រឿង ៩ យ៉ាងដែលអ្នកគួរធ្វើនៅអាយុខ្ទង់ ២០ ដើម្បីជោគជ័យនាពេលអនាគត
ប្រសិនបើអ្នកសួរមនុស្សភាគច្រើនថាអ្វីដែលគេចង់បាននៅក្នុងជីវិត ពួកគេនឹងនិយាយថា មិនចង់បានអ្វីក្រៅពីភាពជោគជ័យទេ។ មនុស្សជាច្រើនផ្ដល់នូវអត្ថន័យនៃភាពជោគជ័យខុសៗគ្នាដោយមនុស្សមួយចំនួនគិតថាការមានលុយកាក់ច្រើន មានពេលវេលាច្រើន ការរស់នៅជាមួយមនុស្សជាទីស្រលាញ់ជាដើម។
អ្នកត្រូវដឹងថា ភាពជោគជ័យជាការរៀបចំនូវគម្រេងផែនការនិងគំនិតដើម្បីចេញទៅសម្រេចវា។ ប្រសិនបើអ្នកតែងតែរលឹកឬក៏គិតពីភាពជោគជ័យជាញឹកញាប់នោះវានឹងកើតឡើងជាក់ជាមិនខាន។ នេះជារឿង៩យ៉ាងដែលគួរធ្វើនៅអាយុខ្ទង់២០ឆ្នាំ៖
១) ថែរក្សាសុខភាពផ្លូវអារម្មណ៍របស់អ្នក
ជីវិតយើងកាន់តែមមាញឹកពីមួយថ្ងៃទៅមួយថ្ងៃ ហើយមនុស្សតែងនិយាយពាក្យមួយឃ្លាថា”ខ្ញុំនឹងខំប្រឹងជាងនេះបន្តិចទៀត”។ ប៉ុន្តែក្រោយពីពួកគេនិយាយបែបនេះ គឺវាគ្មានអ្វីត្រូវបានផ្លាស់ប្តូរទេ។ ពួកគេនូវតែបន្តនិយាយថា ”ខ្ញុំនឹងធ្វើវានឹងពេលដែលខ្ញុំចាស់ទៅ ក្រោយមកខ្ញុំនឹងមានពេលច្រើនជាងនេះ”។
ឥឡូវនេះយកពេល៥ ឬក៏១០ នាទីពេញមួយថ្ងៃ នឹងចាប់ផ្តើមទម្លាប់នៃការថែរក្សាសុខភាពផ្លូវអារម្មណ៍របស់អ្នក រៀនធ្វើចិត្តឲ្យស្ងប់។
២) ចំណាយពេលជាមួយមនុស្សដែលមានវ័យខុសពីអ្នក
អ្នកអាចរៀនពីមនុស្សនៅជុំវិញខ្លួនដែលមានអនាគតវែងឆ្ងាយ ជាអ្វីដែលអ្នកមានឪកាសក្នុងការផ្លាស់ប្តូរកម្រិតសមត្ថភាពរបស់អ្នក។ ប្រសិនបើអ្នកមានវ័យ២០ឆ្នាំ អ្នកគួរតែចំណាយពេលវេលាឲ្យបានច្រើនជាមួយមនុស្សដែលវ័យលើសអ្នក ដូចជាអ្នកដែលមានអាយុ ៣០ឆ្នាំ ៤០ឆ្នាំ ៥០ឆ្នាំ… ព្រោះថាពួកគេនឹងមានយោបល់និងបទពិសោធន៍ល្អៗច្រើនដែលពួកគេធ្លាប់បានឆ្លងកាត់ ជាជាងមិត្តរបស់ដែលមានវ័យប្រហាក់ប្រហែលអ្នកដែលពួកគេគ្រាន់តែប្រាប់អ្នកឲ្យប្រឹងប្រែងម្តងហើយម្តងទៀតតែប៉ុណ្ណោះ។
៣) សន្សំនិងវិនិយោគឲ្យបានច្រើនតាមដែលអាចធ្វើបាន
វាជាពេលវេលាដ៏ល្អក្នុងការចាប់ផ្តើមសន្សំនិងការវិនិយោគរបស់អ្នកដើម្បីទទួលបានការចំណេញរបស់អ្នកក្នុងពេលវែង ហើយវាបានជួយអ្នកឲ្យចូលនិវត្តន៍ទាំងវ័យក្មេង គ្មានការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ ប្រសិនបើអ្នកមានទម្លាប់សន្សំនៅចន្លោះវ័យពី ២៥ឆ្នាំ។
អ្នកត្រូវដឹងថាសេរីភាពហិរញ្ញវត្ថុមិនមែនកើតឡើងដោយងាយៗនោះទេ។ សេរីភាពហិរញ្ញវត្ថុកើតឡើងនៅពេលអ្នកលុយគឺជាឧបករណ៍ដែលអ្នកអាចបង្កើតលុយឲ្យបានច្រើនជាងមុន។ គួររៀនសន្សំនិងធ្វើការវិនិយោគឲ្យចំគោលដៅ។
៤) កុំនៅជិតមនុស្សដែលទាញអ្នកទម្លាក់
