វិធី ៥យ៉ាងធ្វើឲ្យអ្នកជោគជ័យយ៉ាងឆាប់រហ័ស​



តើអ្នកមានពេលប៉ុន្មានម៉ោងក្នុងមួយថ្ងៃទេ? មនុស្សជាច្រើនតែងតែនិយាយថាពួកគេមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រេចនូវអ្វីដែលពួកគេចង់បានទេ។ ហើយអ្នកមានដឹងទៀតទេថាការគ្រប់គ្រងពេលវេលាសំដៅទៅលើការបង្កើតកាលវិភាគដែលត្រូវបានរៀបចំឡើងដើម្បីបង្កើនផលិតភាពការងារ ព្រោះការគ្រប់គ្រងពេលវេលាគឺជាជំនាញដែលមានប្រយោជន៍បំផុតក្នុងការអភិវឌ្ឍខ្លួន ហើយវាអាចផ្តល់នូវភាពជោគជ័យដ៏ធំធេង។ នេះគឺជាវិធីមួយចំនួនដែលអ្នកអាចប្រើការគ្រប់គ្រងពេលវេលាដើម្បីគុណប្រយោជន៍របស់អ្នក៖

១) គម្រោងផែនការច្បាស់លាស់
នៅពេលដែលអ្នកគ្រប់គ្រងពេលវេលារបស់អ្នកប្រកបដោយប្រសិទ្ធភាពនិងកំណត់ពេលវេលាយ៉ាងជាក់លាក់ បូកនឹងការមានគម្រោងផែនការច្បាស់លាស់ អ្នកនឹងអាចសម្រេចបានលទ្ធផលល្អ និងប្រសិទ្ធភាពល្អជាមិនខាន។ វាក៏អាចជួយអ្នកក្នុងការផ្តល់ឱ្យថៅកែឬអតិថិជនរបស់អ្នកនូវគំនិតប្រាកដនិយមបន្ថែមទៀតថា តើគម្រោងមួយអាចចំណាយពេលវេលាប៉ុន្មាន?

២) កាត់បន្ថយនៃការពន្យារពេល
នៅពេលអ្នកចាប់ផ្តើមអនុវត្តការគ្រប់គ្រងពេលវេលាគឺអ្នកកំពុងតែមានការទទួលខុសត្រូវដែលអាចជួយអ្នកឱ្យឈប់ពន្យារពេលហើយទៅធ្វើការ។ បើគ្មានការកំណត់ពេលវេលាជាក់លាក់ទេ អ្នកទំនងជាមិនបំពេញភារកិច្ចបានលឿនឬមានប្រសិទ្ធភាពទេ។ ការគ្រប់គ្រងពេលវេលាអនុញ្ញាតឱ្យអ្នកធ្វើការឆ្ពោះទៅរកគោលដៅដោយបង្កើតកិច្ចការតូចតាចដែលបង្កើតបានជាលទ្ធផលធំជាងមុន។

៣) កែលម្អការផ្តោតអារម្មណ៍របស់អ្នក
សម័យនេះទៅហើយគ្មានប្រព័ន្ធផ្សព្វផ្សាយសង្គមណាដែលគ្មានការផ្ញើសារនិងគ្មានការត្រួតពិនិត្យអ៊ីម៉ែលរបស់អ្នកឡើយប្រសិនបើគ្មានការរំខានពីប្រព័ន្ធទាំងអស់នោះទេ អ្នកនឹងអាចផ្តោតលើការងារហើយធ្វើការបានល្អប្រសើរជាងមុនជាមិនខាន។

៤) តុល្យភាពជីវិតការងារកាន់តែប្រសើរ
ផ្នែកល្អបំផុតមួយអំពីការគ្រប់គ្រងពេលវេលាគឺជាការកំណត់ពេលវេលានៅក្នុងសកម្មភាពរីករាយ។ នៅពេលអ្នកទុកពេលវេលាសម្រាប់ការសប្បាយអ្នកនឹងមានតុល្យភាពជីវិតការងារល្អប្រសើរជាង។ សូមចងចាំថា៖ ចំណាយពេលវេលាខ្លះដើម្បីទទួលបានតុល្យភាពជីវិតការងារប្រសើរជាងមុន និងចំណាយពេលធ្វើអ្វីដែលអ្នកស្រលាញ់។

៥) ក្លាយជាអ្នកជោគជ័យលឿនជាងមុន
តាមរយៈការគ្រប់គ្រងពេលវេលាដ៏មានប្រសិទ្ធភាពរបស់អ្នកវានឹងធ្វើឲ្យអ្នកកាន់តែមានប្រសិទ្ធិភាព ហើយគុណភាពនិងលទ្ធផលនៃការងារដែលអ្នកធ្វើទំនងជានឹងកើនឡើងផងដែរ ជាពិសេសជាងនេះទៅទៀតនោះភាពជោគជ័យដែលអ្នកចង់បាននឹងកើតឡើងពិតៗដែលកើតចេញពីការកំណត់ពេលវេលាជាក់លាក់របស់អ្នក៕

ដោយ៖ ជា ធារិទ្ធ

 

X
5s