ជំនាញទាំង ១២យ៉ាង ដែលសហគ្រិនគ្រប់រូបត្រូវតែមាន​



ជាសហគ្រិន ឬម្ចាស់អាជីវកម្មមួយរូបមិនមែនជារឿងងាយស្រួលនោះទេ បើទោះបីជាអ្នកគិតថាងាយស្រួលក៏ដោយ។ ទាល់តែសហគ្រិនខ្លួនឯងផ្ទាល់ទើបដឹងថាពិបាកយ៉ាងណា។ ហើយអ្វីដែលធ្វើឲ្យសហគ្រិនជាច្រើនកាន់តែពិបាកនោះគឺពួកគេខ្វះជំនាញឬមិនធ្លាប់មានបទពិសោធន៍ពីមុន។ ដូចនេះ ខាងក្រោមនេះគឺជាជំនាញសំខាន់ៗចំនួន ១២ ដែលសហគ្រិនគ្រប់រូបត្រូវតែមានជាដាច់ខាត៖

១) ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ

អ្នកមិនអាចសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នកបាននោះទេ ប្រសិនបើអ្នកមិនចេះគ្រប់គ្រងហិរញ្ញវត្ថុក្រុមហ៊ុនរបស់អ្នកឲ្យបានត្រឹមត្រូវ។ អ្នកត្រូវមានមានរបៀបរបបក្នុងការគ្រប់គ្រងចំណូលចំណាយឲ្យបានត្រឹមត្រូវ។ អ្នកត្រូវសួរខ្លួនឯងប្រសិនបើអ្នកចំនាយច្រើននជាងចំនូលដែលក្រុមហ៊ុនរបស់អ្នករកបាន ហើយត្រូវធ្វើការវាស់ស្ទង់រវាងចំណូលចំនាយរបស់អ្នកឲបានត្រឹមត្រូវ។ អ្នកត្រូវក៏ត្រូវដឹងអំពីច្បាប់នៃការវិនិយោគ និងរៀបនៃការរកផ្លូវចេញនៅពេលក្រុមហ៊ុនជួបបញ្ហាហិរញ្ញវត្ថុ។ ដូចនេះ អ្នកជាសហគ្រិនត្រូវតែចេះគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវជៀសវាងខាតក៏មិនដឹងចំណេញក៏មិនដឹង។

២) មហិច្ឆតា

មហិច្ចតាគឺជាជំនាញមួយដែលអ្នកត្រូវតែមាន។ គោលបំណងគឺជាជំនាញដែលអ្នកត្រូវរក្សានៅពេលអ្នកជួបបញ្ហលំបាក ឬស្ថានភាពតានតឹងអ្វីមួយ។ វាគឺជាសមត្ថភាពក្នុងការដឹងអំពីគោលដៅ និងមិនត្រូវចាកឆ្ងាយពីការផ្ដោតអារម្មណ៍នៃគោលដៅនោះជាដាច់ខាត។ សហគ្រិនជោគជ័យមានភាពជាធម្មជាតិក្នុងការនៃប្ដេជ្ញាចិត្តខ្ពស់ និងមានមហិច្ឆតាដែលនេះហើយដែលធ្វើឲ្យពួគគេមានភាពខ្លាំងក្លាក្នុងការបំពេញការងារ។ 

៣) ការរៀនសូត្រ

ការរៀនសូត្រគឺជាដំណើរបន្តឥតដាច់។ សហគ្រិនភាគច្រើនបង្កើតកំហុស។ ហើយចំណេះដឹងគឺជាដំណើរពេញមួយជីវិតរបស់អ្នក។ ដូចនេះ អ្នកត្រូវធ្វើការរៀនសូត្រអំពីព្រឹត្តិការណ៍ផ្សេងៗដូចជាបច្ចេកវិទ្យា បរិបទសង្គម និងអ្វីដែលទាក់ទងនឹងអាជីវកម្មរបស់អ្នក។ អ្នកត្រូវចាំថា សត្វឆ្កែចាស់ក៏នៅតែអាចរៀននូវល្បិតថ្មីបានដែរ។ ដូចនេះ អ្នកត្រូវរៀនសូត្រឲ្យបានច្រើន។

៤) ភាពច្នៃប្រឌិត

អ្នកត្រូវការជំនាញច្នៃប្រឌិតដើម្បីក្លាយជាសហគ្រិនជោគជ័យ។ ការធ្វើរឿងដដែលៗ នោះអ្នកនឹងទទួលបានលទ្ធផលដដែល។ ដូចនេះ អ្វីដែលអ្នកត្រូវធ្វើគឺព្យាយាមស្វែងរកនូវភាពច្នៃប្រឌិតរបស់អ្នកដើម្បីស្វែងរកវិធីសាស្ត្រ ឬយុទ្ធសាស្រ្តថ្មីក្នុងការធ្វើអ្វីមួយ។ ភាពច្នៃប្រឌិតមិនមែនជាអ្វីដែលពិបាកនោះទេ ជួនកាលអ្នកគ្រាន់តែចំនាយពេលជជែកពិភាក្សាជាមួយអ្នកដទៃ ក៏អ្នកទទួលបានភាពច្នៃប្រឌិតបានដែរ។

៥) ប្រសិទ្ធភាពការងារ

សហគ្រិនគ្រប់រូបត្រូវមានជំនាញមួយគឺធ្វើការប្រកបដោយប្រសិទ្ធភាព។ សហគ្រិនជោគជ័យត្រូវធ្វើការប្រកបដោយប្រសិទ្ធភាព និងធ្វើអស់ពីកម្លាំងកាយចិត្ត។ 

