មក​ស្គាល់ ១២ ចំនុចនៃ​អត្តចរឹតមនុស្សដែលស្រលាញ់និង​ចូលចិត្តពណ៌ខ្មៅ​



មនុស្សគ្រប់គ្នាតែងគិតថាពណ៌ខ្មៅជាពណ៌មួយដែលច្រើនតែតំណាងឲ្យភាពសោកសៅ ទុក្ខលំបាក ឬភាពមិនស្រស់ថ្លាណាមួយក្នុងចិត្ត។ តែជាការពិតទៅពណ៌ខ្មៅជាពណ៌មួយបង្កប់ទៅដោយស្ទាយ (Style)  ចំពោះអ្នកចូលចិត្តប្រើប្រាស់សំភារៈពណ៌ខ្មៅគឺតែងបង្ហាញពីភាពស៊ីវីល័យក្នុងការតុបតែងខ្លួន ភាពថ្លៃថ្នូរប្រកបដោយវិជ្ជាជីវៈ។ តែទោះជាយ៉ាងណាការប្រើប្រាស់ និងការស្លៀកសំលៀកបំពាក់ព៌ណខ្មៅត្រូវមើលតាមស្ថានភាព ពេលវេលា កាលៈទេសៈ។

បុគ្គលិកលក្ខណៈរបស់អ្នកដែលស្រលាញ់ព៌ណខ្មៅ

១) គេអាចជាមនុស្សម្នាក់ដែលតឹងតែងបន្តិចទាំងចំពោះខ្លួនឯង និងអ្នកដទៃ ភាគច្រើនគេមិនសូវជាបណ្តោយខ្លួនឲ្យសប្បាយគ្រប់ពេលវេលាពេកនោះទេ

២) អ្នកស្រលាញ់ពណ៌ខ្មៅជាមនុស្សដែលមានភាពឯករាជ្យ ហើយកម្រសុំជំនួយពីអ្នកដទៃណាស់ បើគេសុំឲ្យនរណាម្នាក់ជួយនោះមានន័យថាគេជួបការលំបាកខ្លាំងមែនទែនហើយ

៣) គេអាចជាមនុស្សអត្មានិយមដែរនៅពេលខ្លះ គេចូលចិត្តធ្វើអ្វីដែលខ្លួនគិតថាត្រឹមត្រូវតែឈរលើហេតុផលជានិច្ច

៤) ដោយសារតែធម្មជាតិនៃភាពតឹងរ៉ឹងចំពោះខ្លួនឯង និងអ្នកដទៃ ជារឿយៗមនុស្សស្រលាញ់ពណ៌ខ្មៅតែងត្រូវគេមើលមកដោយមិនពេញចិត្ត ពេលខ្លះវាធ្វើឲ្យអ្នកជុំវិញខ្លួនគិតថាគេជាមនុស្សគួរឲ្យខ្លាច

៥) អារម្មណ៍ពិត និងសកម្មភាពបង្ហាញចេញរបស់មនុស្សស្រលាញ់ពណ៌ខ្មៅហាក់មិនស៊ីសង្វាក់គ្នាប៉ុន្មានទេ ព្រោះគេតែងគ្រប់គ្រងអារម្មណ៍និងការចង់បានអ្វីមួយរបស់គេ ដោយគិតដឹតដល់ណាស់មុនធ្វើការសម្រេច

៦) មនុស្សប្រភេទនេះមិនចូលចិត្តការគាបសង្កត់ ត្រួតត្រាពីនរណាម្នាក់ឡើយ គេមិនត្រូវការការបញ្ចាឆ្វេងស្តាំឲ្យធ្វើនេះធ្វើនោះដែលគេមិនចង់ទេ

៧) គេចូលចិត្តធ្វើខ្លួនឲ្យរឹងមាំ និងពោរពេញដោយអំណាច តែអំណាចនេះមិនប្រើដើម្បីត្រួតត្រាអ្នកដទៃគ្មានហេតុផលទេ គឺគេប្រើអំណាចគ្រប់គ្រងខ្លួនឯងជាមុន

៨) គេជាមិនមែនជាមនុស្សដែលមានអាថ៌កំបាំងច្រើនទេ តែគេចូលចិត្តរក្សាការសម្ងាត់ប្រសិនបើមានការស្នើសុំពីនរណាម្នាក់នូវការសម្ងាត់ណាមួយ 

៩) ឯកជនភាពគឺសំខាន់បំផុតសម្រាប់មនុស្សប្រភេទនេះ

១០) គេមិនងាយជិតស្និតជាមួយនរណាម្នាក់ទេ ដោយសារគេជាមនុស្សមានការប្រុងប្រយ័ត្នខ្ពស់គេត្រូវការប្រើពេលវេលាក្នុងការមើលមនុស្សមុនរាប់អាន 

១១) គេអាចមានមិត្តភក្តិតិចជាងអ្នកដទៃ តែបើគេសម្រេចថារាប់អាន ឬដាក់ចិត្តស្រលាញ់នរណាម្នាក់ គេមិនងាយបំបែកឬធ្វើឲ្យប្រេះឆាចំណងមិត្តភាពនិងសម្ព័ន្ធភាពមួយនោះទេ

១២) អ្វីដែលជាចំនុចពិសេសនោះគឺ មនុស្សដែលស្រលាញ់ពណ៌ខ្មៅជាមនុស្សដែលគួរឲ្យទុកចិត្តបំផុត៕

 

ដោយ៖ យ៉ាយ៉ា