ពេល​ខ្លះ​នារីៗ​មិន​បាន​​​តប​សារ​តាម​ទូរស័ព្ទរបស់អ្នក ​វា​អាច​មក​ពី​មូលហេតុ​​ទាំង ៥នេះ​ច្រើន​ជាង​​



ក្នុង​នាម​ជា​បុរស​  តើ​អ្នក​មាន​ដែល​ឆ្ងល់​ទេ ថាតើ​ហេតុ​អ្វី​បាន​ជា​នារី​ៗហាក់​ដូច​ជា​មិន​ចង់​តបត​អ្នក​ពេល​​ដែល​អ្នក​ចង់​និយាយ ឬ​ក៏​លេង​សារជា​មួយ​នាង​នោះ?  តើ​មក​ពី​​នាង​មិន​ស្រឡាញ់​ ធុញទ្រាន់​ឬ​មក​ពី​អ្វី​ទៅ​វិញ? ខាង​ក្រោម​នេះ​​គឺ​​ជាមូលហេតុទាំង ៥យ៉ាងដែលបុរសគួរដឹង៖

១) នាង​រវល់៖ អ្នក​ប្រហែល​ជា​មិន​ដឹង​ឡើយថានាង​រវល់​កិច្ចការ​អ្វី​ខ្លះ​រៀង​រាល់​ថ្ងៃ។ តែ​ភាគ​ច្រើននាង​ជាប់​រវល់​កិច្ចការ​ផ្ទាល់​ខ្លួន ទើប​មិន​សូវ​ជា​មាន​ពេលសម្រាប់​តប​តសាររបស់​អ្នក។ 

២) អ្នក​ធ្វើ​ឲ្យ​នាង​ធុញ៖ នេះ​ក៏​អាច​ជា​មូលហេតុ​ផង​ដែរ គឺ​ដោយ​សារ​តែ​ខ្លួន​អ្នក​តែ​ម្ដង ដែល​បាន​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថាធុញ​ទ្រាន់ ហើយមិន​ចង់​ទាក់ទង​បន្ត​ទៀត។ 

៣) លែង​ចាប់​អារម្មណ៍​អ្នក​ទៀត៖​ វា​ស្រដៀង​ទៅ​នឹង​ចំណុច​ទី​២​ដែរ គឺ​ថាអ្នក​តែង​តែ​ធ្វើ​អ្វី​ដែល​នាង​មិន​ចូលចិត្តឬ​ក៏​សម្ដែង​​អត្តចរិតដែល​នាង​មិន​ចង់​ឃើញ ទើប​ធ្វើ​ឲ្យ​នាង​លែងចាប់​អារម្មណ៍​នឹង​អ្នក​ទៀត។ 

៤) នាង​មាន​បុរស​ច្រើន​ទៀត​ដែល​ត្រូវ​ទាក់ទង៖ នេះ​ក៏​ជា​មូលហេតុ​ដែរគឺ​ថានាង​មាន​បុរស​ជា​ច្រើន​ដែល​ត្រូវ​ទាក់ទង​ទៀត ហេតុ​នេះ​ទើប​នាង​មិន​សូវ​មាន​ពេល​ដល់​អ្នក។ នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​គួរ​ប្រុង​ប្រយ័ត្ន​បំផុត មុន​ពេល​សម្រេច​ចិត្ត​ទាក់ទង​នារី​ៗ។ 

៥)  អ្នក​ប្រើ​ពាក្យ​ពេចន៍​មិន​សមរម្យ៖  នេះ​ជា​អ្វី​ដែល​​គួរ​តែ​ប្រយ័ត្នប្រយែងព្រោះ​ថា​ពាក្យ​សម្ដី​អ្នក​ក៏​ធ្វើ​ឲ្យ​នាង​មិន​ចង់​ទាក់ទង​អ្នក​ផង​ដែរ ដូច​ជា​ការ​ប្រើ​ពាក្យ​ឈ្លើយ មិន​ចេះ​គោរព​នារីភេទ និងនិយាយ​ដោយ​គ្មាន​ការ​គិត​ពិចារណា​ជា​ដើម៕

 

ដោយ​៖ ព្រំ សុវណ្ណកណ្ណិកា

 

X
5s