គន្លឹះ ៧ យ៉ាងជួយអ្នកឲ្យបង្កើនបរិយាកាសសិក្សាបានកាន់តែប្រសើរ​



ការសិក្សា​ក្រេប​យក​ចំណេះ​វិជ្ជា​ជារឿង​សំខាន់ខ្លាំងណាស់សម្រាប់មនុស្សៗ។ ជីវិតជាសិស្ស អ្នក​ពិតជា​ចង់​ឲ្យ​ការ​សិក្សា​ក្នុង​មួយឆមាស ឬ​នៅ​ក្នុង​ឆ្នាំ​នេះរបស់​អ្នក​​ល្អ និង​ប្រសើរ​ឡើង​។ អ្នក​ពិត​ជា​ត្រូវ​ខំ​រៀន​ឲ្យ​បាន​ខ្លាំង​ជាង​មុន​ដើម្បី​ទទួល​បាន​លទ្ធ​ផល​ដែល​អ្ន​ក​ចង់​បាន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វិនិយោគ​របស់​អ្នក​ទៅ​លើការសិក្សានោះ។ ខាង​ក្រោម​នេះ​ជា​គន្លឹះមួយ​ចំនួន​បង្ហាញ​ពី​ការបង្កើត​បរិយាកាស​សិក្សា​របស់​អ្នក​ឲ្យ​បាន​ល្អ​ប្រសើរ៖​​

១) កាត់​បន្ថយ​ការ​រំខាន

មាន​បរិយាកាស​ខ្លះ​ ទោះ​បី​ក្នុង​បណ្ណាល័យក៏​អា​ច​ជាការ​រំខាន​ដល់​អ្នកធ្វើឲ្យ​អ្ន​ក​បាត់​បង់​ការ​ផ្ចង់​អារម្មណ៍​បាន​ដែល​​​ វាអាស្រ័យ​លើ​ចរឹត​លក្ខណៈ​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់​ៗថា​បរិយាកាស​បែប​ណា​ដែល​អាច​ជាការ​ដែល​នាំ​ឲ្យ​គេ​ផ្ចង់​អារម្មណ៍​ក្នុង​ការ​ធ្វើ​អ្វីមួយ​បាន​ល្អ។​ គន្លឹះក្នុង​ការកាត់​បន្ថយ​ការរំខាន​នេះ​មិនអាច​ផ្តល់​ជាការ​ណែ​នាំ​ដ៏​ត្រឹម​ត្រូវ​បំផុត​មួយ​បាន​ទេ ពេល​ខ្លះ​វា​ទាក់​ទង​ទៅ​នឹង​អារម្មណ៍​ ចំណង់​ចំណូល​ចិត្ត​នៃ​ការរស់​នៅ ឬ​តាម​ប្រភេទ​នៃ​មេរៀន​ដែលអ្នក​ត្រូវ​រៀន។ ការ​ដែល​ព្យាយាម​ស្វែង​រក​អ្វី​ដែល​សាកសម​ ពេញ​ចិត្ត​នឹង​អ្នកគឺជាវិធី​សាស្ត្រ​មួយ​ល្អ​​បំផុត។​​​​

២) បង្កើននិង​អភិ​វឌ្ឃទម្លាប់​សិក្សា​

អ្នក​មិនអាច​កំណត់​នឹង​គ្រប់​គ្រង​ទៅលើ​ការ​សិក្សា​របស់​អ្ន​កឲ្យ​បានល្អ​រហូត​នោះទេ តែអ្នក​អាចធ្វើ​ការកែ​ប្រែ និង​​អភិ​វឌ្ឍនូវ​ទម្លាប់​ផ្ទាល់ខ្លួន​របស់​អ្នកបាន​ដោយ​ប្រាប់​ទៅ​ខួរ​ក្បាល​ថា “ដល់​ពេល​រំឮក​មេរៀន​ហើយ ដល់​ពេល​​ធ្វើ​លំហាត់​ហើយ​ ដល់​ពេល​ត្រូវ​សម្រាក​ខ្លះ​ហើយ…” ពេល​ដែល​អ្នក​ធ្វើ​ការ​ងារ​ច្រើន​ រាង​កាយ​អ្នកច្បាស់​ជា​ពិបាកទទួល​យក​ណាស់​​។ ដូច្នេះ​ទោះ​ជា​អ្នកចង់​ឲ្យ​ការ​សិក្សា​រ​បស់​អ្នកបាន​ល្អប្រសើ​រខ្លាំង ក៏​​​​ត្រូ​វចំណាយ​ពេល​សម្រាប់​ខ្លួនឯង​ក្នុងការ​សម្រាកខ្លះ​ដែរ។​

