ភាពខុសប្លែកគ្នាទាំង១៦ ចំណុចបែងចែកបុគ្គលជោគជ័យនិងបុគ្គលបរាជ័យ​



បុគ្គលជោគជ័យមានទម្លាប់លក្ខណៈចរិតខុសពីមនុស្សធម្មតា ពីព្រោះថាប្រសិនបើពួកគេដូចមនុស្សធម្មតាពួកគេប្រហែលជាមិនខុសពីមនុស្សធម្មតានោះទេ។

នៅឆ្នាំ ២០១៤ លោក Dave Kerpen ដែលជាអ្នកនិពន្ធសៀវភៅដែលលក់ដាច់ខ្លាំងបំផុតដែលមានចំណងជើងថា «សិល្បះនៃមនុស្ស» បានបង្កាញចរិតនិងអាកប្បកិរិយាខុសប្លែកគ្នារបស់បុគ្គលជោគជ័យនិងបុគ្គលបរាជ័យ។ ការសម្គាល់ដែលបង្ហាញពីភាពខុសគ្នាធំៗចំនួន ១៦ ចំណុចរវាងមនុស្សដែលទទួលបានជោគជ័យនិងបរាជ័យ។ ខាងក្រោមនេះយើងនឹងបង្ហាញពីភាពខុសគ្នាទាំង ១៦ចំណុចរវាងបុគ្គលជោគជ័យនិងបុគ្គលបរាជ័យ៖

១) មនុស្សជោគជ័យទទួលយកការផ្លាស់ប្តូរ មនុស្សបរាជ័យតែងភ័យព្រួយភ័យនឹងការផ្តាស់ប្តូរ
លោក Kerpen បាននិយាយ៖ “ការផ្តាស់ប្តូរជាអ្វីមួយដែលពិបាកបំផុត” នៅក្នុងផុសរបស់លោក LinkedIn ក្នុងឆ្នាំ២០១៤។ ការផ្លាស់ប្តូរពិភពលោកជាមួយនឹងបច្ចេកវិទ្យាកាន់តែលឿន វាពិតជារឿងដល់សំខាន់ក្នុងការផ្លាស់ប្តូរនិងសម្របខ្លួនជាជាងការភ័យខ្លាចក្នុងការផ្លាស់ប្ដូរ។ មនុស្សជោគជ័យគឺជាមនុស្សដែលចេះផ្លាស់ប្ដូរ ដោយមិនមានការភ័យខ្លាច។

២) មនុស្សជោគជ័យនិយាយអំពីគំនិត មនុស្សបរាជ័យនិយាយដើមគេ
ជំនួសឲ្យការនិយាយដើមគេដើមអ្នកដទៃ បុគ្គលជោគជ័យជាមនុស្សចូលចិត្តពិភាក្សាគ្នាពីគំនិត ជជែកដេញដោលដើម្បីភាពរីកចម្រើន។ លោក Kerpen និយាយ៖ “ការចែករំលែកជាមួយអ្នកដទៃទៀតវាបានធ្វើឲ្យពួកគេកាន់តែរីកចម្រើន”។ បុគ្គលបរាជ័យជាបុគ្គលចូលចិត្តនិយាយអំពីមនុស្ស និងព្រឹត្តិការណ៍ដែលមិនសូវមានប្រយោជន៍។

៣) មនុស្សជោគជ័យមានទំនួលខុសត្រូវលើភាពបរាជ័យរបស់ខ្លួន មនុស្សបរាជ័យតែងស្តីបន្ទោសដាក់អ្វីផ្សេងៗ
អ្នកដឹកនាំ ឬសហគ្រិនប្រាកដណាស់ថាធ្លាប់ជួបភាពលំបាកក្នុងជីវិត ក៏ដូចជាអាជីពការងាររបស់ពួកគេ ប៉ុន្តែមនុស្សទាំងនោះមានលក្ខណៈខុសត្រង់ថាពួកគេតែងតែទទួលយកភាពបរាជ័យ។ លោក Kerpen និយាយថា «ការស្តីបន្ទោសពីអ្វីផ្សេងទៀតវាគ្មានដំណោះស្រាយអ្វីទាំងអស់ ហើយពិតជាត្រូវបានមនុស្សផ្សេងទៀតមើលងាយ»។ អ្នកត្រូវហ៊ានទទួលយកទង្វើរបស់អ្នកដោយមិនថាភាពជោគជ័យឬបរាជ័យនោះទេ។

