ធនាគារវិនិយោគ Lehman Brother មានដំណើរយ៉ាងណាមុនពេលក្ស័យធនក្នុងវិបត្តិសេដ្ឋកិច្ច ២០០៨​




Lehman Brother ជាស្ថាប័ន​​មួយ​ក្នុ​ងចំណោម​ស្ថាប័ន​ដែល​រង​គ្រោះក្ស័យ​ធនធំ​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​អាមេរិក​ មក​ទល់​ពេល​នេះ​វា​មានរយៈ​ពេលជាង ១០​ឆ្នាំ ហើយ (ចាប់​ពី​ខែកញ្ញា ២០០៨) ដែល​ក្រុម​ហ៊ុន​នេះ​ត្រូវ​បានស្លាប់​ដោយ​សារវិបត្តិ​សេដ្ឋ​កិច្ច​។​ មុនពេលក្ស័យធុន ធនាគារមួយនេះជាប់ចំណាត់ថ្នាក់លេខ ៤ជាធនាគារវិនិយោគធំបំផុតក្នុងសហរដ្ឋអាមេរិក។ តែ​ដឹង​ទេ​ថា​ ថា​ធនាគារ​វិនិយោគ​មួយ​នេះ​ជួប​មហន្ត​រាយ​ដូច​ម្តេច​ខ្លះ?



១) ប្រវត្តិ​របស់ Lehman Brother
Lehman Brother ត្រូវ​បាន​បង្កើត​ដោយ​លោក Henry Lehman ក្នុង​ឆ្នាំ ១៨៤៤ មិនយូរ​ប៉ុន្មាន​ក៏​ត្រូវ​បា​ន​ចូល​ទុន​ដោយបង​ប្អូន​ប្រុស​របស់​គាត់​ Emanuel និង Mayer ក្នុង​ឆ្នាំ​ ១៨៥០ ដោយ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា Lehman Brotherក្រុមហ៊ុននេះបានរីកចម្រើនលេចធ្លោនិងអំណាចក្នុ​ងអាជីវកម្ម​របស់​ខ្លួន​ទាំងក្នុងនិងក្រៅប្រទេស។ មក​ដល់​ឆ្នាំ ១៨៦២ បាន​ជួបនឺង​វិបត្តិ​សង្គ្រាម​ស៊ី​វិល​មុន​សង្គ្រាម​លោក​លើក​ទី ២។​ ក្នុង​ឆ្នាំ ១៨៨៧ ធនាគារ​នេះបាន​ទទួល​ធ្វើ​ជា​អ្នកធានា​ទិញ​មូល​បត្រ​លើក​ដំបូង​ក្នុ​ងអាជីវកម្ម​របស់​ខ្លួន​ឲ្យ​ក្រុម​ហ៊ុន International Steam Pump ហើយ​នៅ​ក្នុង​ឆ្នាំ ១៩២៨ ធនាគារ​មួ​យ​នេះ​បាន​ទទួល​ភាព​ល្បី​ល្បាញ​នៅតំបន់ One William Street។ ទសវត្សរ៍​ទី ៣០ Lehman Brother បាន​ធ្វើ​ជា​អ្នក​ធានា​ទិញ​មូល​បត្រ​ឲ្យ​ក្រុម​ហ៊ុន​ផលិត​ទូរទស្សន៍​មួយ ​DuMont។ បន្តកំណើរ​ការ​អាជីវកម្ម​អស់​រយៈពេលយ៉ាង​យូរ​ និង​បាន​ចូល​រួម​អាជីវកម្ម​ជា​មួ​យ​ក្រុម​ហ៊ុន​នានាជា​ច្រើន ហើយ​ការ​រីក​ចម្រើន​ក៏មាន​ជា​បន្ត​បន្ទាប់ តែជា​អកុសលមក​ដល់​ឆ្នាំ ២០០៧ សញ្ញា​នៃ​ការ​ក្ស័យ​ធន​ចាប់​ផ្តើម​មាន​បណ្តើរៗ រួចក៏​សម្រេច​បាន​លទ្ធ​ផលជា​កា​រក្ស័យ​ធន​ ១០០%​ ក្នុង​ឆ្នាំ ២០០៨។

