បើ​មាន​សញ្ញា​ទាំង​៤​​យ៉ាង​នេះ​ ​​បញ្ជាក់​ថា​អ្នក​កំពុង​​​រៀន​​មុខវិជ្ជា​ខុស ​នៅ​មហាវិទ្យាល័យ​​



ការ​ជ្រើសរើស​មុខវិជ្ជា​ ​សម្រាប់​សកលវិទ្យាល័យ​​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​​ដូច​ការ​គិត​ទេ​។ តែ​វា​ពិត​ជា​មាន​ប្រយោជន៍​ណាស់​នៅ​ពេល​អ្នក​ជ្រើសរើស​ត្រូវ​។ ​តែ​វា​ពិត​ជា​បញ្ហា​ដ៏​ធំ​នៅ​ពេល​អ្នក​ជ្រើស​រើស​មុខ​វិជ្ជា​សិក្សា​ខុស​នោះ។ តើ​​សញ្ញា​ទាំង​៥​នេះ​ធ្លាប់​កើត​មាន​ចំពោះ​អ្នក​ដែរ​ឬ​ទេ?

១) ទៅ​រៀន​តែ​សំបក​ក្រៅ៖ ជា​ការ​ពិត ​អ្នក​តែង​តែ​រៀន​ទៀង​ពេល​ ប្ដេជ្ញា​​ដាក់​ចិត្ត​រៀន​សូត្រ​ក្នុង​​ម៉ោង​នោះ​​តែ​ផ្ទុយ​ទៅ​វិញ​អ្នក​​មិន​យល់​ទាល់​តែ​សោះ​ថា​សាស្ត្រាចារ្យ​អ្នក​កំពុង​តែ​បង្រៀន​ពី​អ្វី ​​ពោលគឺ​មាន​ទៅ​រៀន​មាន​តែ​សំបក​ខ្លួន​ប៉ុណ្ណោះ​​។

២) កិច្ចការ​​លំបាក​​ៗ៖ កិច្ចការ​ដែល​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​ថា​​កំពុង​ស្ថិត​នៅ​ទី​បញ្ចប់​នៃ​ពិភពលោក​គឺ​ធ្វើ​អោយ​យើង​គ្មាន​អារម្មណ៍​សូម្បី​តែ​គិត​​ពី​វា។ ដូច​នេះ​អ្នក​នឹង​គ្មាន​អារម្មណ៍​ក្នុង​ការ​ធ្វើ​លំហាត់​ទាំង​នោះ​ទេ​ ។

៣) គ្មាន​គំនិត​ពាក់ព័ន្ធ​នឹង​ការ​រៀន​សូត្រ​​ទាល់​តែ​សោះ៖ ពេល​អ្នក​ជួបជុំ​ជាមួយ​មិត្តភ័ក្ដិ​របស់​អ្នក​​ ​​​​ពួក​គេ​នឹង​និយាយ​អំពី​ការ​សិក្សា​របស់​ពួក​គេ​តែ​អ្នក​វិញ​ហាក់​ដូច​ជា​ទទេ​ស្អាត​តែ​ម្ដង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សិក្សា​​នោះ​​។ ​នេះ​ជា​សញ្ញា​​បញ្ជាក់​ថា​អ្នក​គួរ​តែ​ប្ដូរ​​មុខ​វិជ្ជា​​ដែល​អ្នក​កំពុង​តែ​រៀន​សព្វ​ថ្ងៃ​នេះ​ចោល​ទៅ។

៤)​​​ អ្នក​មិន​សប្បាយ​ចិត្ត៖ ប្រសិន​បើ​អ្នក​មិន​ដែល​សប្បាយ​ចិត្ត​ក្នុង​ម៉ោង​សិក្សា​របស់​ខ្លួន​ទេ​​វា​នឹង​​ជះ​ផល​អាក្រក់​ទៅ​ដល់​អ្វី​គ្រប់​យ៉ាង​​តែ​ម្ដង។ ពេល​ខ្លះ​អ្នក​ក៏​ចាប់​ផ្ដើម​មិន​សប្បាយ​ចំពោះ​ខ្លួន​ឯង​ក៏​មាន។ អ្នក​នឹង​ផ្លាស់​ប្ដូរ​អារម្មណ៍​ខ្លួន​ឯង​នឹង​មិន​ចង់​សប្បាយ​រីករាយ​ជាមួយ​​អ្នក​ជុំវិញ​ខ្លួន​ទេ៕

​ប្រែ​សម្រួល៖ ​ព្រំ​ ​សុវណ្ណកណ្ណិកា ​​ប្រភព៖ www.topuniversities.com

X
5s