៤) មនុស្សជោគជ័យផ្ដល់មុខមាត់ទៅអ្នកដទៃ មនុស្សបរាជ័យយកមុខមាត់ម្នាក់ឯង
 បុគ្គលជោគជ័យជាមនុស្សដែលពូកែលើកទឹកចិត្តអ្នកដទៃឲ្យធ្វើការកាន់តែខ្លាំង ពីព្រោះមនុស្សទាំងនេះជាអ្នកជំរុញឲ្យអ្នកក្លាយជាមេដឹកនាំ។ ភាពជោគជ័យរបស់ពួកគេ គឺជាភាពជោគជ័យរបស់ក្រុមការងារ មិនមែនយកមុខយកមាត់តែម្នាក់ឯងនៅពេលទទួលជោគជ័យនោះទេ។

៥) បុគ្គលជោគជ័យចង់ឲ្យអ្នកដទៃទៀតជោគជ័យ មនុស្សបរាជ័យចង់ឲ្យអ្នកដទៃបរាជ័យ
បុគ្គលជោគជ័យភាគច្រើនមិនចង់ឃើញក្រុមការងាររបស់ពួកគេស្លាប់នោះទេ ពួកគេចង់ឃើញអ្នករួមការងាររបស់ពួកគេជោគជ័យនិងមានការរីកចម្រើន។ បុគ្គលជោគជ័យចង់បង្កើតបុគ្គលជោគជ័យដទៃទៀត ខណៈបុគ្គលបរាជ័យទាញអ្នកដទៃទម្លាក់ដោយមិនចង់ឃើញពួកគេជោគជ័យនោះទេ។

លោក Kerpen បាននិយាយ៖ “បើអ្នកមានការសហការគ្នាជាមួយមនុស្សនៅក្នុងក្រុមដើម្បីទទួលបានការជោគជ័យ នោះអ្នកទាំងអស់នោះនឹងទទួលបានជោគជ័យ”។

) មនុស្សជោគជ័យតែងបន្តរៀនសូត្រ មនុស្សបរាជ័យបញ្ឈប់ការរៀនរបស់ពួកគេដោយគិតថាពួកគេចេះអស់ហើយ
វិធីតែម៉្យាងប៉ុណ្ណោះដែលអាចធ្វើឲ្យអ្នកមានភាពរីកចម្រើនដូចមនុស្សអស្ចារ្យ ឬក៏អ្នកដឹកនាំពូកែគឺការមិនបោះបង់ការសិក្សា។ លោក Kerpen បាននិយាយ៖ «វាអាចជាជំហានមួយក្នុងការប្រកួតប្រជែករបស់អ្នក ក៏ដូចជាការបត់បែនតាមកាល:ទេស: ដែលបានមកពីការបន្តការរៀនសូត្រ»។ ប្រសិនបើអ្នកមិនប្រឹងប្រែងរៀនសូត្រនោះទេ អ្នកដើរមិនទាន់ពិភលោកដែលកំពង់តែផ្លាស់ប្ដូរនោះទេ។

៧) មនុស្សជោគជ័យតែងសួរពីអ្វីដែលគេអាចជួយអ្នកដទៃបាន មនុស្សបរាជ័យសួរអ្វីដែលអាចជួយខ្លួនគេបាន
ជាការពិតណាស់អ្នកគួរតែមានឆន្ទ:និងអាចជួយអ្នកដទៃនៅពេលពួកគេត្រូវការជំនួយ។ មិនថាពួកគេយល់ព្រមឬក៏បដិសេធទេអ្នកគ្រាន់តែនិយាយថាចង់ផ្តល់ជាជំនួយ ដើម្បីឲ្យពួកគេមានអារម្មណ៍ថាកក់ក្តៅ និងមានជំនួយមកវិញនៅពេលដែលអ្នកត្រូវការ។

