ទម្លាប់ ២៥ ​ចំណុច ដែល​អ្នក​គួរ​បង្កើត​វា​​ឲ្យ​បាន​នៅ​ក្នុង​ឆាកជីវិត​របស់​អ្នក​



មនុស្ស​ម្នាក់ៗ​មាន​ទម្លាប់​រៀងៗ​ខ្លួន​ ហើយ​ទម្លាប់​ទាំង​នោះ​មិនមែន​សុទ្ធតែ​ដូចគ្នា​ទាំងអស់​នោះ​ទេ។ អ្វី​ដែល​​អ្នក​គិត​ និយាយ និង​ធ្វើ​គឺ​ជា​លទ្ធផល​នៃ​ទម្លាប់​​ដែល​បាន​ចាក់ឫស​យ៉ាង​​ជ្រៅ​ជាប់​​នៅ​ក្នុង​គំនិត​របស់​អ្នក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​​។ ​ទម្លាប់​ទាំង​នោះ​ អាច​ជួយ​រុញច្រាន​អ្នក ឬ​អាច​បំផ្លាញ​អ្នក​​ពី​ភាព​រីកចម្រើន​នៅ​ក្នុង​ជីវិត​របស់​អ្នក​ផង​ដែរ​​។ វា​គឺ​ជា​មូលដ្ឋាន​គ្រឹះ​​នៃ​ការ​បង្កើត​ទិសដៅ​ជីវិត​របស់​អ្នក​។ ហេតុ​នេះ​ហើយ​អ្នក​គួរ​បង្កើត​ទម្លាប់​ដែល​ត្រឹមត្រូវ​ ជា​ពិសេស​ទម្លាប់​ល្អៗ ២៥ ចំណុច​ខាងក្រោម​នេះ៖

១. ផ្ដោត​លើ​អ្វី​ដែល​អ្នក​មាន​ កុំ​ផ្តោត​លើ​អ្វី​ដែល​មិន​ទាន់​មាន​ច្រើន​ពេក ហើយ​ប្រើប្រាស់​វា​ឲ្យ​អស់​ពី​លទ្ធភាព

២. ញញឹម​ឲ្យ​បាន​ច្រើន​ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ដល់​ជីវិត​របស់​អ្នក

៣. ថ្លៃ​ល្អ​ចាប់​ផ្តើម​ពី​ការ​ទទួលទាន​អាហារ​​​សុខភាព​​នៅ​ពេល​ព្រឹក

៤. ទទួលទាន​ទឹក​​ និង​​ផ្លែឈើ​ស្រស់ៗ​ឲ្យ​បាន​ច្រើន

៥. ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់

៦. គួរ​ដើរ​ឲ្យ​បាន ១០ ០០០ ជំហាន​ជា​រៀងរាល់​ថ្ងៃ​

៧. បន្ថែម​វីតាមីន និង​សារធាតុ​រ៉ែ​ឲ្យ​បាន​ច្រើន

៨. គ្រប់គ្រង​ពេលវេលា​ឲ្យ​បាន​ម៉ត់ចត់​បំផុត

៩. បង្កើត​គម្រោង​ការងារ​ធ្វើ​ប្រចាំ​ថ្ងៃ

១០. អាន​ ស្តាប់ រៀន ទស្សនា ជា​ដើម​ដើម្បី​ស្វែង​រក​ការ​លើកទឹកចិត្ត

១១. សន្សំ​លុយ​ទុក និង​ចេះ​វិនិយោគ​ដោយ​ប្រុងប្រយ័ត្ន

១២. រៀបចំ​គម្រោង​ហិរញ្ញវត្ថុ និង​តាមដាន​​ចរន្ត​ចំណូល​ចំណាយ​​របស់​អ្នក

​​​​​​​​១៣. រៀន​រហូត​ កុំ​ឈប់​ឲ្យ​សោះ

១៤. រៀបចំ​ទុកដាក់​ផ្ទះសម្បែង ឬ​កន្លែង​ការងារ​ឲ្យ​​មាន​សោភណភាព​ល្អ

១៥. ឆាប់​ចូល​គេង ហើយ​ក៏​ឆាប់​ងើប​ពី​ដំណេក​

១៦. មាន​ចិត្តសប្បុរស​ចេះ​ចែករំលែក​ពេលវេលា សម្ភារ ឬ​ថវិកា​ទៅ​ឲ្យ​​មនុស្ស​ជា​ទីស្រឡាញ់ និង​អ្នកដទៃ

១៧. បង្កើត​ទំនាក់ទំនង​ឲ្យ​បាន​ច្រើន​ដោយ​សម្លឹង​មើល​នរណា​ខ្លះ​ដែល​អ្នក​អាច​ជួយ​បាន

១៨. ហ៊ាន​ប្រឈមមុខ​ឧបសគ្គ​គ្រប់​បែប​យ៉ាង​ទាំងអស់

១៩. ធ្វើ​អ្វី​ត្រូវ​ធ្វើ​ភ្លាមៗ កុំ​ពន្យារពេល ​២០. បង្កើត​គម្រោង​មួយ ហើយ​ចាប់​​ផ្តើម​ធ្វើ​វា

២១. គិត​វិជ្ជមាន​ជានិច្ច

២២. ចំណាយ​ពេល​សម្រាប់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន

២៣. កុំ​ភ្លេច​អាន​ឲ្យ​បាន​ច្រើន​កាន់តែ​ល្អ

២៤. ទទួលទាន​ដំណេក​ឲ្យ​បាន​គ្រប់គ្រាន់

២៥. រៀន​សរសេរ ឬ និពន្ធ​​​សៀវភៅ​ផ្សេងៗ​ដែល​ជា​ចំណង់ចំណូលចិត្ត​របស់​អ្នក៕

ប្រភព៖ Entrepreneur

X
5s