ចរិ​យាសម្បត្តិទាំង ១១ចំណុច​បង្ហាញថាអ្នក​ជា​មនុស្ស​មាន​សុជីវធម៌ ​ចេះ​គួរ​សម មានការគោរព​



សកម្ម​ភាព​សាមញ្ញៗធម្ម​តាៗ និងការចេះ​គួរ​សម​ដែលអាច​ជួយ​ឲ្យ​ជីវិត​អ្នក​ប្រសើរ​ឡើង​។ អ្នក​អាច​មាន​ទំនាក់​ទំនង​ល្អ​ បង្កើន​ការ​គោរព បង្កើន​នូវ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។ ដោយ​ឡែក​ ភាព​ក្រអឺត​ក្រទមតែង​តែ​បង្ក​រជា​ផល​លំបាក​ដល់​អ្នក។ ចរិ​យាសម្បត្តិ​ដែលបង្ហាញថា មនុស្ស​ម្នាក់​ជា​មនុស្ស​មាន​សុជីវធម៌​ចេះ​គួរ​សម​នឹង​បង្ហាញឡើង​តាម​ចំណុច​ទាំង ១១ ខាង​ក្រោម​នេះ៖

១) ជា​អ្នក​ស្តាប់​ដ៏​ល្អ

មនុស្ស​ចេះ​គួរ​សម ​តែ​ង​មាន​ជំនាញ​ពិសេសខាង​ធ្វើ​ជា​អ្នក​ស្តាប់​ដ៏ពូកែ​ម្នាក់។​ សកម្ម​ភាព​ដែលបង្ហាញ​ថា​អ្នក​ជា​អ្ន​កស្តាប់​ដ៏​ល្អ​នោះគឺ អ្នក​ពោរ​ពេញ​ទៅ​ដោយ​ការ​ផ្តោតអារម្មណ៍ ការ​យល់ ឆ្លើយ​តប និង​ចង​ចាំនូវ​អ្វី​ដែល​នរណា​ម្នាក់​បាន​និយាយ។ មិន​តែ​ប៉ុណ្ណោះ​ ការអនុញ្ញាត​ឲ្យ​អ្នក​និយាយបញ្ចប់​ការ​គិត​មុន​ពេល​ផ្តល់​ការ​ណែ​នាំពី​គំនិត​ផ្ទាល់​ខ្លួន​ទៅ​គេ។ ដើម្បី​ពង្រឹង​ជំនាញ​ស្តាប់​របស់​អ្នក ​អ្នកត្រូវ៖

ក) ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ចំណាប់​អារម្មណ៍​អ្នក​ទៅ​ដល់​អ្នក​និយាយ ​បើ​សិន​មាន​ការ​បែក​អារម្មណ៍​អ្នក​ត្រូវ​ទាញ​វា​មក​វិញ។

ខ) បង្ហាញ​ថា​អ្នក​កំពុង​ស្តាប់​​ភ្ជាប់ដោយ​ការ​មើល​ភ្នែក ​ (eye contact) ប្រើ​ភាសាកាយវិការ.

គ) ​ផ្តល់​មតិ​ត្រឡប់​ទៅ​អ្នក​និយាយ​វិញ​.

ឃ) អ្វី​ដែល​សំខាន់បំផុត​ មិន​កាត់​សម្តី​អ្នក​និយា​យ​លុះ​ត្រាវាស្ថិត​ក្នុង​កាលៈទេសៈ​ចាំ​បាច់​បំផុត។

២) ញញឹម​ជា​រឿយៗ

ពេល​ខ្លះ​ភាព​សប្បាយ​រីក​រាយជា​មូល​ហេតុ​នៃ​ការ​ញញឹម​​របស់​អ្នក​ តែ​ពេល​ខ្លះ​ការ​ញញឹម​របស់​អ្នកអាច​ជា​ប្រភព​ដែល​នាំ​ឲ្យ​អ្នក​មាន​ភាព​សប្បាយ​រីក​រាយ​ក៏​មាន។ តើ​អ្ន​កគិត​យ៉ាង​ណា​នៅ​ពេល​ឃើញ​នរណា​ម្នាក់​ញញឹម? ហើយ​ពេល​មនុស្ស​ម្នាក់​ញញឹម​ មាន​ដែលកត់​សម្គាល់​ទេ​ថាអ្នក​ចង់​ញញឹម​ដាក់​គេ​វិញ? ទាំង​អស់​នេះ​បង្ហាញ​ពី​ភាពគួរសមចេញពីចិត្ត។