៨) មនុស្សជោគជ័យតែងតែចាប់ឱកាស  មនុស្សបរាជ័យតែងភ័យខ្លាចភាពបរាជ័យ
«ការបដិសេធនិងការបរាជ័យគឺវាគួរឲ្យភ័យខ្លាចយ៉ាងខ្លាំង ហើយវាតែងតែរារាំងពីមនុស្សដែលសួរពួកគេពីអ្វីដែលគេចង់បានពិតប្រាកដ។»

លោក Kerpen បាននិយាយថា៖ «ប្រសិនបើអ្នកចង់ជោគជ័យ អ្នកត្រូវតែហ៊ានប្រឈមមុខនឹងឧបសគ្គ ភាពភ័យខ្លាច។»

៩) មនុស្សជោគជ័យតែងតែមើលពីអ្វីដែលប្រសើរនៅក្នុងខ្លួន មនុស្សបរាជ័យមិនខ្វាយខ្វល់ពីអ្វីដែលខ្លួនមាន
ជំហានដំបូងគឺការមានឥទ្ធិពលលើអ្នកដទៃក្នុងអាជីពការងារនិងជិវិតអ្នកត្រូវរៀនស្វែងយល់អំពីខ្លួនអ្នកជាមុនសិន។ អ្នកត្រូវរៀនស្គាល់ខ្លួនអ្នកជាមុនសិន ដូចជាចំណង់ចំណូលចិត្ត អារម្មណ៍ គំនិតជាដើម។ ប៉ុន្តែបុគ្គលបរាជ័យមិនសូវបានចំណាយបពេលក្នុងការសិក្សានិងស្វែងយល់អំពីខ្លួនរបស់ពួកគេនោះទេ។ 

១០) មនុស្សជោគជ័យតែងតែស្តាប់សិន មនុស្សបរាជ័យតែងតែនិយាយច្រើនជាងស្តាប់
បុគ្គលជោគជ័យតែងយកចិត្តទុកដាក់ស្ដាប់អ្នកដទៃសិន មុននឹងពួកគេនិយាយ។ ការស្ដាប់គឺជាការបើកគំនិតទទួលយកគំនិតរបស់អ្នកដទៃ។ ប៉ុន្តែបុគ្គលបរាជ័យជាមនុស្សដែលគិតថាខ្លួនចេះគ្រប់យ៉ាង និយាយដើម្បីឈ្នះ និយាយដើម្បីខ្លួនល្អ ដោយមិនបានស្ដាប់ពីគោលបំណងរបស់អ្នកនិយាយនោះទេ។ 

១១) មនុស្សជោគជ័យចេះយល់អារម្មណ៍អ្នកដទៃ បុគ្គលបរាជ័យចូលចិត្តបដិសេធ
លោក Kerpen បាននិយាយថា៖ នៅពេលវាប្រែចេញជាអារម្មណ៍ដែលមានឥទ្ធិពលខ្លាំងក្លា ជាពិសេសអ្នកដែលមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីធ្វើឱ្យទឹកភ្នែក មានឥទ្ធិពលណាស់ក្នុងការជាមួយមនុស្សផ្សេងទៀត។ ប្រសិនបើអ្នកអាចធ្វើឱ្យខ្លួនអ្នកជួបប្រទះកម្រិតនៃភាពងាយរងគ្រោះជាមួយនរណាម្នាក់រហូតដល់ចំណុចដែលអ្នករំជួលចិត្តអ្នកនឹងស្រក់ទឹកភ្នែកអ្នកនឹងអាចទាក់ទងជាមួយមនុស្សនោះ ហើយអ្នកមានទំនាក់ទំនងកាន់តែជ្រៅ។

