វិធី៥យ៉ាងដុះខាត់ខ្លួនឯង កុំឲ្យគេថាអ្នកខ្ជិលអានសៀវភៅទៀត
តើប៉ុន្មានដងហើយដែលអ្នកនិយាយទៅខ្លួនឯងថាអ្នកនឹងអានសៀវភៅឲ្យបានច្រើន និងយូរ តែធាតុពិតគឺមិនមែន? អ្នកណាក៏ដឹងថាការអាននេះជួយអ្វីខ្លះដល់ខួរក្បាលរបស់អ្នកដែរ។ ចំណុចខាងក្រោមនេះជាវិធីដែលជួយឲ្យអ្នកចាប់ផ្ដើមក៏ដូចជាបន្តការអានសៀវភៅអោយកាន់តែច្រើនថែមទៀត៖
១) កំណត់គោលដៅក្នុងការអានសៀវភៅរបស់អ្នក៖
អ្នកត្រូវកំណត់អោយបានច្បាស់ថាតើអ្នកចង់អានសៀវភៅប៉ុន្មានក្បាល? ហើយអាចបញ្ចប់វាលឿនកម្រិតណាដែរ? ការដាក់ពេលវេលាមួយច្បាស់លាស់ក៏ជាវិធីមួយជួយពន្លឿនអោយអ្នកអាចអានបានកាន់តែច្រើនទៀត។
២) ដាក់ពេលដ៏កំហិតមួយសម្រាប់អាន៖
រៀបចំកាលវិភាគអានឲ្យបានទៀងទាត់មួយ ឲ្យដូចជាពេលវេលាពិសាបាយដែរ។ ពេលនោះអ្នកនឹងទទួលបានការភ្ញាក់រលឹកមួយដ៏ល្អ ក្នុងការអានសៀវភៅហើយ។
៣) រកកន្លែងសមរម្យសម្រាប់អាន៖
ស្វែងរកបន្ទប់មួយដែលពោរពេញដោយបរិយាកាសបរិសុទ្ធល្អ ក្នុងការអានសៀវភៅ រួមជាមួយនឹងភាពស្ងប់ស្ងាត់ក៏កាន់តែល្អ។ បរិយាកាសជុំវិញល្អ នាំឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាក្នុងការប្រើប្រាស់ខួរក្បាលស្វែងយល់ពីសៀវភៅនោះ។
៤) ស្វែងរកអ្វីដែលងាយស្រួលសម្រាប់អ្នកអាន៖
អ្នកអាចជាមនុស្សចូលចិត្តអានតាម E-Book ដែលប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិក ឬក៏តាមសៀវភៅធម្មតាក៏បាន។ អ្នកអាចធ្វើអ្វីក៏បានតាមតែចំណង់ចំណូលចិត្តរបស់អ្នកចង់អាន។
៥) ឧស្សាហ៍ទៅបណ្ណាល័យ៖
បណ្ណាល័យគឺជាកន្លែងដែលបណ្ដុំទៅដោយសៀវភៅគ្រប់បែបប្រភេទតាមចំណង់ ចំណូលចិត្តអ្នកអាន។ អ្នកអាចទទួលបានសៀវភៅគ្រប់ប្រភេទដែលអ្នកត្រូវការបាននៅទីនោះផងដែរ។ ការទៅបណ្ណាល័យក៏ជាផ្នែកមួយក្នុងការ បន្ថែមទម្លាប់អានសៀវភៅឲ្យមានការកើនឡើងផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ entrepreneur.com