ប្រើប្រាស់វិធីទាំង ១០នេះ ដើម្បីជួយឱ្យកូនៗរបស់អ្នកក្លាយជាមនុស្សមានសក្ដានុពលខ្ពស់នៅពេលអនាគត
ក្មេងៗនៅមានពេលអាយុ១០ឆ្នាំ ដំបូងគឺពិតជាសំខាន់ណាស់សម្រាប់រៀនសូត្រអ្វីដែលថ្មីៗនិងទទួលយកទម្លាប់ល្អៗ ។ ក្នុងនាមជាឪពុកម្ដាយតែងតែរំពឹងថាកូនៗរបស់ពួកគេ អាចនឹងទទួលបាននូវភាពជោគជ័យនិងសក្ដានុពលសម្រាប់ជីវិត។ នេះជាចំណុចខ្លះដែលអ្នកគួរដឹង៖
១) អោយកូនៗគេងអោយបានគ្រប់គ្រាន់៖ ឪពុកម្ដាយត្រូវមានការប្រុងប្រយ័ត្នក្នុងការកំណត់ម៉ោងគេងរបស់កូនៗ។ ពូកគេត្រូវការចូលគេងអោយបានលឿនព្រោះវាពិតជាសំខាន់ណាស់សម្រាប់ការសិក្សានៅថ្ងៃស្អែក។
២) ភាសាទី២៖ ជាការពិតណាស់អ្នកស្រាវជ្រាវបញ្ជាក់ថានៅពេលកូនរបស់អ្នកចាប់ផ្ដើមហ្វឹកហាត់ និយាយភាសាទី២ជាមួយនឹងភាសាដើមកំណើតរបស់គាត់ នោះគេនឹងអាចប្រើប្រាស់ភាសា ទាំង២នោះបានយ៉ាងស្ទាត់ជំនាញ។
៣) ហាត់កីឡា៖ បង្រៀនកូនៗរបស់អ្នកអោយយល់ដឹងពីសារសំខាន់នៃការហាត់កីឡាព្រោះ វាពិតជាផ្ដល់ប្រយោជន៍ ដល់សុខភាព កូនរបស់អ្នកគ្រប់គ្នា។ ការហាត់ប្រាណ២០នាទីជារៀងរាល់ថ្ងៃអាចជួយអោយកូនៗអ្នក បង្កើនសមត្ថភាពក្នុងការរៀនសូត្រ។
៤) ផ្ដល់ពេលលេងកម្សាន្ត៖ លើកទឹកចិត្តកូនអ្នកអោយរៀនសូត្រគឺពិតជាល្អតែក៏កុំភ្លេច ផ្ដល់ពេលវេលា កម្សាន្តខ្លះៗដល់ពួកគេផង។ ពេលខ្លះអ្នកគួរផ្ដល់ពេលវេលាដល់កូនអ្នក អោយមានពេល វេលាលេងកម្សាន្តជាមួយមិត្តភ័ក្ដិនិងបងប្អូនរបស់គេផងដែរ ។
៥) អានសៀវភៅ៖ វាពិតជារឿងដ៏ល្អបំផុតដែលឪពុកម្ដាយអាចបង្រៀនកូនអោយមានវប្បធម៌ នៃការអាន។ ពេលដែលពូកគេចូលចិត្តការអាន គេនឹងមានគំនិតល្អៗជាច្រើនហើយក៏អាចក្លាយទៅជាមនុស្សពូកែតែងសំណេរផងដែរ។
៦) លេងវីដេអូហ្គេម៖ ឪពុកម្ដាយខ្លះអាចគិតថាការលេងហ្គេមវាពិតជាមិនល្អសម្រាប់កូនប៉ុន្តែ វាក៏អាចផ្ដល់ផលវិជ្ជមានដល់កូនអ្នកផងដែរ ដូចជាចេះដោះស្រាយបញ្ហា ចេះផ្ដល់ហេតុផល បង្កើនការចងចាំ និងគិតបានលឿនជាមុន ។
៧) ចេះលើកទឹកចិត្ត៖ គួរតែជួយលើកទឹកចិត្តកូនអ្នកអោយធ្វើអ្វីមួយ ហើយជៀសវាងការផ្ដល់សម្ពាធដល់ពួកគេ។
៨) គួរចេះស្ដាប់និងលេងតន្ត្រី៖ អ្នកស្រាវជ្រាវតែងតែងបញ្ជាក់ថា ការស្ដាប់តន្ត្រីអាចជួយពង្រឹងផ្នែកIQ របស់អ្នក។ ហើយការលេងតន្ត្រីក៏អាចជួយបង្កើនសមត្ថភាពសិក្សារបស់កូនអ្នកផងដែរ។
៩) ចំណីអាហារ៖ ការតមចំណីគឺវាមានការប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ការលូតលាស់របស់កូនៗអ្នក។ អាហារពេលព្រឹកគឺមានសារសំខាន់ ណាស់សម្រាប់ជំនួយដល់ប្រព័ន្ធខួរក្បាលក្មេងៗ។
១០) វិន័យផ្ទាល់ខ្លួន៖ កូនៗគួរចេះបង្រៀនខ្លួនឯងពីវិន័យនៃការសិក្សានិងវិន័យធ្វើការពីអាយុតូចៗទៅ។ ដោយពីដំបូងត្រូវចេះកាត់បន្ថយការមើលទូរទស្សន៍និងការលេងកុំព្យូទ័រជាមុនសិន ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀនសូត្រ៕
ដោយ៖ ព្រំសុវណ្ណកណ្ណិកា