តើប្រទេសថៃនឹងអភិវឌ្ឍខ្លួនក្លាយជាទិសដៅនៃ Tech Start-Up ដោយវិធីណា?​




ប្រទេស​ថៃបាន​នឹង​កំពុង​បម្លែងខ្លួន​ទៅជា​កន្លែង​សម្រាប់អាជីវកម្ម​
Startup ថ្មីនិង​ Tech Startup ក្នុង​រយៈ​ពេល​ ៥ទៅ១០ ឆ្នាំខាង​មុខ​ទៀត។ រដ្ឋា​ភិ​បាល​ថៃ​បានសម្លឹង​ឃើញ​ពី​សក្តា​នុពល​​ប្រទេស​ក្នុ​ងការ​ទាក់​ទាញនូវអាជីវកម្ម​ថ្មីៗ អ្នក​ចាប់​ផ្តើម​​ Tech Startup ក្មេងៗ និងគំនិត​ផ្តួច​ផ្តើម​ថ្មីទៅលើ Tech Startup។ ​អត្ថបទនេះនឹង​ឆ្លុះ​បញ្ចាំង​ថា ហេតុអ្វីបានជាប្រទេសថៃអាចរីកចម្រើនយ៉ាងពិតប្រាកដក្លាយ​ជាគោលដៅផ្ដួចផ្ដើម Tech Startup សកលហើយអនាគតនៃ​ប្រទេស​នេះ​​វា​នឹង​ទៅ​ជា​យ៉ាង​ណា?​

អាជីវកម្ម Startup ក្នុង​ប្រទេស​ថៃ
សេដ្ឋ​កិច្ច​ថៃ​បានផ្ទុះ​ឡើង​រួច​ទៅ​ហើយ​ក៏​មាន​កម្លាំងខ្លាំង​ដែរ។ ការជំរុញ​ឲ្យ​ប្រទេស​ក្លាយ​ជា​គោល​ដៅ​ Tech Startup សកលវា​គួរ​តែ​ជា​ការ​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស និងជា​ជំហាន​ដ៏​សម​ហេតុ​សម​ផល​ដោយ​សារតែ៖

១) ទីតាំងកណ្តាលនៅអាស៊ី
ពិត​ណាស់​ថាប្រទេស​ថៃ​មាន​ទី​តាំង​ដ៏​ល្អ​នៅ​តំបន់​អាស៊ី​ ហើយប្រទេសនេះត្រូវបានគេចាត់ទុកថាជាបេះដូងនិងយុទ្ធ​សាស្រ្ត​ភូមិសាស្ដ្រនៃអាស៊ីអាគ្នេយ៍។ ដោយ​មាន​ព្រំ​ប្រទល់ជាប់​ប្រទេសចំនួន​ ៤គឺ មី​យ៉ាន់​ម៉ា កម្ពុជា ឡាវ និង​ម៉ាឡេស៊ី និង​មានទំនាក់​ទំនងជា​មួយ​វៀត​ណាម​ ចិន និងជប៉ុន​យ៉ាង​ល្អ​។ និយាយ​ឲ្យ​ខ្លី ​​ប្រទេសថៃអាចដើរតួជាមជ្ឈមណ្ឌលផ្ដោតលើ Tech Startup ដែលទីផ្សារកំពុងរីកចម្រើនផ្សេងទៀតនិងប្រទេសនានាអាចប្រមូលផ្ដុំនិងប្រើប្រាស់អំណាច​ទិញ​របស់ខ្លួនដើម្បីវិនិយោគ។

២) មាន​ការ​បើកចំហរ និងស័ក្ដិសមជាម្ចាស់ផ្ទះ
ក្រៅពីអំ​ណោយផល​ផ្នែក​ទី​តាំង ថៃក៏​ជាប្រទេស​មួយ​ដែល​មានការ​បើក​ចំហរនិង​ជំនាញ​ក្នុ​ងការ​ធ្វើជា​ម្ចាស់​ផ្ទះ (ជំនាញ​ខ្ពស់​ក្នុងការ​ធ្វើ​បដិ​សណ្ឋារកិច្ច)។ ភាព​ច្រើន​មនុស្ស​ចូល​ចិត្ត​ធ្វើ​ដំនើរកំសាន្តនិង​ធ្វើ​ការ​​នៅប្រទេស​ថៃដែល​ជា​គោល​ដៅ​មួយ​ដែល​មាន​ប្រជា​ប្រិយ​ភាព ប្រជាជន​ថៃ​មាន​ភាព​រួសរាយ​រាក់​ទាក់ ​​ហើយវាមានសេដ្ឋកិច្ចនិងប្រព័ន្ធមួយ ដែលកាន់តែមានភាពអំណោយផលដល់ជនបរទេស និងវិនិយោគិននៅក្រៅប្រទេស

