ទំនៀមទំលាប់និងទំនាក់ទំនងសម្រាប់អាជីវកម្មជាមួយជនជាតិម៉ុងហ្គោលដែលអ្នកគួរយល់ដឹង​



ប្រទេស​នី​មួយៗ​តែ​មាន​ទំនៀម​ទំលាប់​ប្រពៃ​ណី​វប្បធម៌​ខុស​ៗគ្នា​ មិន​ថាការ​ប្រាស្រ័យទាក់​ទង​គ្នា​ ការ​រស់​នៅ​ក្នុងសង្គម ការ​ធ្វើ​ជំនួញ ​ទំនាក់​ទំនង​ការ​ទូត​នានា។ ដោយ​ឡែក​ថ្ងៃ​នេះ​យើង​នឹង​នាំ​អារម្មណ៍លោក​អ្នក​ទៅ​តាម​ដាន​ពី​​ទំនៀម​ទំលាប់​ប្រពៃ​ណី​នៃការ​ធ្វើ​ជំនួញ​របស់​ប្រទេស​ម៉ុ​ង​ហ្គោលវិញ​ម្តង។

១) អំពីប្រទេសម៉ុងហ៊្គោលី

ម៉ុងហ៊្គោលី គឺជាប្រទេសមួយហ៊ុំព័ទ្ធដោយដីគោកនៅអាស៊ី និងអាស៊ីកណ្ដាល ដែលរដ្ឋធានីឈ្មោះ អ៊ូ​លេន​បាធរ ​មាន​ផ្ទៃ​ដី​សរុប ១,៥៦៤,០០០គមមាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស ចិន រូស្ស៊ី និង​កាហ្សាក់​ស្ថាន។ ប្រទេស​នេះ​ចាប់​ក៏​កើត​ក្នុង​ឆ្នាំ ១២០៦ ហើយ​ទទួល​បានឯក​រាជ្យ​ពី​ប្រទេស​ចិន​នៅ​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ១៩២១​ ភាសាផ្លូវការគឺ​ភាសា ម៉ុងហ្គោល និងជា​ប្រទេស​មួយ​កាន់​ព្រះ​ពុទ្ធសាសនា រូបបិយ​បណ្ណ​ប្រទេស​នេះគឺ Tugrik។

២) ទំនៀម​ទំលាប់ទំនាក់​ទំនង​របស់​​ប្រទេស​ម៉ុងហ៊្គោលី

ក) ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ក្នុ​ងការ​ធ្វើ​ជំនួញ​ជារឿង​សំខាន់

​ប្រជា​ជន​ម៉ុងហ្គោលតែង​បង្កើត និ​ងឲ្យ​តម្លៃ​ទៅ​លើ​ទំនាក់​ទំនង​ជាមួយ​គ្រួសារ​និង​មិត្ត​ភក្តិ។ ទាំង​ការ​នាំ​ចេញនាំ​ចូល និង​វិនិ​យោគិន​ត្រូវ​បង្កើត​និង​រក្សា​ទំនាក់​ទនង​យ៉ាង​ជិត​ស្និត​ជា​មួយ​​សមភាគី​ និង​ភ្នា​ក់​ងារ​រដ្ឋាភិ​បាល​របស់​ម៉ុងហ្គោលី​។ ពេល​ដែល​ទំនាក់​ទំនង​រវាង​អ្នក​និង​ជនជាតិ​ម៉ុង​ហ្គោល​មាន​ភាព​រឹង​ម៉ាំខ្លាំង​ វាជាហេតុល្អ​មួយ​ដែល​​នាំ​ឲ្យកា​រធ្វើ​ជំនួញ​របស់​អ្នក​នឹង​ដំណើរ​ការ​បានល្អ​ និង​រលូន​ផងដែរនៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី។​

ខ) ទំ​នាក់​ទំនង​រវាង​គ្រួសារ និងសាលារៀន​នៅ​តែខ្លាំង​ក្នុង​ប្រទេស​ម៉ុងហ្គោលី​

​វាសំខាន់​ខ្លាំង​ណាស់​ដើម្បី​សិក្សា​ពី​នរណា​ម្នាក់​នៅ​ក្នុង​ទំនាក់​ទំនង​នៅពេល​បង្កើត​ទំនាក់​ទំនង​ផ្នែកជំនួញ​ តែ​ជនជាតិ​ម៉ុង​ហ្គោល​ក៏​ឲ្យ​តម្លៃ​ណាស់​ដែរ​ទៅ​លើ​កម្រិត​នៃ​ការ​សិក្សា។

