមានរបៀបរៀបរយ ឬត្រូវមានសណ្ដាប់ធ្នាប់ល្អ
១៤. បើជក់បារី គួរផ្តាច់វាឲ្យបាន
១៥. ទោះគ្មានលុយ តែយ៉ាងហោចណាស់គួរទិញរបស់ថ្លៃៗណាមួយលោមចិត្តខ្លួនឯង
១៦. រៀនស្គាល់ភាពបរាជ័យឲ្យបានច្រើន
១៧. រៀនចងសម្ព័ន្ធភាព ឬបង្កើតបណ្ដាញទំនាក់ទំនងជាមួយបុគ្គលជោគជ័យឲ្យបានច្រើន
១៨. ហ៊ានបង្ហាញមុខនៅលើវេទិកាសាធារណៈដូចជា ការបញ្ចេញមតិ ចូលរួមកម្មវិធីកម្សាន្ត ច្រៀង រាំជាដើម
១៩. ធ្វើដំណើរឲ្យបានច្រើនដើម្បីស្គាល់កន្លែងថ្មីៗ
២០. ចេះភាសាឲ្យបានច្រើនចាប់ពី ២ឡើងទៅក្រៅពីភាសាជាតិ
២១. ឧស្សាហ៍ចេញទៅលំហែនៅខាងក្រៅដូចជា ជិះទូក បោះតង់ ជិះកង់នៅតាមតំបន់ភ្នំ ឬជនបទជាដើម
២២. ជួលផ្ទះនៅជាមួយមិត្តភក្ដិ បើមិនទាន់មានលទ្ធភាពទិញផ្ទះ
២៣. រៀនធ្វើដំណើរផ្សងព្រេងដើម្បីដកស្រង់ពីបរិយាកាសថ្មីៗ ភាពលំបាក ឬឧបសគ្គនានា
២៤. រៀនស្វែងយល់ពីស្នេហា ឬ ចេះណាត់ជួបដើម្បីស្គាល់មនុស្សថ្មីៗ
២៥. ដោះបំណុលដែលមានពីមុនមកឲ្យអស់
២៦. រៀនវគ្គសិក្សាខ្លីៗ ចូលរួមសិក្ខាសិលា ចូលរួមព្រឹត្តិការណ៍ប្រកួតប្រជែងនានាដើម្បីក្រេបយកចំណេះដឹង ២៧. អភិវឌ្ឍសមត្ថភាពខ្លួនឯងជាលំដាប់ និងត្រូវហ៊ានផ្លាស់ប្ដូរដើម្បីភាពរីកចម្រើន៕
ប្រភព៖ Entrepreneur