៣) កុំ​ខំ​តែ​ម្នាក់​ឯង

ជ្រើស​រើស​បរិយាកាស​ដែល​ល្អ​សម្រាប់​ការសិក្សាបាន​ហើយ បង្កើត​ទម្លាប់​សម្រាប់​ខ្លួន​ឯង​បាន​ហើយ តែ​ពេល​ខ្លះអ្នកគួរ​តែ​ស្វែង​រក​អ្នក​ដែល​អាចពិភាក្សា​ពីការសិក្សា​នេះ​ធ្វើ​ជាដៃ​គូ​ដើម្បី​ពង្រីក​ចំណេះដឹងបន្ថែម​ ដោយ​សារ​អ្នកអាច​ផ្លាស់​ប្តូរ​យោបល់​ ចែក​រំលែក​ចំណេះដឹងគ្នា​ទៅ​វិញ​ទៅ​មក​។ ជីវិត​ជា​សិស្ស ជា​និស្សិត វា​មិនអាច​បានជោគ​ជ័យ​ទេ​បើ​គ្រាន់​តែ​រៀននៅសាលាហើយ​មក​វិញ​រៀន​តែម្នាក់​ឯង​នោះ។ កុំ​ខំ​តែ​ម្នាក់​ឯង​ព្រោះតែ​​ចង់ពូកែ​ខ្លាំង​តែឯង ​អ្នក​មិនមាន​ការ​រី​ក​ចម្រើន​ជាង​នរណា​ម្នាក់​ឡើយ។ បង្កើត​ក្រុម​ដើម្បី​រៀន​ជា​ចំនុច​សំខាន់​ដើម្បី​នាំអ្នក​ទៅ​រក​ភាព​ជោគ​ជ័យ​ និង​ប្រកួត​ប្រជែង​បាន​ច្រើន។​

៤) ព្យាយាម​ផ្លាស់​ប្តូរ​ទេស​ភាព​ខ្លះ​

ការ​ដែល​រៀន​នៅ​ផ្ទះ​ជា​រឿង​មួយ​ល្អ​ និង​ងាយ​ស្រួល​សម្រាប់​មនុស្ស​រាល់​គ្នា​។ តែ​បើ​អ្នក​មាន​ទម្លាប់​មួយ​ដែល​តែង​បិទទ្វារបន្ទប់​ហើយ​ឈ្ងោក​មុខ​រៀននោះ​វា​អាចនឹង​បង្ក​ហានិ​ភ័យ​ដល់​អ្ន​កទៅ​វិញ​ទេ។ ខួរ​ក្បាល​អ្នក​មិនទទួលបាន​អ្វី​ថ្មី​ៗទេ ​បើ​អ្នក​នៅ​តែ​ថត​ចំនុច​ដដែល​ៗគរ​ទុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ព្យាយាម​ផ្លាស់​ប្តូរ​ទេស​ភាព​​ដើម្បីឲ្យ​ខួរ​ក្បាល​ថត​ជាប់​រូប​ភាពល្អ​ៗ និង​ងាយ​ស្រួល​បង្កើន​ការ​ចងចាំ។ អ្នក​អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​ធុញ​ថប់​អារម្មណ៍ ​នៅ​ពេលដែលអ្ន​ក​មិន​ព្យាយាម​សម្អាត​ផ្នែក​ស្រអាប់​ចេញ​ពី​ផ្ទៃ​ខួរ​ក្បាល​របស់​អ្នក​។

៥) បង្កើត​ភាព​ចល័ត​នៃ​ការសិក្សា

កន្លែង​ណា​ក៏​អាច​រៀន​បាន​ដែរ​ ឲ្យ​តែ​យើងដាក់​ចិត្ត​រៀន មាន​អ្នក​ខ្លះ​មិន​មាន​ពេល​វេលាគ្រប់​គ្រាន់​ដើម្បី​រៀន​ទេដោយ​សារ​កត្តា​នានា​ក្នុងជីវភាពរស់​នៅប្រចាំ​ថ្ងៃ។ តែ​ការដែល​គេ​អាច​រៀន​បាន​ពូកែដោយ​សារ​គេ​ចេះ​ឆ្លៀត​ពេល​រៀន​ អ្នកដែល​ធ្វើ​ដំណើរ​តាម​រថ​យន្ត​ក្រុង​អាច​ឆ្លៀត​ពេល​អាន​សៀវ​ភៅ ឬ​រំឮក​​​ការធ្វើ​លំហាត់​បាន​ពេលនៅ​តាម​ផ្លូវ​ទៅសាលា​រៀន។ ឬ​អាច​ស្តាប់​សម្លេងរបស់​គ្រូ​ដែលបានថត​ទុក​ពេល​គាត់​ពន្យល់​មេរៀន​ ព្យាយាមស្តាប់​ម្តង​ហើយ​ម្តង​ទៀត​ពិសេស​មុន​ពេល​ថ្ងៃ​ប្រលង​គៀក​ចូល​មក​ជិត​ដល់​។​​

