កំហុស​ធំៗ​ទាំង​​៥​ដែល​អ្នក​ហ៊ាន​តែ​ប្រហែស​បន្តិច​ ​ចំណង​ស្នេហា​អ្នក​អាច​នឹង​បែកបាក់​ប្រេះឆាតែម្ដង​



      ទំនាក់ទំនង​​ល្អ​គឺ​តែង​តែ​​ដឹក​នាំ​ចំណង​ស្នេហា​​នានា​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ និង​បង្កើន​ភាព​ស្មោះ​ត្រង់​ចំពោះ​គ្នា​​ផង​ដែរ។    ពេល​ខ្លះ​ពាក្យ​សម្ដី​គ្រោតគ្រាត​ ​កំហុស​តូចតាច​ចៃដន្យ​ណា​មួយ​​ ក៏​អាច​ជា​ចំណុច​​រសើប​​ នាំ​ឲ្យ​មាន​ការ​បែកបាក់​ស្នេហា​​ដែល​អ្នក​បាន​សាង​មក​យូរ​យ៉ាង​ណា​ក៏​ដោយ​។ កំហុស ធំ​ៗ​ទាំង​​៥​​ដែល​អ្នក​មិន​គួរ​មើល​រំលង​រួម​មាន​៖ 

១)  ការ​មិន​ចាប់​អារម្មណ៍​លើ​ដៃ​គូ​របស់​អ្នក៖   រវាង​មនុស្ស​ពីរ​នាក់​​គឺ​ចាំ​បាច់​ណាស់  ​​ត្រូវ​ទាមទារ​ការ​និយាយ​រក​គ្នា​ ​ការ​ស្ដាប់​គ្នា​និង​ការ​ផ្លាស់​​ប្ដូរ​យោបល់​គ្នា។  តែ​បើ​ម្ខាង​គ្មាន​ការ​ចាប់​អារម្មណ៍​ទៅ​ហើយ​នោះ​ ម្ខាង​ទៀត​នឹង​មាន​គំនិត​ថា​ស្នេហា​នេះ​គ្មាន​ការ​គោរព​គ្នា​ទាល់​តែ​សោះ។ 

២)  ការ​វិនិច្ឆ័យ​ទៅ​លើ​ពួក​គេ៖  ពួក​គេ​ចង់​ទទួល​បាន​ការ​យល់​ចិត្ត​និង​ការ​ស្ដាប់​​ពី​អ្វី​ដែល​ពួក​គេ​មាន​​​ជៀស​ជាង​ទទួល​បាន​ការ​វិនិច្ឆ័យ​ពី​អ្នក​ដទៃ។     ដូច្នេះ​​បើ​អ្នក​អាច​បញ្ឈប់​ការ​​វិនិច្ឆ័យ​ទៅ​លើ​គេ​នោះ   ក៏​វា​អាច​ជា​រឿង​មួយ​ដែល​នាំ​អ្នក​ចេញ​ពី​បញ្ហា​ផ្សេង​ៗ​​ផង​ដែរ។ 

៣)  មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពួក​គេ៖  ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នរណា​ម្នាក់​គឺ​ជា​អ្វី​ដែល​ដៃ​គូ​របស់​អ្នក​ចង់​បាន​ជាង​គេ។ ការ​ស្ដាប់​ហើយ​ចង់​ដឹង​ពី​អ្វី​ដែល​ពួក​គេ​ចង់​និយាយ​នេះ នឹង​អាច​បង្ហាញ​ឲ្យពួក​គេ​យល់​ថា​អ្នក​ឲ្យ​តម្លៃ​និង​ត្រូវ​ការ​គេ​កម្រិត​ណា។ 

៤)  ចូល​ចិត្ត​ធ្វើ​ការ​ស្មាន​៖  ការ​ស្មាន​នេះ​ នឹង​បង្រៀន​អ្នក​អោយ​ចេញ​ឆ្ងាយ​ពី​ការ​ពិត​។  ពេល​ខ្លះ​អ្នក​នឹង​ស្មាន​បែប​នេះ​ ឬ​ក៏​បែប​នោះ​ពី​ដៃ​គូ​របស់​អ្នក​មិន​ចេះ​ចប់​មិន​​ចេះ​ហើយ​។   ដូចនេះ​ពួក​គេ​នឹង​មាន​ការ​ធុញ​ទ្រាន់  ​ហើយ​បាត់បង់​ការ​ទុក​ចិត្ត​ចំពោះ​គ្នា​​ត​ទៅ​ទៀត​។ 

៥)  ពេល​មាន​ជម្លោះ​អ្នក​តែង​តែ​ជះកំហឹង​ទាំង​អស់​​ទៅ​រក​គ្នា៖  អ្នក​ត្រូវ​គិត​ថា​ពេល​មាន​កំហឹង​មនុស្ស​ម្នាក់​ៗ តែង​បាត់​បង់​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ទាំង​អស់។    ហេតុ​ដូចនេះ​ ការ​ចាកចេញ​ពី​បញ្ហា​មួយ​គ្រា​ពេល​អ្នក​កំពុង​តែ​ខឹង​ ក៏​អាច​ជួយ​សម្រួល​ដល់​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ផង​ដែរ។ ព្យាយាម​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​កំហឹង​ទាំង​នោះ​ផ្ដល់​វិប្បដិសារី​ដល់​អ្នក​៕

ដោយ៖  ព្រំ  សុវណ្ណកណ្ណិកា

X
5s