១២) មនុស្សជោគជ័យតែងតែរក្សានូវភាពវិជ្ជមាន មនុស្សបរាជ័យពោរពេញដោយគំនិតអវិជ្ជមាន
បុគ្គលជោគជ័យមើលឃើញអ្វីគ្រប់យ៉ាងសុទ្ធតែវិជ្ជមាន អាចសម្រេចបាន ខណៈបុគ្គលបរាជ័យតែងតែបិទខ្លួនឯងដោយគំនិតអវិជ្ជមាន។ គំនិតវិជ្ជមានធ្វើឲ្យអ្នកមានផ្លូវដើរទៅមុខ នៅពេលដែលគំនិតអវិជ្ជមានបិទផ្លូវអ្នកមិនឲ្យអ្នកអាចស្វែងរកផ្លូវទៅមុខបានឡើយ។ 

១៣) បុគ្គលជោគជ័យចេះដឹងគុណចំពោះអ្នកដែលបានធ្វើលើគេ បុគ្គលបរាជ័យរមើលគុណ
លោក Kerpen បាននិយាយថា៖ «អាថ៌កំបាំងក្នុងការទទួលបានអ្វីគ្រប់យ៉ាងដែលអ្នកចង់បាននៅកន្លែងធ្វើការនិងក្នុងជីវិតគឺការយកចិត្តមនុស្សដោយមិនព្យាយាមធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់បានពីពួកគេ»។ អ្នកត្រូវធ្វើជាបុគ្គលដែលចេះដឹងគុណអ្នកដទៃដែលបានជួយអ្នក មិនរមើលគុណនោះទេបើទោះបីអ្នកមិនបានសងគុណក៏ដោយ។ 

១៤) មនុស្សជោគជ័យតែងសរសើរអ្នកដទៃ មនុស្សបរាជ័យតែងរិះគន់អ្នកដទៃ
លោក Kerpen បានសរសេរនៅលើគេហទំព័រ LinkedIn ថា“ ការសរសើរផ្តល់នូវថាមពលធម្មជាតិដល់នរណាម្នាក់ហើយជាទង្វើនៃសេចក្តីសប្បុរសដែលធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្បើយផងដែរ”។ ការរិះគន់បង្កើតនូវភាពអវិជ្ជមាន និងការខឹងសម្បាដោយមិនទទួលបានផលល្អនោះទេ។ 

១៥) មនុស្សជោគជ័យមានការសរសើរ មនុស្សដែលបរាជ័យតែងស្ដីបន្ទោស
ការសរសើរធ្វើឲ្យមនុស្សមានទឹកចិត្តដើរទៅមុខ នៅពេលជួបបញ្ហាឬឧបសគ្គ។ ការស្ដីបន្ទោសដោយមិនសមហេតុសមផល ឬស្ដីបន្ទោសបែបជាន់ពន្លិចគឺជាទង្វើមិនល្អឡើយ។

១៦) មនុស្សជោគជ័យអភ័យទោសដល់អ្នកដទៃ មនុស្សបរាជ័យចូលចិត្តចងគុំនុំ
Kerpen សរសេរថា៖ «មនុស្សគ្រប់គ្នាធ្វើខុស ហើយវិធីតែមួយគត់ដើម្បីឆ្លងផុតកំហុសគឺការអភ័យទោសទៅវិញទៅមក។ ការដាក់អារម្មណ៍លើកំហឹងធ្វើឱ្យអ្វីៗកាន់តែអាក្រក់ទៅៗសម្រាប់អ្នក។ ប្រសិនបើអ្នកដទៃធ្វើខុស អ្នកគួរចេះលើកលែងទោស។ អ្វីដែលអ្នកត្រូវធ្វើគឺជាចេះយកអារម្មណ៍របស់អ្នកដទៃដាក់អារម្មណ៍របស់ខ្លួន៕

ដោយ៖ ជា ធារិទ្ធ 
ប្រភព៖ businessinsider

 

X
5s