សាកលវិទ្យាល័យអន្តរជាតិ PARAGON បើកឱកាសប្រកួតប្រជែងឲ្យអ្នកមានសមត្ថភាពខាងស្រាវជ្រាវចូលរួម​



 

កម្មវីធីដ៏អស្ចារ្យរបស់សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ដែលតែតែងប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ​។ កម្មវីធីបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យ និស្សិតតាមសកលវិទ្យាល័យនានា ដែលគិតថាខ្លួនមានជំនាញខាងស្រាវជ្រាវ  បានចូលរួមដាក់ពាក្យប្រកួត។

ហើយកម្មវិធីនេះ គឺផ្តោតសំខាន់លើការស្រាវជ្រាវអំពីឧស្សាហកម្ម៤. ឬ ហៅថា (Industry 4.0)។ អ្វីដែលសំខាន់មិនមែនផ្តោតទៅលើតែ ឧស្សាហកម្ម៤.០ ទាំងអស់ទេ សម្រាប់និស្សិតដែលកំពុងសិក្សាជំនាញបច្ចេកវិទ្យា (Technology) ជំនាញពាណិជ្ជកម្ម (Business) និងជំនាញផេ្សងៗទៀត។ និយាយរួមនិស្សិតដែលសិក្សាផ្នែកណា គឺធ្វើការស្រាវជ្រាវពីផ្នែកនោះ។ ទម្រង់ផ្លូវការនៃការស្រាវជ្រាវ អាចជា Research Papers និង Research Poster។

ចំពោះអត្ថប្រយោជន៍នៃការចូលរួមនឹងទទួលបាន៖ វិញ្ញាបត្រ បណ្ណសសើរ និង រង្វាន់ផ្សេងទៀត ដូចជា Best Paper Award, Best Project Award ជាដើម។

កម្មវិធីនេះ ការប្រកួតមួយនេះកំពុងតែចាប់ផ្តើម ហើយសម្រាប់អ្នកដែលមានបំណងចង់ប្រកួត ប្រញាប់ឡើង!! ការទទួលពាក្យ និង ការស្រាវជ្រាវចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ រីឯ ការជ្រើសរើស និង ការប្រកួតគឺនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន (Paragon International University)

ដើម្បីទទួលបានប្រធានបទក្នុងការស្រាវជ្រាវ និង ព័ត៌មានអំពីកម្មវិធីនេះ សូមទំនាក់ទំនងមកាន់លេខ៖​០៧០​ ៩០០ ១០០ ៕

 

X
5s