ទម្លាប់ប្រចាំថ្ងៃសាមញ្ញៗទាំង ៥ របស់បុគ្គលជោគជ័យ
ការធ្វើអ្វីដែលអ្នកពេញចិត្តជារៀងរាល់ថ្ងៃគឺជួយឲ្យអ្នកសម្រេចបានលទ្ធផលដ៏អស្ចារ្យ។ ដើម្បីទទួលបានជោគជ័យ អ្នកគួរតែរកឃើញនូវអ្វីដែលអ្នកពេញចិត្តនិងមានភាពក្លាហានគ្រប់គ្រាន់ដើម្បីសម្រេចនូវក្តីសុបិនរបស់អ្នក។ ការវិនិយោគលើខ្លួនឯងត្រូវការការលះបង់ខ្លះៗដើម្បីបង្កើតទម្លាប់វិជ្ជមានគឺជារឿងសំខាន់។ អ្នកត្រូវដឹងថាអ្វីក៏អ្នកអាចសម្រេចបានដែរល តែអ្នកត្រូវចេះរៀបចំខ្លួនអ្នកដើម្បីអភិវឌ្ឍទម្លាប់ល្អប្រចាំថ្ងៃដែលនាំលទ្ធផលវិជ្ជមាន។ អ្នកប្រហែលជាមិនចង់ធ្វើការផ្លាស់ប្តូរបែបនេះទេ។ ដូចនេះ BizKhmer សូមលើកយកនូវទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលបុគ្គលជោគជ័យតែងតែធ្វើ៖
១) ភ្ញាក់ពីគេងនៅម៉ោង៤ AM
ហេតុអ្វីបានជាអ្នកគួរក្រោកពីព្រលឹម? នាពេលព្រឹកមានសភាពស្ងប់ស្ងាត់ហើយវាអនុញ្ញាតឱ្យអ្នកអាចផបង្កើតនូវផលិតផលបានយ៉ាងអស្ចារ្យនិងធ្វើឲ្យអ្នកកាន់តែរឹងមាំ មានសុទិដ្ឋិនិយមនិងមានការត្រៀមខ្លួនសម្រាប់ថ្ងៃថ្មីដោយអារម្មណ៍ស្រស់ថ្លា។ អាហារពេលព្រឹកក៏វាសំខាន់ដែរ ព្រោះថាសុខភាពល្អបានផ្តល់ឱ្យរាងកាយរបស់អ្នកនូវសមត្ថភាពក្នុងការផ្តល់ជាថាមពលដូច្នេះអ្នកមិនត្រូវភ្លេចអាហារពេលព្រឹកនោះទេ។
២) ការជំរុញលើកទឹកចិត្ត
ប្រើប្រាស់ភាពជោគជ័យជាឧបករណ៍លើកទឹកចិត្តនិងដើម្បីទទួលបានចំណេះដឹងពីអ្នកដទៃ។ ការចូលរួមក្នុងការលើកទឹកចិត្តខ្លះៗ ពីសហគ្រិនជោគជ័យដែលអាចជំរុញសេចក្តីក្លាហានរបស់អ្នកបន្ត។ អ្នកអាចមើលខ្សែភាពយន្តដែលគួរឱ្យចាប់អារម្មណ៍ ការប្រឌិតឬខ្សែភាពយន្តឯកសារនៅក្នុងពេលវេលាណាមួយរបស់អ្នក ស្តាប់វីឌីអូលើកទឹកចិត្តនៅក្នុង YouTube និងលេងភ្លេងដែលផ្តល់ភាពរីករាយនៅក្រោយពេលអ្នកធ្វើការ។ លើកទឹកចិត្តខ្លួនឯងដោយផ្តល់រង្វាន់ដល់ខ្លួនអ្នកសម្រាប់រឿងអស្ចារ្យដែលអ្នកបានធ្វើ។ ការជំរុញលើកទឹកចិត្តគឺជួយអ្នកអ្នកអាចបន្តដំណើរទៅមុខទៀតយ៉ាងហានក្លា។
