ស្គាល់ប្រទេសដែលមានជំនឿ និងមិនសូវមានជំនឿសាសនាជាងគេបំផុតក្នុងលោកហើយនៅ?​



យោងតាមរបាយការណ៍គំនិតផ្តួចផ្តើម Bahá'í initiative បានស្ទាបស្ទង់មាតិបានរកឃើញបណ្តាប្រទេសដែលមានជំនឿ និងមិនសូវមានជំនឿលើសាសនាជាងគេបំផុតក្នុងលោក។ ការស្ទាប់ស្ទង់មាតិនេះបានធ្វើឡើងនៅក្នុងឆ្នាំ ២០០៨ ឆ្នាំ ២០០៩ និងឆ្នាំ ២០១៥ ហើយជាលទ្ធផលបានបង្ហាញថា បណ្តាប្រទេសនៅទ្វីបអាហ្រ្វិក និងតំបន់មជ្ឈឹមបូព៌ាគោរពសាសនាខ្លាំងជាងគេ ខណៈដែលតំបន់អាស៊ាន និងអាមេរិកឡាទីន ក៏ស្ថិតនៅតួរលេខមិនឆ្ងាយប៉ុន្មានដែរ។

នេះជាបញ្ជីឈ្មោះប្រទេសទាំង ១០ ដែលមានប្រជាជនមានជំនឿលើសាសនាខ្លាំងជាងគេបំផុតក្នុងលោក៖
១.ប្រទេសអេត្យូពី ៩៩% 
២.ម៉ាឡាវី ៩៩%
៣.នីហ្សេរីយ៉ា ៩៩%
៤.ស្រីលង្កា ៩៩%
៥.យេម៉ែន ៩៩%
៦.ប៊ូរុនឌី ៩៨%
៧.ជីប៊ូទី ៩៨%
៨.ម៉ូរីតានី ៩៨%
៩.សូម៉ាលី ៩៨%
១០.អាហ្វហ្គានីស្ថាន ៩៧%។

ចំណែកឯកម្ពុជាឈរនៅលេខរៀងទី ១៦ ដែលមានប្រជាជនគោរពសាសនាច្រើនជាងគេរហូតដល់ទៅ ៩៦%។

នេះជាបញ្ជីឈ្មោះប្រទេសទាំង ១០ ដែលមានប្រជាជនមិនសូវមានជំនឿ​លើ​ខ្លាំង​សាសនាជាងគេបំផុតក្នុងលោក៖
១.ចិន ៧% 
២.ប្រទេសជប៉ុន ១៣% 
៣.អេស្តូនី ១៦% 
៤.ស៊ុយអែត ១៩% 
៥.ន័រវែស ២១% 
៦.សាធារណរដ្ឋឆែក ២៣% 
៧.ហុងកុង ២៦% 
៨.ប្រទេសហូឡង់ ២៦% 
៩.អ៊ីស្រាអែល ៣០% 
១០.ចក្រភពអង់គ្លេស ៣០%៕

ប្រភព៖ Telegraph 

 

X
5s