២) ការ​ដែលដួល​រលំ ក្ស័យ​ធន​របស់​ Lehman Brother
វា​អាចមាន​ហេតុ​ផល​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ធនាគារ​មួយ​​នេះ​ជួប​វិបត្តិ​រហូត​ដល់​ក្ស័យ​ធនបែប​នេះ តែ​បញ្ហា​ដែល​សំខាន់​នោះគឺ​វិបត្តិ​លំ​នៅ​ដ្ឋានក្នុង​ឆ្នាំ ២០១៨។ មាន​ក្រុម​ហ៊ុន​ច្រើន​ណាស់​ដែល​បាន​ក្ស័យ​ធនក្នុង​គ្រោះ​មន្ត​រាយ​ដ៏​ធំ​បំផុត។ Lehman Brother ជាអ្នក​ជាប់​ពាក់ព័ន្ធ និង​ចូល​រួម​យ៉ាង​ខ្លាំង​បំផុតក្នុង​ការ​ផ្តល់​កម្ចី​ទិញ​ផ្ទះ។ ក្រោយ​ពេល​មាន​ការកើត​ឡើង​នូវ​អតិផរណា​ ថ្លៃ​ទំនិញ​ចាប់​ផ្តើម​កើន​ឡើង​ខ្ពស់ ចំនូល​បុគ្គ​ល​ចាប់​ផ្តើម​បាត់​បង់​មួយ​ចំនួន​ដោយ​សារ​ការ​កាត់​បន្ថយ​បុគ្គលិក​របស់​ក្រុម​ហ៊ុន​ ជា​ហេតុ​នាំ​ឲ្យ​ការ​សង​នូវ​អត្រា​ការ​ប្រាក់​មិនបាន​ល្អ អ្នក​ខ្លះ​គ្មាន​លទ្ធ​ភាព​សង​ទៅធនាគារ​នូវកម្ចីទិញ​ផ្ទះ​របស់​ពួក​គេ។ ដល់​កាល​កំណត់​មិន​បាន​សង​ការ​ប្រាក់​នោះ​ធនាគារ​ក៏​ធ្វើ​ការ​រឹបអូស​យក​ផ្ទះ​ធ្វើ​ជាកម្ម​សិទ្ធិ​របស់​ធនាគារ នឹង​អា​ល​ដាក់​លក់​ចេញវិញ។ តែ​អ្វី​ៗមិនដូច​ការ​រំពឹង​ទុក ផ្ទះបាន​​ដែល​រឹប​អូស​ពី​​​អ្នក​មិន​បាន​បង់​ការ​ប្រាក់​ទាំង​នោះ​មិន​អាច​រក​ទីផ្សារ​លក់​ចេញ​បា​ន នាំឲ្យ​ធនាគារ​គ្មា​ន​ប្រាក់​បញ្ចេញ​សម្រាប់​ផ្តល់​កា​រប្រាក់​ដល់​អ្នកដែល​បាន​ដាក់​ប្រាក់​បញ្ញើ ធនាគារ​ចាប់​ផ្តើម​ជ្រួល​ច្របល់​ដោយ​ជួប​វិបត្តិ​ធ្ងន់​ធ្ងរ​មិន​អាច​ស្រោច​ស្រង់​បាន​។ អ្នក​វិនិយោគ​ចាប់​ផ្តើម​ដឹង​ច្បាស់​ថាធនាគារ​នឹង​ត្រូវ​ដួល​រលំ​ក្នុ​ងពេ​ល​ឆាប់​ៗនេះ​ ដោយ​សារ​វា​បាន​បាត់​បង់​តម្លៃអស់ ៧៣% ទៅ​ហើយ។

៣) ស្ថានភាព​សេដ្ឋ​កិច្ចយ៉ាង​ណា​ដែរ មក​ដល់ឆ្នាំ ២០១៨ ​ហើយ​នោះ?
មានសំនួរ​មួ​យ​ចំនួន​សួរ​ថា​តើសេដ្ឋ​កិច្ច​នៅ​មានការ​ជាប់​គាំង​ទៀ​តទេ​មក​ដល់​ឆ្នាំ ២០១៨​ នេះ? វា​ជា​សំណួរ​ពិត​មួយ​ដែល​យើង​បាន​រៀន​ពី Lehman។ មាន​ការ​ជជែក​ពិភាក្សា​គ្នា​ជា​ច្រើន​ដែល​ថា​វិស័យ​ហិរញ្ញវត្ថុមិន​បាន​រៀន​មេរៀន​មួយ​នេះ ដែល​ព្យាយាម​ដាក់​សម្ពាធ​លើ​កម្ចី​ដែល​គ្មាន​លទ្ធ​ភាព​សង​ឲ្យ​ទាន់​ពេល​វេលា ដើម្បី​ប្រមូល​យក​ផ្ទះ​ឬអចលន​ទ្រព្យ​ទាំង​នោះមក​ដាក់ជា​បន្ទុក​ធ្ងន់​មួយ​ដល់​ខ្លួន។ គេ​រំពឹង​ថា​បន្ទាន់​ពីរឹប​អូសអចល​ន​ទ្រព្យ​ទាំង​នោះ​រួច​​គេ​អាច​លក់​វា​ចេញ​បាន​ងាយ ហើយ​ជួ​យ​ឲ្យ​ធនាគារ​មានចំនូល​កាន់​តែ​ច្រើន​ តែ​គេ​ភ្លេច​ថា​គេ​កំពុង​ទាញ​ហានិភ័យ​ទាំង​អស់​មក​ដាក់​ខ្លួន​។

ការ​ដួល​រលំនៃ Lehman Brother បាន​ធ្វើ​ឲ្យ​ស្ថាប័ន​ហិរញ្ញ​​វត្ថុ​ទទួល​ស្គាល់​ថា របស់​ដែល​មាន​តម្លៃ​បំផុត​នោះ​គឺទំនុក​ចិត្ត ​ហើយការទទួលជ័យជម្នះនោះនឹងធ្វើឱ្យមានការផ្លាស់ប្តូរទាំងផ្នែករចនា​សម្ព័ន្ធ និងវប្បធម៌ដែលនឹងមិនអាចកើតឡើងបានប៉ុន្មានឆ្នាំមុន៕

ដោយ៖ យ៉ាយ៉ា

X
5s