សាកល្បង​យុទ្ធសាស្ត្រ​៦​ចំណុច​ ​ ដើម្បី​ទួល​បាន​ស្នេហា​មួយ​គង់វង្ស​​​យូរអង្វែង​ដូច​គេ​ដូច​ឯង​ !!!​



តើ​អ្នក​មាន​ដែល​សួរ​ខ្លួន​ឯង​ទេ​ ថា ​ហេតុអ្វី​ស្នេហា​គេ​បាន​គង់វង្ស​យូរអង្វែង​​ដល់​រាប់​សិប​​ឆ្នាំ តែ​ស្នេហា​ឯង​វិញ​​បែរ​ជា​បាន​​ត្រឹម​តែ​៣​ខែ​​ហើយ​ក៏​ទៅ​វិញ​? តើ​នេះ​វា​ជា​កំហុស​របស់​ខ្លួន​​ឯង​ឬ មក​ពី​វាសនា​ដែល​​ជា​អ្នក​កំណត់​បែប​នេះ​? តែ​យល់​ល្អ អ្នក​គួរ​តែ​គិត​ពី​ខ្លួន​ឯង​សិន ថា​តើ​ខ្លួន​ឯង​បាន​ធ្វើ​អ្វី​ខ្លះ​ទៅ​ហើយ​? តើ​អ្នក​មិន​គិត​ចង់​មានស្នេហ៍​យូរ​​អង្វែង​ដូច​គេ​ទេ​មែន​ទេ​​? នេះ​​ជា​អ្វី​ដែល​​អ្នក​​​ធ្វើ​​តាម​៖

១)​ រស់​នៅ​​ដោយ​​ស្រុះស្រួល​គ្នា​៖ ស្នេហា​តែង​មាន​ការ​ភាន់​ច្រឡំ​គ្នា ខឹង​គ្នា ជា​រឿង​ធម្មតា​។ តែ​បើ​មនុស្ស​ម្នាក់​ៗ មិន​ចេះ​​លួងលោម​ និង​សម្របសម្រួល​គ្នា​ឲ្យ​ល្អ ទេ ស្នេហា​បន្ត​មិន​បាន​យូរ​ឡើយ​។ បើ​បុគ្គល​ម្នាក់​ខុស​ហើយ​ កុំ​ចាំ​គេ​មក​លួង​ព្រោះ​​គ្មាន​អ្នក​ត្រូវ​ណា​ ដែល​មក​លួង​អ្នក​ខុស​ទេ​។ រៀន​ទទួល​ស្គាល់​ខុស​ហើយ​នឹង​ត្រូវ​ហើយ​ រៀន​ទទួល​កំហុស​ពេល​ដឹង​ថា​ខ្លួន​ឯង​ខុស​។​

២) ចេះ​និយាយ​ទាក់ទង​គ្នា​៖ ការ​និយាយ​ទាក់ទង​គ្នា គឺ​ជា​វិធី​មួយ​បង្ហាញ​ថា​អ្នក​​ចង់​បាន​អ្វី និង​បង្កើន​ ចំណង​មិត្តភាព​ឲ្យ​កាន់​តែ​ជិតស្និទ្ធ។ អ្នក​ខ្លះ​មិន​សូវ​និយាយ​រាប់រក​គ្នា​ផង ចុះ​ហេតុ អី​ចាំ​បាច់​ស្រលាញ់​គ្នា​? នេះ​មិន​មែន​ជា​ស្នេហា​ឡើយ បើ​គ្រាន់​តែ​​និយាយ​រក​គ្នា​តែ​ពី​ដំបូង​នោះ។ វា​គ្រាន់​តែ​ជា​ការ​ចាប់​អារម្មណ៍​​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។

៣) កុំ​លួច​​លាក់​បាំង​គ្នា​៖ ការ​លាក់បាំង​គ្នា បង្ហាញ​ថា​អ្នក​គ្មាន​ភាព​ស្មោះ​ត្រង់ នឹង​គ្នា​ទេ។​ការ​លាក់​បាំង​គឺ​មាន​ច្រើន​ទម្រង់​​ណាស់ ហើយ​គេ​សន្មត​ថា​ការ​លាក់​បាំង​គឺ​ជា​ឫសគល់​នៃ​ការ​បែកបាក់​គ្នា​​មិន​យូរ​មិន​ឆាប់​ឡើយ​។ ស្នេហា​បើ​គ្មាន​​ភាព​ស្មោះ​ត្រង់ អ្នក​មិន​​អាច​ស្រឡាញ់​គ្នា​បាន​យូរ​ឡើយ​។

៤) កុំ​លួច​ផិត​ក្បត់​៖ បើ​អ្នក​​​មាន​ចិត្ត​ចង់​លួច​ផិត​ក្បត់​គ្នា ហើយ គឺ​គ្មាន​​វិធី​ណា​ទៀត​ដែល​អាច​រក្សា​ស្នេហ៍​ឲ្យ​យូរ​​ឡើយ ​ព្រោះ​ថា​អ្នក​មាន​គំនិត​ចង់​មាន​អ្នក​​ថ្មី​​រួច​បាត់​ហើយ​​។

៥) កុំ​ចេះ​​តែ​សង្ស័យ​គ្នា​ខុស​ទំនង​៖ ការ​សង្ស័យ​គ្នា ខុស​ទំនង​ វា​​បង្ហាញ​ពី​ការ​មិន​ទុកចិត្ត​ និង​មិន​ផ្ដល់​តម្លៃ​។ ពេល​ខ្លះ​មនុស្ស​ម្នាក់​ៗ​មុន​នឹង​ធ្វើ​អ្វី​តែង​មាន​ហេតុ​មាន​ផល។ កុំ​ដោយ​សារ​តែ​គេ​មិន​បាន​ធ្វើ​អ្វី​តាម​អ្នក​ ហើយ​លួច​គិត​សង្ស័យ​គេ​ផ្ដេសផ្ដាស​នោះ​។ បើ​អ្នក​មិន​បាន​ដឹង​ពី​ហេតុផល​នៅ​ពី​ក្រោយ​ខ្នង​​ត្រឹម​ត្រូវ​​ទេ​នោះ សូម​កុំ​សង្ស័យ​ឬ​វាយតម្លៃ​គេ​ក្នុង​ផ្លូវ​មិន​ល្អ​អី​។​

៦) បង្ហាញ​ ការ​ស្រឡាញ់​ឲ្យ​ច្រើន​ៗ​៖ បើ​សិន​ជា​អ្នក បង្ហាញ​ការ​ស្រឡាញ់​ដល់​គ្នា​គ្រប់​ពេល ជឿជាក់​ថា អ្នក​នឹង​មាន​អារម្មណ៍​ដូច​កាល​ដែល​ស្រឡាញ់​​គ្នា​លើក​ដំបូង​អញ្ចឹង។ អ្នក​អាច​​បង្ហាញ​ការ​ស្រឡាញ់​ តាម​វិធី​ច្រើន​ណាស់ ដូច​​ជា​ការ​ថើប ទិញ​កាដូ ​និយាយ​សរសើរ​​រឿយ​ៗ ជា​ដើម​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព ៖ psychologytoday

X
5s