៣) អានជារៀងរាល់ថ្ងៃ
តើអ្នកដឹងទេថាមហាសេដ្ឋីសហគ្រិននិងអ្នកដឹកនាំពូកែជោគជ័យបំផុតបានអានសៀវភៅជិត ១០០ ក្បាលជារៀងរាល់ឆ្នាំ? ការអានសៀវភៅលើប្រធានបទផ្សេងៗផ្តល់ឱ្យអ្នកនូវព័ត៌មានបន្ថែមនិងបង្កើនចំណេះដឹងអំពីពិភពលោក។ សៀវភៅអាចឲ្យអ្នករៀនអ្វីថ្មីៗបង្កើនទំនុកចិត្តលើខ្លួនឯង។ បន្ទាប់ពីអានសៀវភៅជាច្រើនអ្នកអាចប្រាស្រ័យទាក់ទងកាន់តែមានប្រសិទ្ធភាពនិងដឹងកាន់តែច្បាស់អំពីទិដ្ឋភាពផ្សេងៗនៃជីវិត។ នៅពេលអ្នករៀនអំពីជោគជ័យដែលមនុស្សផ្សេងទៀតមានវានឹងជំរុញអ្នកឱ្យចង់ធ្វើដូចគ្នា។
៤) កំណត់គោលដៅដ៏ឆ្លាតវៃ
អ្នកអាចធ្វើអ្វីដែលអ្នកចង់បានប្រសិនបើអ្នកមានវិធីសាស្រ្តក្នុងការកំណត់គោលដៅ។ ផ្តោតលើការបង្កើតគោលដៅដែលអ្នកអាចតាមដាន និងកំណត់ពេលវេលាសម្រាប់ខ្លួនអ្នក។ សហគ្រិនដែលមានទ្រព្យសម្បត្តិគឺតែងតែមានគោលដៅជាក់លាក់តាមដែលអាចធ្វើទៅបានដើម្បីសម្រេចនូវអ្វីដែលពួកគេចង់បាន។ ការមានគោលដៅច្បាស់លាស់ ហើយព្យាយាមដើរតាមគោលដៅរបស់អ្នកនឹងជួយឲ្យអ្នកក្លាយជាបុគ្គលមានភាពច្បាស់លាស់និយម។
៥) ការចំណាយពេលវេលា
មនុស្សជាច្រើនហាក់ដូចជាគ្មានបញ្ហាក្នុងការឈានដល់គោលដៅទេប្រហែលជាពួកគេមាន IQ ខ្ពស់ឬមានពេលវេលាច្រើនដើម្បីបំពេញការងារ។ បុគ្គលឆ្លាតវៃមិនងាយខ្ជះខ្ជាយពេលវេលាទេ ហើយពួកគេយល់ថាមានតែ ២៤ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃទេ ហើយអ្នកមិនអាចថយក្រោយត្រឡប់ទៅរកពេលវេលាដែលបាត់បង់នោះទេ ។ មនុស្សដែលមានផលិតភាពស្វែងរកអ្នកផ្សេងទៀតដើម្បីធ្វើការជាមួយដែលបំពេញចំណុចខ្លាំងនិងខ្សោយរបស់ពួកគេ។ នៅពេលដែលអ្នកបានបង្កើតគោលបំណង អ្នកនឹងអាចស្រមៃមើលអ្វីដែលនឹងរារាំងដល់ការខិតខំរបស់អ្នកនិងវិធីដោះស្រាយបញ្ហា។ ការចេះប្រើប្រាស់ពេលវេលានិងការធ្វើសកម្មភាពខុសពីគេទើបធ្វើឲ្យពួកគេក្លាយជាបុគ្គលជោគជ័យ៕
ដោយ៖ ជា ធារិទ្ធ