ទ្រឹស្ដី​ ២៥​ចំណុច​ជួយ​អប់រំ​ផ្លូវ​ចិត្ត​អ្នក​ដើម្បី​រក្សា​ស្នេហា​ឲ្យ​កាន់​តែ​ថិតថេរ​​​



តើ​អ្នក​មិន​ចង់​ឲ្យ​ស្នេហា​អ្នក​ដែល​ខិតខំ​រក្សា​មក​យូរ​អង្វែង​នោះ​   បាត់បង់​ពី​អ្នក​ទេ​មែន​ទេ?  បើ​ជ្រុល​ជា​​ខំ​រក្សា​យូរ​មក​ហើយ​នោះ    ហេតុ អី​ចាំ​​បាច់​ឲ្យ​កំហុស​ដែល​​បង្ក​ឡើង​បន្តិចបន្តួច​មក​ធ្វើ​ឲ្យ​ស្នេហា​បែកបាក់​ទៅ​មួយ​ពព្រិច​ភ្នែក​ទៅ​វិញ?    តើ​អ្នក​បាន​ដឹង​ពី​វិធី​ខ្លះ​ៗ​សម្រាប់​រក្សា​ចំណងមិត្តភាព​​អ្នក​ឲ្យ​កាន់​តែ​ថិតថេរ​ដែរ​ឬ​អត់?  ចំណុច​ខាង​ក្រោម​​អាច​នឹង​អប់រំ​ចិត្ត​អ្នក​​ឲ្យ​ផ្លាស់ប្ដូរ​ពី​ស្នេហា​មួយ​ភ្លែត​ៗ  ទៅ​ជា​ស្នេហា​ស្រឡាញ់​គ្នា​យ៉ាង​ថិតថេរ​វិញ​៖ 

១)  បង្ហាញ​ពី​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក

២) ព្យាយាម​សើច​សប្បាយ​ជាមួយ​គ្នា​ឲ្យ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ​

៣)  គួរ​តែ​​តែ​​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​ថា​ស្ថិត​ក្នុង​កាលៈទេសៈ​​ណា​ក្ដី

៤)  ផ្ដល់​ពេលវេលា​ផ្ទាល់​ខ្លួន​សម្រាប់​គ្នា​ឲ្យ​បាន​ច្រើន​

៥)  ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​គ្មាន​ការ​សង្ស័យ​

៦)  ត្រូវ​ចេះ​សម្រុះ​សម្រួល​គ្នា​ពេល​មាន​ជម្លោះ​ម្ដង​ៗ 

៧) មិន​ត្រូវ​ចូល​ទៅ​សម្រាក​ទាំង​ដែល​ខ្លួន​នៅ​មាន​កំហឹង

៨)  ត្រូវ​ចេះ​អត់ឱន ហើយ​បំភ្លេច​រឿង​មិន​ល្អ​ចោល​

៩)  បោះ​បង់​ចោល​​រឿង​រ៉ាវ​ចាស់​ៗ​ចោល​ទាំង​អស់​

១០​)  ត្រូវ​ចេះ​សរសើរ​គ្នា​ឲ្យ​បាន​ញឹកញាប់

១១)  កុំ​ព្យាយាម​ផ្លាស់​ប្ដូរ​អ្វី​ៗ​ ដែល​ខ្លួន​​កំពុង​តែ​មាន​

១២)  បង្ហាញ​ពី​ការ​អបអរសាទរ​ និង​ការ​ដឹង​គុណ​ចំពោះ​គ្នា​ទោះ​បី​រឿង​តូចតាច​ក្ដី

១៣)  ត្រូវ​រក្សា​ចិត្ត​ទៀង​ត្រង់​នឹង​គ្នា

១៤) ​ ជំរុញ​និង​លើក​ទឹក​ចិត្ត​គ្នា

១៥) កុំ​ព្យាយាម​វិនិច្ឆ័យ​គ្នា​ឬ​មាន​ការ​សង្ស័យ​

១៦)  ​ត្រូវ​ស្មោះត្រង់​នឹង​គ្នា​រាល់​​ពេល​មាន​បញ្ហា​តូច​ឬ​ធំ​ក្ដី​

១៧)  ត្រូវ​តែ​ចង​ចាំ​ពេលវេលា​​ពិសេសៗ​ដែល​អ្នក​នៅ​ជាមួយ​គ្នា

១៨)  ធ្វើ​អ្វី​ដោយ​មិន​ចង់​បាន​ការ​តប​ស្នង

១៩)  ត្រូវ​ដើរ​កាន់​ដៃ​គ្នា​រហូត​ដល់​ទី​បញ្ចប់

២០)  គួរ​ផ្ដល់​ស្នាម​ថើប​ដល់​គ្នា

២១)  ត្រូវ​ចេះ​​ខ្វល់ខ្វាយ​ពី​គ្នា​ទោះ​បី​អ្នក​រវល់​កម្រិត​ណា​ក៏​ដោយ​

២២)  គួរ​ចេះ​ផ្ញើ​សារ​ស្នេហា​ដល់​គ្នា​ពេល​ទំនេរ​

២៣)  ដើរ​លេង​ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន​ដើម្បី​បង្កើត​ភាព​​ស្និទ្ធស្នាល​​

២៤)  មិន​ត្រូវ​គិត​ពី​គំនិត​អ្នក​ដទៃ​ហួស​ហេតុ​ពេក

២៥​)  សាក​ល្បង​ធ្វើ​អ្វី​ដែល​​ថ្មី​ៗ​​ជាមួយ​គ្នា

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

 

X
5s