គន្លឹះ ៥ចំណុចធ្វើឲ្យអ្នកមានមន្ដស្នេហ៍ ​អាច​ទាក់​ចិត្ត​បុរស​ៗ​ឲ្យ​ស្រឡាញ់​អ្នក​​ដោយ​មិន​ដឹង​ខ្លួន​​



មិន​ចាំ​បាច់​វះកាត់ កែ​សម្ផស្ស​ សាហាវ​ៗ ដើម្បី​ឲ្យ​ក្លាយ​ជា​​ស្រី​ស្អាត​​ដើម្បី​ឲ្យ​មាន​គេ​ស្រឡាញ់​ក៏​បាន​ដែរ​។ អ្នកមាន​ត្រឹម​តែ​ចំណុច​គន្លឹះៗមួយចំនួន តែ​ប៉ុណ្ណេះ​ ក៏​អាច​ឲ្យ​បុរស​ៗងប់ងុល​ មក​សុំ​សារភាព​ស្រឡាញ់​អ្នក​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ​។

ខាងក្រោមនេះគឺជាគន្លឹះចំនួន ៥ចំណុច អ្នកគួរអនុវត្តដើម្បីបង្កើនភាពទាក់ទាញ៖

១) សក់​វែង​ស្អាត

សក់​វែង គឺ​​ជា​អត្តសញ្ញាណ​របស់​ស្ត្រី​ ហើយ​វា​ពិត​ជា​គួរ​ឲ្យ​ទាក់ទាញ​ខ្លាំង​ណាស់​កាល​ណា​អ្នក​មាន​សក់​វែង ភ្លឺ​រលើបរលោង​ចែងចាំង នោះ។ តាម​ពិត​ទៅ​បើ​ប្រៀបធៀប​សក់​វែង​និង​សក់​ខ្លី , សម្រាប់​សក់​ខ្លី​ក៏​ស្អាត​ដូច​គ្នា ប៉ុន្តែ​ស្អាត​បែប​កូន​ក្មេង, តែ​បើ​សក់​វែង​គឺ​ស្អាត​បែប​សុភាពនារី​រម្យទម​តែ​ម្ដង​។​

២) ពូកែ​ញញឹម

មិន​ថា​សម្រស់​អ្នក ស្អាត​ឬ​មិន​ស្អាត​, ប៉ុន្តែ​ការ​ញញឹម​នេះ​ឯង​គឺ​ជា​ភាព​ទាក់ទាញ​មួយ​ដែល​បុរស​ៗ​ ឃើញ​ហើយ​គឺ​ទ្រាំ​មិន​ស្រឡាញ់​​​មិន​បាន​តែ​ម្ដង​។ ហេតុនេះ​ហើយ​ទើប​ អ្នក​ទាំង​អស់​គ្នា​ គួរ​តែ​ឧស្សាហ៍​ញញឹម ដើម្បី​ទទួល​បាន​ស្នេហ៍​ឆាប់ៗ។

៣) សម្លេង​ស្រទន់

សម្លេង​ស្រទន់​គឺ​មាន​មន្ត​ស្នេហ៍​ណាស់ ហេតុនេះ​ហើយ​អ្នក​ត្រូវ​ដឹង​ បើ​សិន​ជា​អ្នក​ទម្លាប់​និយាយ​ឮ​ៗ​ ពេក នោះ​នឹង​គ្មាន​នរណា​មក​ចាប់​អារម្មណ៍​អ្នក​ទេ​។ តែ​បើ​សម្លេង​តិចៗ មួយៗ ទន់ភ្លន់​វិញ​នោះ គ្រាន់​តែ​ឮ​សម្លេង​ក៏​គេ​ប៉ង ធ្វើ​ជា​គូ​បាត់​ទៅ​​ហើយ។​

៤) រាង​ស្វែល​

ចូរ​កុំ​បណ្ដោយ​ខ្លួន​ពិសា​អាហារ​លើស​កំណត់​ ដែល​វា​បណ្ដាល​ឲ្យ​ជាតិ​ខ្លាញ់​លើស​ហើយ​ឡើង​គីឡូ។ ព្រោះ​ថា​បុរស​ៗ តែង​តែ​ប៉ង​ប្រាថ្នា​ស្រ្ដី​ដែល​មាន​រាង​ស្វែល​ ចង្កេះ​អង្ក្រង​តែ​ប៉ុណ្ណោះ ។

៥) មាន​ដៃ​ជើង​វែង​ស្រឡូន

វា​ចាំ​បាច់​ណាស់​ដែរ ដែល​ស្រ្ដី​គ្រប់​រូប​គួរ​តែ​រៀន​​ថែ​រក្សា​ប្រអប់ដៃ​ប្រអប់ជើង ទាំង​ដៃ​ជើង​ឲ្យ​បាន​ស្រឡូន​ស​ស្អាត ព្រោះ​​វា​គឺ​ជា​​ភាព​ទាក់ទាញ​ខ្លាំង​មួយ​ដែរ។ កាល​ណា​អ្នក​ធ្វេស​ប្រហែស​មិន​យក​ចិត្ត​ទុក​ដាក់ មិន​ថែ​ទាំ​ដោយ​ការ​លាប​ឡេ​ចិញ្ចឹម​ឬ​សេរ៉ូម​វា​អាច​បណ្ដាល​ឲ្យ​មើល​ទៅ​ជ្រួញ​និង​ក្រៀមក្រោះ​ខូច​សោភ័ណ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ powerofpositivity

X
5s