សញ្ញាទាំង៥ នេះប្រាប់ថា «អ្នកស្រលាញ់ការងារស្មោះពិតមែន ហើយមិនមែនដោយសារលុយទេ»
អ្នកខ្លះ និយាយពេញៗមាត់ ថាស្រលាញ់ការងារ និងស្រលាញ់ក្រុមហ៊ុន តែធាតុពិតទៅគឺសម្លឹងមើលឃើញតែប្រយោជន៍តែប៉ុណ្ណោះ។ តែក៏នៅមានអ្នកខ្លះដែលមិនចង់បានពីប្រយោជន៍ផ្ទាល់ខ្លួន ហើយតែងតែចង់ឲ្យការងារនិងក្រុមហ៊ុនជោគជ័យប៉ុណ្ណោះ។ សញ្ញាទាំងនេះបង្ហាញលោកអ្នកថា មនុស្សប្រភេទនេះកំពុងតែស្រលាញ់ការងារពិតប្រាកដមែន៖
១) អ្នកមិនស្អប់ថ្ងៃច័ន្ទ
កាលណាអ្នកមិនស្រលាញ់ការងារខ្លួនឯង អ្នកនឹងស្អប់ថ្ងៃចន្ទជាទីបំផុត។ ថ្ងៃអាទិត្យគឺជាថ្ងៃសម្រាក ដូចនេះបើល្អអ្នកនឹងចំណាយពេលខ្លះរៀបចំការងារសម្រាប់ថ្ងៃចន្ទ។ តែបើអ្នកមិនពេញចិត្តការងារវិញ ទាល់តែថ្ងៃចន្ទហើយទើបចាប់ផ្ដើមគិតថាធ្វើអ្វីបន្ត។ ដូចនេះថ្ងៃចន្ទគឺជាថ្ងៃស្មុគស្មាញ ហើយមមាញឹក ដែលជាហេតុធ្វើឲ្យពួកគេមិនចូលចិត្ត។
២) អ្នកមានមោទនភាពនឹងការងារដែលខ្លួនធ្វើ
ការសប្បាយចិត្តនឹងការងារ គឺមិនមែនមានតែពេលបើកប្រាកខែទេ។ កាលដែលអ្នកមានមោទនភាពនឹងការងារដែលខ្លួនបានបញ្ចប់ក៏ជាសញ្ញាជោគជ័យសម្រាប់លើកទឹកចិត្តខ្លួនដែរ។
៣) អ្នកអួតមិត្តខ្លួនពីក្រុមហ៊ុនអ្នក
បើអ្នកមិនស្រលាញ់ក្រុមហ៊ុនខ្លួនឯងទេ អ្នកនឹងមិនអួតទៅកាន់គេឯងទេ។ តែអ្នកមានអារម្មណ៍ល្អ កាលណាបានប្រាប់ភាពល្អណាមួយទៅកាន់នរណាម្នាក់។
៤) មានក្រុមការងារដូចជាសមាជិកគ្រួសារទៅហើយ
វាគ្មានអីអស្ចារ្យជាងកាលដែលទៅធ្វើការមានអ្នកចាំតែគាំទ្រគ្រប់ពេលនោះទេ។ អ្នកនឹងកាន់តែកក់ក្ដៅកាលណា មានក្រុម គ្រួសារទី២ នៅកន្លែងធ្វើការ។
៥) អ្នកមិនដែលអង្គុយចាំតែម៉ោងចេញពីធ្វើការ
កាលណាអ្នកគ្មានការអ្វីធ្វើ អ្នកនឹងអង្គុយចាំមើលតែនាឡិកា នឹងអាលបានចេញពីផ្ទះ។ ដូចនេះវាមិនមែនជាសញ្ញាបង្ហាញថាអ្នកស្រលាញ់ការងារនោះទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណិ្ណកា
ប្រភព៖ letsreachsuccess.com