ចំណុចទាំង ៤នេះបង្ហាញថា មិត្តប្រុសអ្នកកំពុងអស់ចិត្តពីអ្នកបន្តិចម្ដងៗហើយ
ពេលខ្លះអ្នកគួរតែសង្កេតមើលមិត្តប្រុសរបស់អ្នកផងដែរ ថាតើអត្តចរិតរបស់គេមានផ្លាស់ប្ដូរដែរឬអត់ ពីមួយថ្ងៃទៅមួយថ្ងៃ? ពេលខ្លះចំណុចដែលអ្នកមើលរំលងហើយមិនចាប់អារម្មណ៍នោះ ថ្ងៃណាមួយគេនឹងចាកចេញពីអ្នកដោយមិនដឹងខ្លួនតែម្ដង។ ហេតុនេះហើយ អ្នកត្រូវដឹងខ្លះថាតើចំណុចណាខ្លះដែលអាចឲ្យអ្នកឆាប់ដឹងថា មិត្តប្រុសកំពុងចាប់ផ្ដើមអស់ចិត្តពីអ្នក។ ក្នុងនោះមាន៖
១) ឆ្លើយតបសាររបស់អ្នកយូរៗ៖ វាឈានទៅរកពេលមួយ ដែលមិត្តប្រុសរបស់អ្នក យូរនឹងផ្ងើរសារត្រលប់មកវិញ។ គេលែងគិតថា សាររបស់អ្នកគឺសំខាន់ ដូចពេលមុនទៀតហើយ។ គេក៏ដូចជាមិនចង់តេរកអ្នកវិញទៀតផង ពេលឃើញ Missed Call ច្រើន ពីអ្នកក៏ដោយ។
២) ចាប់ផ្ដើមលួចទាក់ទងនារីផ្សេង៖ តើអ្នកមានចាប់បានថាមិត្ត ប្រុសអ្នកកំពុងលួចលាក់ចង់មានអ្នកថ្មីដែរឬអត់? តើគេហ៊ានទាក់ទងអ្នកផ្សេង ទោះបីមានអ្នកនៅជិតក៏ដោយមែនទេ? បើសិនមានសញ្ញាបែបនេះកើតឡើង វាគឺជាបញ្ហាធំហើយ។ តែបញ្ហានោះអាចដោះស្រាយបាន បើសិនអ្នកចេះសម្របសម្រួល គ្នាបានល្អនោះ។
៣) គេតែងមានអារម្មណ៍មួម៉ៅរាល់ពេលនៅជាមួយអ្នក៖ ជាការពិតណាស់ អ្នកណាក៏មានអារម្មណ៍ល្អនិងអាក្រក់ទៅតាមពេលវេលាដែរ។ តែសម្រាប់អ្នកដែលចង់បែកគំនិតចាកចេញពីស្នេហាអ្នក នោះគេនឹងតែងតែបង្ហាញអារម្មណ៍មិនល្អចំពោះអ្នករហូត, មួម៉ៅច្រើនហើយមិនសូមទោសអ្នកចំពោះអាកប្បកិរិយាទាំងនោះទៀត។ នេះបញ្ជាក់ច្បាស់ណាស់ថា គេចង់មានបញ្ហាជាមួយអ្នកដោយចេតនាហើយ។
៤) ចាត់ទុកអ្នកជាមិត្តគឺសប្បាយជាង៖ បើសិនអ្នកគិតថាមនុស្សប្រុសអ្នកនោះ ចាត់ទុកអ្នកជាមិត្តគឺសប្បាយចិត្តជាងសង្សារនោះ វាបង្ហាញថាគេពិតជាចង់បែកចិត្តពីអ្នកមែនទែនហើយ។ ព្រោះអីគ្មានគូស្នេហ៍ឯណា ដែលសុខៗ ចង់ក្លាយទៅជាមិត្តភ័ក្ដិនោះទេ គឺមានតែងប៉ង ចង់បានគ្នាជាប្ដីប្រពន្ធទៅថ្ងៃអនាគត។ ដូចនេះអ្នកត្រូវសង្កេតមើលឲ្យច្បាស់ ឬមួយក៏សួរគេឲ្យត្រង់ៗ តែម្ដងទៅថា តើចំណងស្នេហានេះចប់ត្រឹមនេះឬយ៉ាងណា?
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ bustle