៣) ​គ្មាន​ពេល​វេលា​សម្រាប់ Drama ទេ

មនុស្ស​ដែល​ចេះគួរសមពិត​ប្រាកដ ពួកគេ​មិន​ចំណាយ​ពេល​ឬកម្លាំង​ដើម្បី​ដើម្បី​ស្តាប់​រឿង Drama ស៊ី​អារម្មណ៍​ឡើយ។ ពួកគេ​មាន​ភាព​ចាស់​ទុំ​ដែឡ​អាច​ដឹង​បាន​ថា​អ្វី​ដែល​ជា​ការ​លំបាក​ពិត អ្វី​ដែលគ្រាន់​តែជា​ពាក្យ drama។

៤) មិនមែនជាមនុស្ស​ចាំ​តែ​ត្អូញ​ត្អែរ ឬចាំ​រិះ​គន់​​

អ្នកចៀស​មិន​ផុត​ទេ​ពី​ការ​រិះគន់​ តែ​នៅ​ក្នុង​ន័យ​ស្ថាបនានោះឡើយ។ ការ​ត្អូញ​ត្អែរ​ និង​ចាំរិះ​គន់​ជា​ចារិត​របស់​អ្នកទន់​ខ្សោយ មើល​បំណាំ​គេ ឬ​ចាំ​តែឈ្នានីស​អ្នក​ដទៃ។

៥)​ គិត​មុន​និយាយ​អ្វី​មួយ​ចេញ​មក

អ្នកនឹង​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ​ នៅពេលអ្នកមានសមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​គិត។ វា​ជា​កាតព្វកិច្ច​ភារកិច្ច​ចំបង​ដែល​អ្នកត្រូវ​ធ្វើ​មុន​ពេល​និយាយ​អ្វីមួយ​គឺ​ត្រូវ​គិត​សិន មិនមែន​និយាយ​តាម​អារម្មណ៍នៅពេល​មានជម្លោះ ពិបាកចិត្ត​ ខូច​ចិត្ត​ បាត់​បង់​ស្នេហាអ្វី​នោះ​ឡើយ។ ដើម្បី​គ្រប់​គ្រង​ការ​និយាយ​ស្តី​ឲ្យ​បាន​ល្អ​គួរ​មើល​លើ​បី​ចំនុច​ខាង​ក្រោម៖ ក) កុំ​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​នៅពេល​និយាយ​អ្វី​មួយ ខ) បើ​អ្នក​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ក្នុង​ការ​ឆ្លើយ​តប​ណា​មួយ ប្រាប់​គេ​តាម​នឹង​ទៅ គ) បើ​មាន​សម្ពាធ​ណា​មួយ​ ឬ អ្នកមាន​អារម្មណ៍​ថា​ប៉ះ​ពាល់​ស្រើប​ស្រាល​ ដក​ដង្ហើម​ឲ្យ​វែងៗ សម្រួល​អារម្មណ៍​រួច​សឹម​ឆ្លើយ​តប​ទៅ​គេ​វិញ

៦) ​មនុស្ស​ម្នាក់​ដែលតែង​ចង​ចាំ​ឈ្មោះ​

មិន​មែ​ន​មាន​ន័យ​ថា​ទាល់​តែ​អាច​ចងចាំឈ្មោះ​មនុស្ស​បាន​រាល់​គ្នា​ទើប​ហៅ​ថា​ជា​មនុស្ស​ចេះគួរ​សម​មាន​សុជី​វធម៌​ទេ តែ​សាកគិត​មើល​ថា​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ការ​ណាត់​មួយ​ដែល​អ្នកមិន​បានស្គាល់​សូម្បី​ឈ្មោះ​មនុស្ស​ដែល​នឹង​ត្រូវ​ជួប​នោះ អ្នក​នឹង​ព្យាយាម​គេច​មុខ​ពី​គេ​មែនទេ?  អ្នក​អាច​ងាយ​ចងចាំឈ្មោះ​នរណា​ម្នាក់​តាម​វិធី​ខាង​ក្រោម៖ ក) សម្រេច​ចិត្ត និង​តាំង​ចិត្ត​ថា​ព្យាយាម​ចាំឈ្មោះ​ម្នាក់​នោះ​ ខ) ​ស្តាប់​ដោយ​សកម្ម​បំផុត និងយកចិត្តទុកដាក់ គ) និយាយឬហៅឈ្មោះគេ​ឡើង​វិញ ហើយ​កត់​ទុក​ប្រសិន​បើអ្នក​ពិត​ជា​ចង់​ចងចាំ​ខ្លាំង ឃ) ប្រើអក្សរ​ផ្តើម​ឈ្មោះបង្កើត​ជា​ការ​ចំណាំ​ផ្នែក​បុគ្គលិក​លក្ខណៈ​​ដើម្បី​ឲ្យ​ងាយ​ចង​ចាំ។