៦) ជំនាញសង្គម

សហគ្រិនមួយចំនួនមិនសូវឲ្យតម្លៃទៅលើជំនាញទំនាក់ទំនងសង្គមឡើយ ដូចនេះហើយពួកគេមិនបានដឹងថាពួកគេនឹងទទួលបានឱកាសច្រើនដោយគ្រាន់តែមានទំនាក់ទំនងឬសេពគប់ជាមួយមនុស្សត្រឹមត្រូវ។ អ្នកត្រូវរៀនសេពគប់សហគ្រិនណាដែលមានទស្សនវិស័យ មានគោលដៅប្រហាក់ប្រហែលអ្នក ដោយរៀនសូត្រពីពួកគេឲ្យបានច្រើន។ អ្នកត្រូវរៀនសូត្រអំពីយុទ្ធសាស្ត្រជោគជ័យ ដោយវានឹងជួយឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើនលូតលាស់។ 

៧) ជំនាញគ្រប់គ្រង

ជំនាញទាំងប៉ុន្មានខាងលើនេះមិនទាន់គ្រ់បគ្រាន់សម្រាប់អ្នកនៅឡើយ។ ជាសហគ្រិន អ្នកត្រូវរៀនគ្រប់គ្រងបុគ្គលិករបស់អ្នកឲ្យមានប្រសិទ្ធភាព និងដើម្បីទទួលបានលទ្ធផលការងារល្អ។ អ្នកត្រូវរៀនលើកទឹកចិត្ត អភិវឌ្ឍ និងជួយគាំទ្របុគ្គលិករបស់អ្នកជាប្រចាំ។ ការរៀនអំពីការគ្រប់គ្រងជួយអ្នករកឃើញនូវភាពខ្លាំងនិងខ្សោយរបស់បុគ្គលិកអ្នក។ 

៨) ជំនាញផ្សព្វផ្សាយ

ជំនាញផ្សព្វផ្សាយគឺជាជំនាញមួយដែលជួយសម្រួលទៅដល់ការធ្វើអាជីវកម្មរបស់អ្នក។ ក្នុងដំណាក់កាលដំបូងនៃការធ្វើអាជីវកម្ម អ្នកត្រូវដឹងអំពីតួនាទីនៃការធ្វើការផ្សព្វផ្សាយក្នុងបណ្ដាញទំនាក់ទំនងសង្គម និងចេះប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទាំងអស់នោះ។

៩) ការតស៊ូមិនបោះបង់

សហគ្រិនគ្រប់រូបប្រាកដជាមានបទពិសោធណ៍បរាជ័យជាមិនខាន។ សហគ្រិនទាំងនោះខិតខំតស៊ូព្យាយាមគ្រប់ឧបសគ្គក្នុងអាជីវកម្មរបស់ពួគេ។ ជាសហគ្រិន អ្នកត្រូវមានចិត្តអំណត់ តស៊ូព្យាយាមមិនបោះបង់គ្រប់ស្ថានការណ៍ គ្រប់បញ្ហា គ្រប់កាលៈទេសៈ។ 

១០) ជំនាញគ្រប់គ្រងពេលវេលា

ជំនាញគ្រប់គ្រងពេលវេលាត្រូវបានគេគិតថាជាជំនាញដែលសំខាន់និងមានតម្លៃខ្លាំងណាស់។ សហគ្រិនគ្រប់រូបត្រូវចេះរៀបចំផែនការពេលវេលា និងតារាងពេលវេលាឲ្យបានច្បាស់លាស់ជាប្រចាំថ្ងៃ។ ជំនាញគ្រប់គ្រងពេលវេលាជួយអ្នកក្នុងការរៀបចំនិងផ្ដល់អាទិភាពទៅដល់កិច្ចការផ្សេងៗ។ អ្នកត្រូវចាំថា អ្នកនឹងមិនអាចសម្រេចគោលដៅរបស់អ្នកបានទេប្រសិនបើអ្នកគ្មានការគ្រប់គ្រងពេលវេលាឲ្យបានល្អ។

១១) ជំនាញទំនាក់ទំនង

មិនថាអ្នកមានអាជីវកម្មតូចឬធំនោះទេ។ អ្នកត្រូវតែមានទំនាកទំនងល្អជាមួយអតិថិជន បុគ្គលិក និងអ្នកពាក់ពាន់នានា។ តើជំនាញនេះសំខាន់យ៉ាងណាសម្រាប់សហគ្រិន? អ្នកនឹងមិនអាចជោគជ័យបានទេ ប្រសិនបើអ្នកគ្មានចេះទំនាក់ទំនងបង្ហាញអំពីគុណតម្លៃនៃម៉ាកសញ្ញាអាជីវកម្មរបស់លោកអ្នក។ ដូចនេះអ្នកត្រូវចេះទំនាក់ទំនងឲ្យបានល្អក្នុងអាជីវកម្មនិងក្រៅអាជីវកម្មរបស់អ្នក។

១២) យុទ្ធសាស្ត្រអាជីវកម្ម

ការមានផែនការ យុទ្ធសាស្ត្រអាជីវកម្មគឺជាជំនាញមួយដ៏សំខាន់សម្រាប់សហគ្រិន។ ការមានយុទ្ធសាស្រ្តអាជីវកម្មច្បាស់លាស់ ជួយធ្វើឲ្យអាជីវកម្មរបស់អ្នករីកចម្រើន៕

ដោយ៖ លង់ វណ្ណៈ

X
5s