៦) ទទួល​យក​ការ​ជួយ​ពី​មិត្ត ឬក្រុម​គ្រួសារ

វាមិនមែន​ជា​រឿង​ដែល​ត្រូវ​ខ្មាស់​អៀន​ទេ​ដែល​គ្រាន់​តែ​សុំ​ជំនួយ​ពីមិត្ត​ភក្តិ​ ឬ​ក្រុម​គ្រួសារក្នុង​ការ​ស្វែង​រក​ចំណេះ​ដឹង​បន្ថែម​ ឬ​ឲ្យ​ពួក​គាត់​បន្ថែម​ចំនុច​ដែល​យើង​នៅ​មិន​ទាន់​ច្បាស់ វា​ជាជាង​ការ​ដែល​គិត​ថា​ខ្លាច​អន់​ហើយ​សុខ​ចិត្ត​បន្ត​កា​រទាំង​ដែល​មិន​ចេះអ្វី​សោះ។ ទទួល​យក​ចែក​រំ​លែក​ចំណេះ​ដឹង​ពីអ្នក​ជុំ​វិញ​ខ្លួន​ជា​រឿង​មួយ​ចាំ​បាច់​ដែល​អ្ន​ក​ត្រូវ​ធ្វើ​។ ត្រូវ​ចាំថា ពេល​អ្ន​កអាចពន្យល់ពី​ការ​ការ​ងារ​ឬ​ចំណេះ​ដឹង​ទៅ​ដល់​នរណាម្នាក់​ ឬ​អ្នក​ស្នើ​សុំ​ជំនួយ​ពី​នរណា​ម្នាក់​ដើម្បី​ស្វែង​រក​ចំណេះដឹង​​ នោះអ្នក​ជាមនុស្ស​ឆ្លាត​ រឹង​ម៉ាំ និង​អភិ​វឌ្ឍ​លឿន​បំផុត។

៧) ប្រើ​ប្រាស់​តិចណូ​ឡូ​ជីដើម្បី​បង្កើន​ប្រយោជន៍​បន្ថែម

កុំ​បដិសេធ​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ ព្រោះ​វាជួយ​អ្នក​ច្រើនណាស់​សម័យ​នេះ​។ សៀវ​ភៅដែល​អ្នក​មាន​ក្នុង​ដៃ ការ​សិក្សា​ពីសាលា​រៀន ការ​ពន្យល់​របស់​លោក​គ្រូ​អ្នក​គ្រូវា​មិនអាចជួយ​យើង​បាន​គ្រប់​មួយ​រយ​ភាគ​រយ​ទេ។ ការ​ប្រើ​ប្រាស់នាឡិ​កាឆ្លាត​វៃ ទូរស័ព្ទ​ដៃ​ទំនើប​ធ្វើ​ការ​ដោន​ឡូត​ e-book ឬ audiobook ដើម្បីសិក្សាបន្ថែមនូវ​ចំណេះ​ដឹង​បន្ថែម​ ឬចំណេះ​នានា​ដែល​អ្ន​កមិនបានរៀន​នៅ​សាលា​​ សម័យ​នេះ​ជា​សម័យ​បច្ចេក​វិទ្យា​មាន​សម្ភារៈទំនើប​នៅក្នុង​ដៃដូច្នេះ​គួ​រប្រើ​ប្រាស់​វា​ឲ្យ​អស់​ពី​លទ្ធ​ភាព​។ តែត្រូវ​ចាំ​ផង​ដែរ​វា​ បច្ចេក​វិទ្យា​វា​មានប្រយោជន៍​នៅពេល​ដែល​អ្ន​កប្រើ​វា​ក្នុង​ផ្លូវ​ត្រូវ​ ការ​ដែល​ប្រើ​បណ្តាញ​សង្គម​ខុស​ផ្លូវ​វានឹង​នាំ​អ្នក​ទៅ​កាន់​រឿង​អន្តរាយមិនខាន៕

ដោយ៖ យ៉ាយ៉ា

ប្រភព៖ Rasmussen College

X
5s