៧) ​មិន​ចូល​ចិត្ត​ស្តាប់​ពាក្យ​ចេចចូច​និយាយ​ដើម​ទេ

រឿង​និយាយ​ដើម​គេ​មិនមែន​ជា​ចំណង់​ចំនូល​ចិត្ត​និង​ទម្លាប់​របស់​មនុស្ស​មាន​ចរិតចាស់​ទុំទេ។

៨) មិន​ព្យា​បាទ​អ្នក​ដទៃ​ទេ

ព្យា​បាទ ឈ្នានីស​ សងសឹក​ មិនមែន​ជា​ចំនុច​ខ្លាំង​របស់​មនុស្ស​ខ្លាំងទេ តែ​វា​បង្ហាញ​ពី​ភាព​ល្ងង់​ខ្លៅរបស់​អ្នក​ប្រព្រឹត្ត។ មនុស្ស​ដែល​មាន​គំនិត​សង​សឹក​ ព្យាបាទ រមែង​តែង​មានភ្លើង​នៅក្នុង​ខ្លួន មើល​ឃើញ​អ្នក​ដទៃ​សុទ្ធ​តែ​អា​ក្រក់​ដាក់​ខ្លួន ក្នុង​ចិត្ត​ពោរ​ពេញ​ទៅ​ដោយ​កំហឹង។ ហើយ​មិន​យូរ​មិនឆាប់​ភ្លើង​កំហឹង​នោះ​នឹង​ឆាប​ឆេះ​បំផ្លាញ ខ្លួន​ឯង​នៅ​ថ្ងៃ​ណា​មួយ​មិនខាន។

៩) ​គោរព​ព្រំដែន​របស់​មនុស្ស​ម្នាក់ៗ

អំពើ​ហិង្សា​តែង​កើត​មាន​ដោយ​សារ​ការមិនគោរពគ្នា​របស់​មនុសុ្ស​ម្នាក់ៗ។ រក្សា​កន្លែង​សម្រាប់គ្នា​ទៅ​វិញ​ទៅ​មក​  មិនថា​​ពាក្យ​សម្តី ចំណង់​ចំណូល​ចិត្ត​ ការ​គោរព​សាសនា ការគោរព​ការ​សម្រេច​ចិត្ត​ជាដើម។ បើ​អ្នកអាច​ធ្វើ​បាន ​អំពើហិង្សា​ក៏​កាត់​បន្ថយ​បានដែរ។

១០) ផ្តល់​ភាព​ស្មើ​គ្នា​ដល់​អ្នក​ដទៃ

គេ​តែង​ផ្តល់​ភាព​ស្មើគ្នា​នូវ​ការគោរព ក្តី​ស្រលាញ់ គំនិត​យោបល់ទៅ​ដល់​មនុស្សគ្រប់​គ្នា​។

១១) ពួកគេ​មិន​វាយ​តម្លៃអ្នកដទៃ

​ហេតុ​អ្វី​ពួកគេ​មិន​វាយ​តម្លៃ​អ្នក​ដទៃ ហេតុ​ផល​សាមញ្ញ​ងាយ​យល់គឺ​គេ​មិនស្គាល់​អ្នកដទៃ និង​ទង្វើ​របស់​អ្នក​ដទៃ​​ច្បាស់ទេ។ ការ​វាយ​តម្លៃ​ផ្តេស​ផ្តាសជា​រឿង​អាក្រក់​បំផុត​។​ ការ​វាយ​តម្លៃ​ពិត​ប្រាកដគឺ​ជា​ការ​វាយតម្លៃ​លើ​ខ្លួន​ឯង នេះជា​ទង្វើ​ដែល​មនុស្ស​មានសុជីវធម៌​ចេះ​គួរ​សម​តែង​ធ្វើ.

ដោយ៖ យ៉ាយ៉ា

X
5s