ហេតុអ្វីផែនការហិរញ្ញវត្ថុសំខាន់?
យើងចាប់ផ្តើមដោយស្វែងយល់ពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នជាក់ស្តែង តាមរយៈការធ្វើតារាង៖ ទ្រព្យសម្បត្តិ - បំណុល / ចំណូល - ចំណាយ ដើម្បីរកឲ្យឃើញកន្លែងលេចធ្លាយដែលធ្វើឲ្យលុយបាត់បង់ដោយមិនដឹងមុខ ធ្វើយ៉ាងណាអោយមានលំហូសាច់ប្រាក់ល្អ គិតសាមញ្ញគឺធ្វើបែបណាឲ្យមានចំណូលច្រើនជាងចំណាយ «សល់លុយរាល់ខែ» ។
ការពារ ដោយចាប់ផ្តើមដោយសន្សំទុនបម្រុង ដើម្បីទប់ទល់នឹងស្ថានភាពអាសន្នផ្សេងៗដូចជា៖
-ទឹកជំនន់ (សមស្របនឹងស្ថានភាព) ??????
-បាត់បង់ការងារ
-ខ្លួនឯង ឬគ្រួសារមានជំងឺ
-មើលថែសុខភាព ផ្លូវកាយ និងចិត្ត ឬអាចជ្រើសយកសេវាធានារាប់រងដើម្បីការពារសមស្របណាមួយ។
បើអ្នកបានរៀបចំផែនការហិរញ្ញវត្ថុបឋមទាំងពីជំហ៊ានខាងលើគឺមានន័យថាអ្នកមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុក្នុងកម្រិតមួយដែលអាចឲ្យអ្នកឈានទៅរកភាពមានបានក្នុងថ្ងៃខាងមុខតាមរយៈផែនការដែលស្របតាមសម្បទា ពីមួយកមិរឹតទៅមួយកម្រិតទៀតដោយមិនមានការបារម្មណ៍ពីការខ្វះលុយនោះទេ «ល្មម»។
អ្នកដែលមានប្រាក់ចំណូលច្រើនជាងការចំណាយមានប្រាក់នៅសល់ដើម្បីវិនិយោគ មនុស្សដែលមិនចាំបាច់ព្រួយបារម្ភអំពីភាពអាសន្នដែលអាចកើតឡើងចំពោះមុខ សូម្បីតែជំងឺ ឬការស្លាប់ អ្នកដែលដឹងថានៅសល់លុយសន្សំកាន់តែច្រើនវិនិយោគកាន់តែច្រើន និងការបង្កើតទ្រព្យសម្បត្តិកាន់តែច្រើន និងមានស្ថិរភាពសម្រាប់ខ្លួនអ្នកនិងគ្រួសារ។
មនុស្សប្រភេទនេះគឺពួកគេមានជំនឿចិត្តបំពេញការងារក្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ដើម្បីភាពរីកចម្រើន ខ្លួនឯង គ្រួសារ ក្រុមការងារ និងសង្គម ។
ប្រសិនបើអ្នកធ្វើការជាមួយមនុស្ស ឬបុគ្គលិកដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ «រូបវន្តបុគ្គល» ដែលមានពីជំហានទី ២ បឋមរួចហើយ មិនចាំបាច់ព្រួយបារម្មណ៍នោះទេព្រោះពួកគេនឹងខិតខំបំពេញការងារប្រកដដោយការតាំងចិត្តខ្ពស់។
នេះជាហេតុផលសម្រាប់ការព្យាយាមផ្ទេរចំណេះដឹងផ្នែកហិរញ្ញវត្ថុ បុគ្គលិក សាច់ញាត្តិ មិត្តភ័ក្តិ យុវជន និងសាធារណៈជនតាមលត្ថភាពដែលអាចធ្វើបានដើម្បីជាផ្នែកមួយលើកកម្ពស់ សេដ្ឋកិច្ច ជីវភាពរស់នៅប្រកបដោយក្រមសីលធម៌ ក្នុងនាមប្រជាពលរដ្ឋល្អនាំអោយសង្គមរឹតតែល្អបរសើរឡើងមួយកម្រិតទៀត។
ដោយ៖ ជា បូណាន