បុគ្គលិកលក្ខណៈទាំង៧ចំណុចនេះ បង្ហាញយ៉ាងច្បាស់ថាអ្នកជាមនុស្សខ្លាំងក្លាបំផុត
បុគ្គលិកលក្ខណៈមនុស្សម្នាក់ៗ គឺមិនដូចគ្នាទេ។ អ្នកខ្លះចូលចិត្តសប្បាយរីកសាយ អ្នកខ្លះចូលចិត្តរស់នៅបែបស្ងប់ស្ងាត់ និងផ្សេងៗទៀត។ តែដើម្បីចង់ដឹងថាមនុស្សនោះខ្លាំងក្លាកម្រិតណា អ្នកក៏អាចទាយតាមរយៈបុគ្គលិកលក្ខណៈទាំង៧ចំណុចខាងក្រោមនេះបានដែរ៖
១) អ្នកមិនចូលចិត្តទទួលយកការសូមទោស៖ នៅពេលអ្នកមានបុគ្គលិកលក្ខណៈដ៏រឹងមាំមួយអ្នកមិនចូលចិត្តឲ្យអ្នកដទៃមកចំណាយពេលគ្មានប្រយោជន៍មកសុំទោសអ្នកទេ។ អ្នកប្រហែលជាគិតពីដំណោះស្រាយដើម្បីទប់ទល់ឧបសគ្គនោះច្រើនជាង។
២) អ្នកប្រយ័ត្នណាស់មុនសម្រេចចិត្តឲ្យនរណាម្នាក់ចូលក្នុងជីវិតអ្នក៖ ទោះបីពេលខ្លះអ្នកមិនទាន់ស្គាល់ច្បាស់ពីខ្លួនឯងក៏ដោយ ក៏អ្នកមិនទាមទារឲ្យនរណាម្នាក់មកប្រាប់អ្នកថាតើអ្នកមានសមត្ថភាពអី្វដែរ។ ជាពិសេសនោះ ការរាប់អានអ្នកដទៃ បើសិនអ្នកមិនច្បាស់ពីបុគ្គលម្នាក់នោះទេ អ្នកនឹងមិនហ៊ានប្រថុយរាប់អានគេឡើយ។
៣) អ្នកមិនចូលចិត្តការនិយាយលេងសើចអត់ប្រយោជន៍ៗ៖ ការនិយាយលេចសើចច្រើនពេក គឺជារឿងគ្មានប្រយោជន៍ទាល់តែសោះ។ សម្រាប់អ្នកមានបុគ្គលិកលក្ខណៈ ពូកែ ពួកគេសំបូរគំនិតជាច្រើន តែគេមិនចង់ចំណាយពេលវេលាទៅនិយាយអ្វីដែលភ្លាវៗ នោះទេ ព្រោះវានាំឲ្យខាតបង់ពេលវេលា។
៤) អ្នកមិនអាចស្ថិតក្នុងភាពល្ងង់ខ្លៅបានទេ៖ អ្នកបានចំណាយពេលវេលាជាច្រើនដើម្បីត្រិះរិះពីរឿងដែលល្អៗ ហើយអ្នកប្រហែលជាមិនចូលចិត្តស្ដាប់នរណាម្នាក់និយាយពីអ្វីដែលគេមិនបានដឹងច្បាស់នោះទេ។
៥) អ្នកដឹងពីវិធីនៃការស្ដាប់៖ ការពិតទៅ ប្រសិនបើអ្នកមិនមានជំនាញក្នុងការស្ដាប់អ្នកដទៃទេនោះ អ្នកអាចមានការភិតភ័យនៅពេលអ្នកស្ថិតក្នុងស្ថានភាពនោះ។ មនុស្សដែលឆ្លាត គឺជាមនុស្សដែលពូកែស្ដាប់អ្នកដទៃ ព្រោះថាអ្នកនឹងមិនចេះអីឡើយបើអ្នករវល់តែនិយាយខ្លួនឯងហើយមិនស្ដាប់គេនោះ។
៦) មិនទាមទារការចាប់អារម្មណ៍៖ មនុស្សខ្លាំងក្លាគឺមានភាពជឿជាក់លើខ្លួនឯងស្រាប់ហើយ។ ដូចនេះគេមិនបាច់ខំប្រឹងទាំងយប់តាំងថ្ងៃ ទាមទារចំណាប់អារម្មណ៍អ្នកណាគេអីទេ។
៧) អ្នកមិនខ្លាចអ្វីទាំងអស់៖ អ្នកនឹងមិនឲ្យភាពភ័យខ្លាចទាំងនោះចូលមកក្នុងជីវិតអ្នក ហើយក៏មិនឲ្យវាបញ្ជាជីវិតរបស់អ្នកតាមចិត្តបានដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ power of positivity.com