គន្លឹះមាសដែលជួយលោក Elon Musk ក្លាយជា CEO របស់ក្រុមហ៊ុនលំដាប់ពិភពលោកទាំងពីរ​



អាយុត្រឹមតែ ៤៥ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែលោក Elon Musk ទទួលជោគជ័យយ៉ាងធំធេងក្នុងជីវិត ដែលបច្ចុប្បន្នលោកគឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX ផងដែរ។ ខណៈពេលដែលគាត់ទទួលបានភាពជោគជ័យដ៏អស្ចារ្យនេះ វាក៏ជាពេលដែលលោកត្រូវបានឃ្លាតឆ្ងាយពីជីវិតប្រចាំថ្ងៃរបស់គាត់ផងដែរ។

និយាយដោយត្រង់ទៅចុះ លោក Musk មានសមត្ថភាពអស្ចារ្យក្នុងការច្នៃប្រឌិត ជាមួយនឹងការនាំមកនូវរបកគំហើញថ្មីៗ និងការធ្វើអ្វីៗបានសម្រេចដោយងាយ ដែលសមត្ថភាពពិសេសនេះកម្រនឹងឃើញមាននៅនឹងអ្នកផ្សេងណាស់។ ប៉ុន្តែសម្ថតភាពដ៍អស្ចារ្យទាំងនេះមិនមែនកើតឡើងចំពោះលោកដោយសារលោកបានលេបថ្នាំទិព្វពិសេសណាមួយពីទេពតានោះទេ។ លោកបានបកស្រាយអាថ៌កំបាំងនេះនៅក្នុងបទសម្ភាសន៍មួយជាមួយលោក Steve Jurvetson ថាលោកបានទម្លាប់ចំណាយពេលធ្វើការរហូតដល់ទៅ ១០០ ម៉ោងឯណោះជារៀងរាល់ប្តាហ៍ចាប់តាំងពីលោកមិនទាន់ក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនលំដាប់ពិភពលោកទាំងពីរ Tesla និង SpaceX ម្ល៉េះ។

បើប្រៀបធៀបជាមួយនឹងពេលវេលាធ្វើការរបស់បុគ្គលធម្មតាគឺពួកគេធ្វើការតែជាង ៤០ ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍ប៉ុន្តែលោក Musk គឺធ្វើលើសពីបុគ្គលធម្មតារហូតដល់ទៅជាង ២.៥ ដងឯណោះ។ ជាពិសេសនោះ ទោះបីជាបច្ចុប្បន្ននេះលោកបានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនទាំងពីរខាងលើក៍ដោយក៍លោកនៅតែបន្តចំណាយពេលយ៉ាងច្រើនលើការងាររបស់លោកដល់ទៅ ៨០ ទៅ ៩០ ម៉ោងជារៀងរាល់សប្ដាហ៍ ដែល ៤៥ ម៉ោងគឺលោកចំណាយពេលធ្វើការនៅក្នុងក្រុមហ៊ុន Tesla ហើយ ៤៥ ម៉ោងទៀតធ្វើការនៅក្រុមហ៊ុន SpaceX ។

និយាយជារួម គន្លឹះមាសក្នុងការឆ្ពោះទៅរកភាពជោគជ័យរបស់លោក Elon Musk គឺចំណាយពេលវេលាជាមួយនឹងការងារតិចឬច្រើនអាស្រ័យតាមការកំណត់កាលវិភាគដ៍ប្រសិទ្ធភាពរបស់លោកហើយការចាត់ទុកការងារជាកាតព្វកិច្ចប្រចាំថ្ងៃរបស់លោកផងដែរ៕

ដោយ៖ Anthony

 

X
5s