គ) ជនជាតិ​ម៉ុង​ហ្គោលពិនិត្យ​មើល​ណាស់​ថា​តើ​អ្នក​ខឹត​ខំ​ប្រឹង​ប្រែង​យ៉ាងណា​ ទាំង​ពេល​វេលា ដែល​វិនិយោគិ​ន​បរទេសដាក់​ចិត្ត​ដាក់​កាយ​ក្នុ​ងទំនាក់​ទំនង​នោះ

​ក្នុង​ជំនួប​ដំបូងអ្នកគួររៀប​ចំ​និង​ធ្វើ​វាជា​លក្ខណៈ​ផ្លូវការ​ ទាំង​សម្លៀក​បំពាក់ ការ​ផ្លាស់​ប្តូរ​នៃ​នាមប័ណ្ណជាដើម។ ​ការ​រៀប​ចំ​ជា​អាហារ​​មួយពេល​​តែង​ត្រូវ​បាន​គេឲ្យ​តម្លៃ​ថាជា​ការ​ជូន​កាដូ​សម្រាប់ការណាត់ជួប​នោះ។ ហើយ​ជំនួប​បន្ទាប់​អាច​ជាការ​អនុញ្ញាត​ឲ្យ​មានការ​សម្រាក​លំហែ​ខ្លះ ហើយ​ការ​ដែល​ផ្តល់​តម្លៃឬរំពឹង​ថា​ជនជាតិ​ម៉ុង​ហ្គោល​ថាជាមនុស្ស​ថ្លៃ​ថ្នូរ​គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌​ក្នុ​ងតំបន់។ ​ធ្វើជា​ភ្ញៀវ​ម្នាក់ ឬជា​ដៃគូរ​អាជីវកម្ម​ល្អ​ម្នាក់​តែង​ទាម​ទារ​ឲ្យ​អ្នកចូល​រួម​ក្នុង​ពិ​ធី​បុណ្យ​ណាមួយ​ដើម្បី​ចាប់​ផ្តើម​ទំនាក់​ទំនង​អាជីវកម្ម​របស់​អ្នក​នោះ។ ដើម្បី​រក្សា​ទំនាក់​ទំនង​របស់​អ្នកតាំង​ពី​ពេល​ចាប់​ផ្តើម​ អ្នក​គួរ​តែធ្វើ​ការ​​អញ្ជើញ​ដៃគូអាជីវកម្ម​សម្រាប់​ការ​ញ៉ាំ​អាហារ​។

ឃ) អ្នក​ទើប​ចូល​ក្នុ​ងទីផ្សារ​ថ្មី​ក្នុង​ប្រទេស​ម៉ុង​ហ្គោលី​មិនគួរ​បង្ហាញ​ពី​ការ​យល់​ឃើញ​បែប​មិន​ល្អដល់​អ្នក​ជិត​ខាងរបស់​ជនជាតិ​ម៉ុង​ហ្គោល​ទេ

ង) ជៀសវាងកុំឱ្យមានភាពប្រែប្រួលបទដ្ឋានវប្បធម៌​ម៉ុងហ្គោលីដែល​រាំងស្ទះដល់ការវិនិច្ឆ័យល្អនិងសុភនិច្ឆ័យ៖

ជនជាតិ​ម៉ុងហ្គោល​មួយចំនួន​អាច​នឹង​ប្រាប់​ទៅ​វិនិយោគិន​ថាទំនៀម​ទំលាប់​នៃ​ជនជាតិ​ម៉ុ​ងហ្គោល អាចច្រានចោលនូវ​ការអនុវត្តន៍ពាណិជ្ជកម្មល្អបំផុតមួយបើវិនិយោគិន​មិន​អនុវត្តតាម​លក្ខខណ្ឌនានា។ បើ​វិនិយោគិន​អាច​អ្វី​បាន​តាម​សំណើរ​នានា​ ហើយ​គោរព​តាម​អ្វី​ដែល​ជនជាតិ​ម៉ុងហ្គោល​ត្រូវ​ការ​គឺជា​ប្រការ​ល្អ​បំផុ​តក្នុ​ងការ​ការពារ​ការ​វិនិយោគ​របស់​ពួក​គេ៕

ដោយ៖ យ៉ាយ៉ា

ប្រភព៖ export.gov

X
5s