មិត្តទាំងអស់មិនមែនសុទ្ធតែជួយអ្នកចម្រុងចម្រើនទាំងអស់នោះទេ ដូចនេះអ្នកត្រូវចេះមើលមនុស្សដែលអ្នកសេពគប់ផងដែរ។ ប្រសិនបើអ្នកមានមិត្តដែលតែងតែនាំអ្នកផឹករាល់ថ្ងៃ នោះច្បាស់ណាស់ថាអ្នកនឹងក្លាយជាអ្នកផឹកមិនខាន។ ទំនាក់ទំនងជាមួយមនុស្សត្រឹមត្រូវគឺជាការវិនិយោគ។
៥) អានបន្ថែមបើទោះបីជាអ្នកមិនរៀនក្នុងសាលាក្ដី
មនុស្សមួយចំនួនបញ្ឈប់ការអាននៅពេលពួកគេឈានដល់វ័យ២០ឆ្នាំ។ មនុស្សកំពុងតែរស់នៅក្នុងសង្គម Netflix, Facebook Youtube ជាដើម ដែលធ្វើឲ្យមនុស្សជាច្រើនភ្លេចការអាន។ ជាការពិតរបស់ទាំងនេះមិនធ្វើឲ្យអ្នករីកចម្រើននោះទេ មានតែទាញអ្នកទម្លាក់ប៉ុណ្ណោះ។ ជាការពិតណាស់ការអានបានធ្វើឲ្យយើងមានបទពិសោធន៍ច្រើន មានការគិតបែបស៊ីជម្រៅជាងអ្នកដែលមិនដែលអាន។ សៀវភៅមួយចំនួនត្រូវការពេលនិពន្ធពីបទពិសោធន៍ ចំណេះដឹងរាប់ឆ្នាំក្នុងជីវិតរបស់អ្នកនិពន្ធ។
៦) ស្វែងរករបៀបហាត់ប្រាណដែលសមស្របតាមតម្រូវការ
ភាពជោគជ័យភាគច្រើនបានកើតចេញពីការធ្វើលំហាត់ប្រាណរបស់អ្នក។ កាលពេលដែលពួកយើងនៅក្មេងយើងបានធ្វើលំហាត់របស់យើងតាមរយ:ការលេងកីឡា ដែលជួយឲ្យយើងទទួលបាននូវសុខភាពល្អ រាងកាយរឹងមាំ ។ ចំណែកពេលយើងពេលវ័យ វាជាផ្នែកមួយយ៉ាងសំខាន់ដែលជំរុញឲ្យអ្នកមានស្មារតីល្អ ការគិតមានភាពប្រសើរ ជាពិសេសអាចជាជំនួយឲ្យអ្នកទទួលបានជោគជ័យយ៉ាងឆាប់រហ័សទៀតផង។
៧ កុំឲ្យចំណង់ចំណូលចិត្តរបស់អ្នកត្រូវបានបាត់បង់
មនុស្សម្នាក់ៗសុទ្ធតែមានសកម្មភាពដែលពួកគេចូលចិត្តក្នុងពេលទំនេរ។ ការធ្វើរឿងដែលអ្នកចូលចិត្តមិនខុសនោះទេ។ ពេលទំនេរអ្នកអាចធ្វើអ្វីដែលអ្នកចូលចិត្ត ដែលផ្ដល់ប្រយោជន៍ដល់អ្នក និងទៅដល់សង្គមជាដើម។ របស់ទាំងនោះគឺជាបង្អែមក្នុងជីវិតរបស់អ្នក ដែលធ្វើឲ្យអ្នកមានភាពរីករាយ និងពោរពេញដោយការពេញចិត្ត។
៨) ស្វែងរកអ្នកនាំផ្លូវ
មនុស្សក្នុងវ័យ២០ឆ្នាំកំពុងឈ្លក់វង្វងនឹងភាពជោគជ័យឆាប់រហ័ស។ ភាពជោគជ័យមិនមែនកើតឡើងភ្លាមៗនោះទេ ប៉ុន្តែប្រសិនបើអ្នកមានអ្នកប្រាប់ផ្លូវទៅកវា នោះអ្នកនឹងកាន់តែលឿនជាងមនុស្សធម្មតា។ អ្នកនាំផ្លូវគឺប្រៀបដូចជាមនុស្សដែលប្រាប់ផ្លូវកាត់ដល់អ្នក។
អ្នកអាចទៅរកនរណាម្នាក់ដែលអ្នកគិតថាអាចជួយផ្តល់ជាយោបល់ ឬការណែនាំបន្ថែមបាន ជាជាងការសម្រេចចិត្តតែម្នាក់ឯង។
៩) រក្សាទំនាក់ទំនង
ខ្ញុំបានរៀន (តាមរយៈទំនាក់ទំនងផ្ទាល់ខ្លួនរបស់ខ្ញុំ) ថាការឲ្យនរណាម្នាក់ធ្វើដំណើរជាមួយ ដើម្បីការគាំទ្រ នឹងមិនមែនរារាំងនោះទេ។ ប្រសិនបើមានអ្វីមួយដែលដៃគូជីវិតរបស់អ្នកនឹងធ្វើឱ្យអ្នកប្រសើរជាងមុននោះមានន័យថាវាជាទំនួលខុសត្រូវរបស់អ្នកក្នុងការជួយថែរក្សាទំនាក់ទំនងនោះអោយវាបានល្អពេលកំពុងបន្តដំណើរជីវិត និងទទួលបានភាពជោគជ័យក្នុងពេលខាងមុខ។ មនុស្សដែលនៅជិតអ្នក អាចជួយអ្នកទៅរកភាពជោគជ័យ៕
ដោយ៖ ជា ធារិទ្ធ