BizKhmer ជ្រើសរើសបុគ្គលិកហាត់ការផ្នែក បកប្រែអត្ថបទសារព័ត៌មានអន្តរជាតិ ២រូប និង​ផ្នែក​ព័ត៌​មានក្នុង​ស្រុក ២រូប​​



BizKhmer ជាប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលប្រកបដោយវិជ្ជាជីវៈដែលត្រូវបានបង្កើតឡើង យ៉ាងពិសេសដើម្បីបំរើដល់ប្រយោជន៍ដល់មិត្តអ្នកដែលផ្ដោតសំខាន់ទៅលើអត្ថបទ សហគ្រិនភាព អប់រំ អាជីវកម្ម ការវិនិយោគ អភិវឌ្ឍន៍អាជីព និងអចលនទ្រព្យ។ ក្រុមការងាររបស់យើង  មានឆន្ទៈមុតមាំក្នុងការសរសេរអត្ថបទ ដែលសុទ្ធតែសំខាន់សម្រាប់ ជំនួញ ការសិក្សា និង ការសម្រេចចិត្តរបស់លោកអ្នក ជាពិសេសគឺជួយពង្រឹងការត្រិះរិះ ពិចារណា និងការអភិវឌ្ឍធនធានមនុស្ស។ 

យើងកំពុងត្រូវការក្រុមការងារហាត់ការផ្នែក បកប្រែអត្ថបទសារព័ត៌មានអន្តរជាតិ ចំនួន ២ រូប។ 

លក្ខណសម្បត្តិនិងទំនួលខុសត្រូវ៖

១) ជានិស្សិតកំពុងសិក្សាថ្នាក់មហាវិទ្យាល័យ ឬបញ្ចប់ការសិក្សាក្នុងជំនាញទាក់ទងនឹងភាសាអង់គ្លេស 

២) មានជំនាញនិងចំណង់ចំណូលចិត្តក្នុងការបកប្រែ

២) មានទំនួលខុសត្រូវលើកិច្ចការរបស់ខ្លួន

៣) មានភាពច្នៃប្រឌិត ឧស្សាហ៍ព្យាយាម

៤) មានចរិតខិតខំរៀនសូត្រ និងចែករំលែក 

៥) មានទំនាក់ទំនងល្អជាមួយក្រុមការងារ

៦) មានបទពិសោធន៍ខ្លះៗទាក់ទងនឹងជំនាញរបស់ខ្លួន

៧) អាចបំពេញការងារពេញម៉ោង 

អត្ថប្រយោជន៍៖

១) ទទួលបានការបង្ហាត់បង្រៀនបន្ថែមទាក់ទងនឹងជំនាញរបស់ខ្លួន

២) ប្រាក់ឧបត្ថម្ភប្រចាំខែសមរម្យ

៣) ការឈប់សម្រាកស្របតាមច្បាប់ការងារ

៤) ឱកាសធ្វើជាបុគ្គលិកពេញសិទ្ធិក្នុងក្រុមហ៊ុន

៥) ច្បាប់ឈប់សម្រាកឈឺឬច្បាប់ឈប់សម្រាកអាពាហ៍ពិពាហ៍

៦) ធានារ៉ាប់រង២៤ម៉ោង

៧) ទទួលបានវិញ្ញាបនបត្របញ្ជាក់ការងារ

៨) ដំណើរកម្សាន្តឬកម្មវិធីជប់លៀងប្រចាំឆ្នាំ

 

ទីតាំង៖ រាជធានីភ្នំពេញ

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើរប្រវត្តរូបសង្ខែបតាមរយៈអ៊ីម៉ែល៖ [email protected]

ទំនាក់ទំនងលេខទូរស័ព្ទ៖ 096 354 5925

 

X
5s