សកលវិទ្យាល័យលំដាប់ពិភពលោកទាំង ៥ ដែលល្បីល្បាញតាមមុខវិជ្ជា​



ការចាត់ចំណាត់ថ្នាក់សកលវិទ្យាល័យ (QS World University Ranking) បានបង្ហាញអំពីសកលវិទ្យាល័យចំនួន ៥ ដែលជាសកលវិទ្យាល័យល្បីល្បាញតាមមុខវិជ្ជាសិក្សានីមួយៗ។ ការចាត់ចំណាត់ថ្នាក់នេះបានធ្វើការសិក្សាលើផ្នែកចំនួន ៤៨ ក្នុងក្រុមធំៗចំនួន ៥។ គេធ្វើការជ្រើសរើសសកលវិទ្យាល័យនីមួយៗក្នុងផ្នែកនីមួយតាមរយៈការស្ទង់មតិពីនយោជិកនិងសាស្ត្រាចារ្យជាច្រើនរូប ចេញពីសកលវិទ្យាល័យចំនួន ១ ២០០ ក្នុង ៧៨តំបន់ផ្សេងគ្នា។ 

ខាងក្រោមនេះគឺជាសកលវិទ្យាល័យទាំង ៥ ដែលល្បីល្បាញតាមមុខវិជ្ជា៖

១) សកលវិទ្យាល័យអកស្វឺដ (University of Oxford) ផ្នែកសិល្បះនិងធនធានមនុស្ស

២) សកលវិទ្យាល័យម៉ាសាជូសេដ (Massachusetts Institute of Technology) ផ្នែកវិស្វកម្មនិងបច្ចេកវិទ្យា

៣) សកលវិទ្យាល័យហាវឺដ (Harvard University) ផ្នែកវិទ្យាសាស្ត្រនិងវិជ្ចសាស្រ្ត

៤) សកលវិទ្យាល័យម៉ាសាជូសេដ (Massachusetts Institute of Technology) ផ្នែកវិទ្យាសាស្ត្រធម្មជាតិ

៥) សកលវិទ្យាល័យហាវឺដ (Harvard University) ផ្នែកវិទ្យាសាស្ត្រសង្គមនិងការគ្រប់គ្រង៕

ដោយ៖ លង់ វណ្ណៈ

X
5s