៣) ការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច Thailand Industry .
សេដ្ឋកិច្ចនៃប្រទេសថៃបានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ជាច្រើននិងការផ្លាស់ប្តូរចុងក្រោយទៅ​ដល់​ដំណាក់​កាលឧស្សាហកម្ម​ .០។ រដ្ឋាភិ​បាល​ថៃ​ប៉ុន​ប៉ង​ផ្លាស់​ប្តូរ​ប្រទេស​ខ្លួន​ទៅ​ជា​ប្រទេស​ដែល​មានសេដ្ឋ​កិច្ច​ផ្អែក​លើ​វិស័យ​សេវាកម្ម​ ជាមួយនឹងការសង្កត់ធ្ងន់លើការអភិវឌ្ឍនៃបច្ចេកវិទ្យានិងការច្នៃប្រឌិត។ ជំហាន​ដំបូង​នៃ​ឆ្ពោះ​ទៅ​ដល់​គោល​ដៅ​នេះ​គឺ សកម្ម​ភាព​នៃ​ការ​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​ថ្នាក់​ជាតិសម្រាប់​ឧស្សាហកម្ម​គោល​ដៅ សកម្ម​ភាព​នេះ​គឺ​ធ្វើ​ការ​ពង្រឹង​លើ​ផ្នែក​ពន្ធដារ​សម្រាប់​អាជីវកម្ម​ និង​ផ្តល់​ទុន​វិនិយោគ​សម្រាប់​ក្រុម​ហ៊ុន​ធ្វើ​ការ​ស្រាវជ្រាវ​និង​អភិ​វឌ្ឍន៍ (R&D) ពិសេស Tech Startup

៤) គម្រោងទិដ្ឋាការឆ្លាត​វៃ ឬ Smart Visa
ជំហាន​បន្ទាប់​រដ្ឋាភិ​បាល​បាន​ធ្វើ​ការ​ណែ​នាំពី Smart VisaSmart Visa នេះ​មានគោល​បំណង​ពិសេសសម្រាប់​អាជីវកម្ម Startup និងសហគ្រិន​ដែល​ផ្តល់​ជូន​ពួកគេ​នូវ​ការលើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ​ក្នុង​ការ​បង្កើត Startup នៅប្រទេស​ថៃ។ សម្រាប់ Startup មានការ​លើក​លែងពន្ធលើ​ប្រាក់​ចំណូល​​រយៈពេល ៥ ឆ្នាំ សម្រាប់កន្លែង​ធ្វើការ​រួម (co-working spaces) ទទួល​បាន​ការ​លើក​លែងពន្ធលើ​ប្រាក់​ចំណូល​​រយៈពេល ៨ ឆ្នាំ ចំណែក​ឯក្រុម​ហ៊ុន venture capital ទទួល​បាន​ការ​លើក​លែងពន្ធលើ​ប្រាក់​ចំណូល​​រយៈពេល ១០ ឆ្នាំ។ នេះគឺជាការលើកទឹកចិត្តដ៏ល្អសម្រាប់អាជីវកម្ម Startup ក្នុង​ការ​ធ្វើការនៅប្រទេសថៃ

៥) បង្កើតការ​ច្នៃ​ប្រឌិត​ថ្មី “innovation districts”
វិធានការដ៏អស្ចារ្យមួយទៀតដែលរដ្ឋាភិបាលថៃកំពុងបង្កើតគឺ ការកសាងនូវមណ្ឌលបង្កើតថ្មី។ ស្រុកទាំងនេះនឹងជាតំបន់​ដែលត្រូវបានខ្ចប់ពេញលេញនៃអាជីវកម្ម Startup ថ្មីទាំងអស់ទាក់ទងទៅនឹងឧស្សាហកម្មជាក់លាក់។ គំនិត​នៅពីក្រោយ​ការ​បង្កើត​ innovation districts គឺដើម្បីលើកលើកកម្ពស់អាជីវកម្មនិងទឹកចិត្តដល់កិច្ចសហប្រតិបត្តិការរវាងអាជីវកម្មផ្សេងៗគ្នា។ ​នៅក្នុងមណ្ឌលទាំងនេះគំនិត និងបច្ចេកវិទ្យាថ្មីគួរតែរីកចម្រើនហើយមនុស្សគ្រប់រូបគួរទទួលបានអត្ថប្រយោជន៍។ ស្រុកដែលរួមបញ្ចូលក្នុងការលើកទឹកចិត្តថ្មីនេះរួមមានខេត្ត Pathumwan Klong San និង Punnawithi ហើយក្រុមហ៊ុនជាច្រើនដូចជាក្រុមហ៊ុន True Digital Park បានវិនិយោគរួចហើយនៅក្នុងស្រុកទាំងនេះ

ការអនុ​វត្តសម្រាប់​សេដ្ឋកិច្ចថៃនាពេលអនាគត
ការផ្លាស់ប្តូរទៅជាគោលដៅនៃ Tech Startup ​សកលអាចមានន័យថាជារឿង​វិជ្ជមានសម្រាប់សេដ្ឋកិច្ចថៃ។ រដ្ឋាភិបាលសង្ឃឹមថានេះនឹងនាំមកនូវរលកនៃការវិនិយោគ បច្ចេកវិជ្ជា គំនិតថ្មីនិងអាជីវកម្មនៅក្នុងប្រទេសពីទី​ជិត​និងឆ្ងាយ ហើយ​នេះនឹងជួយជំរុញសេដ្ឋកិច្ចថៃឲ្យ​ឆ្ពោះទៅមុខ និងនាំមកនូវយុគសម័យថ្មីនៃភាពរុងរឿងនិងកំណើន។ រយៈពេល ៥ ទៅ ១០ ឆ្នាំបន្ទាប់ពិតជាមើលទៅគួរអោយចាប់អារម្មណ៍នៅពេលដែលរដ្ឋាភិបាលធ្វើឱ្យមានការជំរុញនេះហើយយើងមើលឃើញប្រទេសថៃយកចិត្តទុកដាក់លើទីតាំងដ៏អស្ចារ្យរបស់ខ្លួនដើម្បីក្លាយជាចំណុចចាប់ផ្តើមនៃបច្ចេកវិទ្យា៕

ដោយ៖ យ៉ាយ៉ា

X
5s