ទង្វើ​៦​យ៉ាង​នេះ​ ​ដែល​សុភាព​បុរស​ធ្វើ​នៅ​ពេល​ពួក​គេ​មាន​ស្នេហា​​



ស្ត្រី​មួយ​ចំនួន​តែងតែ​គិត​ថា​   នៅ​លើ​លោក​នេះ​គ្មាន​ឡើយ​សុភាពបុរស។   ​ប៉ុន្តែ​តាម​ពិត​ទៅ   ​​បើ​អ្នក​សង្កេត​ពី​អត្តចរិត​និង​អាកប្បកិរិយា​របស់​ពួក​គេ​នោះ​​   អ្នក​នឹង​ដឹង​ថា​​តើ​ពួក​គេ​គួរ​ឲ្យគោរព​យ៉ាង​ណា​ចំពោះ​ដៃ​គូ​ស្នេហា​ពួក​គេ​ហើយ​។  ខាង​ក្រោយនេះ​ជា​ទង្វើ​ខ្លះ​ៗ  ​ដែល​ពួក​គេ​​នឹង​ធ្វើ​ដាក់​​​ដៃ​គូ​ស្នេហា​​គេ​៖ ​

១)  ស្រលាញ់​និង​គោរព​អ្វី​ដែល​​សង្សារ​មាន​៖   ពួក​គេ​តែង​តែ​ឲ្យ​​តម្លៃ​និង​គោរព​ដៃ​គូ​ស្នេហា​ជា​ទី​បំផុត។    ភាគ​ច្រើន​ពួក​គេ​ផ្ដោត​សំខាន់​ទៅ​លើ​អត្តចរិត​ជាង​សំបក​ខាង​ក្រៅ​របស់​នាង។

២)  ប្ដេជ្ញា​ស្រលាញ់​នាង​ដោយ​ស្មោះ​ស្ម័គ្រ៖​   គេ​មិន​មែន​ជា​មនុស្ស​បោក​ប្រាស់​ក្ដី​ស្នេហា​  ឬ​ក៏​ចង់​បំពាន​ទៅ​លើ​នារី​ដែល​ខ្លួន​ស្រលាញ់​ទេ។​    ពួក​គេ​ព្យាយាម​យ៉ាង​ណា​រក្សា​ស្នេហា​នោះ​ឲ្យ​​បាន​យូរ​អង្វែង​  ដោយ​ប្រើប្រាស់​ភាព​ស្មោះ​ត្រង់​និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។​

៣)  តែង​តែ​ការពារ​នាង​ទាំង​ផ្លូវ​កាយ​និង​ចិត្ត៖ មិន​មែន​បង្ហាញ​ថា​នារី​ទាំង​នោះ​មិន​អាច​ការពារ​ខ្លួន​ឯង​បាន​ទេ។    ប៉ុន្តែ​​ពួក​គេ​ចង់​នៅ​ទី​នោះ​ដើម្បី​នាង​គ្រប់​ពេលវេលា​  ដើម្បី​បង្កើន​ភាព​កក់ក្ដៅ​ក្នុង​ចិត្ត​។  គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​​នាង​មាន​អារម្មណ៍​ថា​នៅ​ជាមួយ​អ្នក​​   គឺ​មិន​បាច់​មាន​ការ​ភ័យ​ខ្លាច​អ្វី​ទាំង​អស់។​

៤)  មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​ខ្លួន​ឯង៖  ពួក​គេ​មិន​ខ្លាច​នឹង​ទទួល​ស្គាល់​ពី​កំហុស​ដែល​ពួក​គេ​មាន​ទេ។  ទោះ​បី​ជា​ពាក្យ​ថា​សុំទោស​ហាក់​ដូច​ជា​ធ្ងន់ធ្ងរ​សម្រាប់​បុរស​  តែ​គេ​នឹង​ធ្វើ​វា  ដើម្បី​បញ្ជាក់​ពី​ទំនួល​ខុស​ត្រូវ​រៀង​ៗ​ខ្លួន​​។

៥)  និយាយ​ចេញ​មក​នូវ​អ្វី​ដែល​គេ​កំពុង​គិត៖  ពួក​គេ​នឹង​មិន​ស្ទាក់ស្ទើរ​ឡើយ​ក្នុង​ការ​និយាយ​អ្វី​មួយ​ដែល​គេ​មិន​ពេញ​ចិត្ត​ទៅ​កាន់​នារី​ជា​ទី​ស្រលាញ់។  វា​មិន​មែន​ជា​រឿង​អាក្រក់​ឡើយ​ក្នុង​ការ​និយាយ​បែប​នេះ​   តែ​គេ​ពិត​​ជា​ខ្វាយខ្វល់​ពី​នាង​ទើប​គេ​ធ្វើ​បែប​នេះ​។​   មនុស្ស​ប្រុស​ដែល​មិន​ដែល​ជំទាស់​នោះ​គឺ​មិន​មែន​ជា​បុរស​ពិត​ទេ។

៦)  តែង​តែ​ការពារ​ស្នេហា​របស់​ពូក​គេ៖  មនុស្ស​ប្រុស​ពិត​នឹង​មិន​ចុះ​ញ៉ម​សម្ដី​មាក់ងាយ​របស់​អ្នក​ដទៃ​មក​លើ​ស្នេហា​របស់​ខ្លួន​ឡើយ។    គេ​នឹង​ឆ្លើយ​តប​ទៅ​អ្នក​ទាំង​នោះ​វិញ​​ ដោយ​គ្មាន​ខ្លាច​ញញើត៕

 

ដោយ៖  ព្រំ  សុវណ្ណកណ្ណិកា

X
5s