បើអ្នកបរាជ័យក្នុងការរៀបចំផែនការ មានន័យថាអ្នកនឹងត្រៀមផែនការបរាជ័យហើយ
គ្រប់គ្នាដែលចង់ធ្វើអាជីវកម្មសុទ្ធតែដឹងច្បាស់ណាស់ថាត្រូវសរសេរផែនការអាជីវកម្ម អ្នកអាចនឹងមិនដឹងទេថានឹងត្រូវចាប់ផ្តើមពីចំនុចណា ហើយត្រូវធ្វើអ្វីខ្លះក្នុងការដំណើរការអាជីវកម្មក្នុងឆ្នាំដំបូង។ យ៉ាងហោចណាស់អ្នកត្រូវដឹងថា អ្នកនឹងប្រកបអាជីវកម្មអ្វី អ្នកនឹងចាប់ផ្តើមវាពីកម្រិតដើមទុនប៉ុន្មាន មាននរណាខ្លះចូលរួមទុនជាមួយអ្នក ហើយអ្នកនឹងចាប់ដំណើរការនៅពេលណា។
ផែនការដ៏ល្អមួយនឹងជួយអ្នកសន្សំពេលវេលានិងលុយកាក់ ផែនការរបស់អ្នកអាចមិនចាំបាច់បច្ចេកទេសពេកទេ គ្រាន់តែមានចំនុចលំអិតខ្លះៗ និងបញ្ជាក់ពីសកម្មភាពនៃអាជីវកម្ម ការតាំងចិត្តនិងសម្រេចចិត្តសម្រាប់អាជីវកម្មមួយ។ ផែនការអាជីវកម្មអាចជួយអ្នក៖
១) ជួយអ្នកក្នុងការផ្តោតលើរឿងមួយដែលបង្កើតឲ្យមានភាពខុសគ្នា
២) ជួយឲ្យអ្នកផ្តល់អាទិភាពដល់សកម្មភាពរបស់អ្នក
៣) ជួយអ្នកព្យាករណ៍នូវការផ្លាស់ប្តូរ និងអាចឆ្លើយតបទៅនឹងការផ្លាស់ប្តូរនោះទាន់ពេល
៤) គ្រប់គ្រងពេលវេលា និងធនធានឲ្យមានប្រសិទ្ធិភាពបំផុត
៥) ធ្វើការផ្តល់ឲ្យដោយផ្ទាល់ និងផ្តោតទៅលើបុគ្គលនិងអ្នកផ្គត់ផ្គង់អ្នកបានល្អ
៦) បង្ការវិបត្តិ និងមហន្តរាយនានាដែលអាចកើតមានចំពោះអាជីវកម្មអ្នក
៧) វាជួយឲ្យអ្នកចំណាយពេលវេលាតិចក្នុងសមរភូមិមួយនេះ
៨) អ្នកនៅចំនុចកំពូលក្នុងហ្គេមមួយនេះ និងចំពោះគូប្រជែងរបស់អ្នកដូចគ្នា មានផែនការល្អជួយអ្នកឲ្យធ្វើការងារបានឆ្លាតវៃនិងរហ័ស ព្រោះផែនការល្អតែងតែជាផែនការដែលបត់បែន។
យើងអាចដឹងថាអ្វីៗមានការផ្លាស់ប្តូរ ឱកាសថ្មីនឹងអាចរត់មករកយើងគ្រប់ពេល ហើយអ្នកនឹងត្រូវពិចារណាលើគំនិតនិងឱកាសថ្មី ហើយបើវាពិតជាឱកាសល្អមែនអ្នកអាចឆ្លើយតបនឹងការផ្លាស់ប្តូរនេះបាន។
ត្រូវចាំថាផែនការរបស់អ្នកផ្លាស់ប្តូរដូចពេលដែលអាជីវកម្មអ្នកផ្លាស់ប្តូរនិងរីកចម្រើន។ អ្នកអាចសាកល្បងអ្វីថ្មី រៀនពីអ្វីថ្មី ស្វែងរកបច្ចេកវិទ្យាថ្មី ជួបមនុស្សថ្មី ហើយទីផ្សារនឹងនៅក្នុងកណ្តាប់ដៃរបស់អ្នក។ ដូច្នេះកុំបារម្ភបើការសម្រេចចិត្តរបស់អ្នកមិនល្អឥតខ្ចោះ អ្នកអាចរំឮកនិងធ្វើបច្ចុប្បន្នភាពវានៅពេលក្រោយ៕
ដោយ៖ យ៉ាយ៉ា