តិកនិក៤យ៉ាង ធ្វើឲ្យមនុស្សដែលអ្នកស្រឡាញ់ កាន់តែនឹកអ្នកខ្វះមុខមិនបាន
តើអ្នកមានអារម្មណ៍ថា មនុស្សដែលខ្លួនស្រឡាញ់ចាប់ផ្ដើមព្រងើយកន្តើយខុសពីមុនដាក់អ្នកដែរទេ? បើអ្នកមានអារម្មណ៍បែបនេះ អ្នកត្រូវដឹងថា អ្នកខ្វះខាតអ្វី ហើយគួរស្វែងរកវិធីខ្លះ ដើម្បីធ្វើឲ្យគេកាន់តែនឹកអ្នកខ្លាំងសារជាថ្មី។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖
១) ត្រូវធ្វើឲ្យខ្លួនមានក្លិនក្រអូប៖ ជាការពិតណាស់ ក្លិនក្រអូបនៅលើខ្លួននឹងធ្វើឲ្យមនុស្សម្នាក់នោះចាំអ្នក ទោះបីអ្នកមិននៅជិតក៏ដោយ។ ហេតុនេះហើយ អ្នកគួរតែធ្វើឲ្យខ្លួនមានក្លិនក្រអូបឆ្ងុយពេលគេនៅជិត តាមរយៈការបាញ់ទឹកអប់ការប្រើប្រាស់គ្រឿងសំអាងក្រអូបៗផ្សេងៗទៀតផងដែរ។
២) ផ្ដល់ជាវត្ថុអនុស្សាវរីយ ប្រចាំខ្លួនរបស់អ្នកទៅគេ៖ របស់របរអ្វីក៏បានឲ្យតែជាវត្ថុប្រចាំកាយអ្នកក៏អាចឲ្យគេនឹកឃើញ ហើយចងចាំពីអ្នកគ្រប់ ពេលគេនៅជាមួយរបស់នោះផងដែរ។ ឧទាហរណ៍ដូចជា គ្រឿងអលង្ការ និងអ្វីៗ ផ្សេងៗទៀតក៏បាន។
៣) មិនគួរនៅជាមួយគេពេញ២៤ម៉ោងនោះទេ៖ អ្នកអាចឲ្យគេកាន់តែនឹកអ្នកបានតាមរយៈការធ្វើខ្លួនឲ្យរវល់ ឬក៏ផ្ដល់គម្លាតដល់គ្នា។ នៅពេលអ្នកតែងតែនៅជាមួយគេគ្រប់ពេលនោះ គេនឹងគ្មានអ្វីនិយាយច្រើនហើយបរិយាកាសក៏កាន់តែធុញថប់ទៅតាមនោះដែរ។
៤) កុំសូវប្រើប្រាស់បណ្ដាញសង្គមពេក៖ សម្រាប់អ្នកដែលវក់និងចូលចិត្តលេងតាមបណ្ដាញសង្គមញឹកញាប់នោះ អ្នកគួរតែបញ្ឈប់ហើយកាត់បន្ថយទៅ ព្រោះថាអ្នកទាំងនោះភាគច្រើនតែងតែបង្កើតអារម្មណ៍ទាក់ទងគ្នា ទោះបីនៅឆ្ងាយពីគ្នាក៏ដោយហើយ ពេលនោះនឹងគ្មាននរណាម្នាក់នឹកអ្នកទៀតនោះទេ។ ដូចនេះ អ្នកគួរតែដាក់កំណត់ពេលវេលាឲ្យច្បាស់ ថាតើពេលណាអ្នកអាចឆ្លើយតប និងពេលណាអ្នកមិនអាចឆ្លើយតបបាន៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា