អាមេរិកមហាអំណាចយោធាលេខ១ ចុះអ៊ីរ៉ង់មានសាច់ដុំប៉ុណ្ណាដែរ?
បន្ទាប់ពីអាមេរិកបានធ្វើឃាតមេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Qasem Soleimani កាលពីសប្ដាហ៍មុនមក មានមនុស្សជាច្រើនកំពុងមានចម្ងល់អំពីថាតើអ៊ីរ៉ង់ហ៊ានសងសឹកបងធំយោធារបស់ពិភពលោកមួយនេះទេ?
ក្រោយការស្លាប់មេបញ្ជាការជាន់ខ្ពស់រូបនេះ មានការផ្ទុះការតវ៉ានិងការប្រឈមមុខដាក់គ្នារវាងរវាងប្រទេសទាំងពីរយ៉ាងក្ដៅគគុក ដោយថែមទាំងមានបាញ់មូលដ្ឋានទ័ពរបស់អាមេរិកនៅអ៊ីរ៉ាក់ថែមទៀតកាលពីថ្ងៃពុធកន្លងទៅ។ តើកម្លាំងយោធាប្រទេសទាំងពីរនេះខ្លាំងប៉ុណ្ណា?
បើយោងតាម Global Fire Power ដែលជាវេបសាយចាត់ចំណាត់ថ្នាក់កម្លាំងយោធាពិភពលោក បានចាត់ថ្នាក់កម្លាំងយោធាសហរដ្ឋអាមេរិកជាប្រទេសជាប់លេខ១ជាប្រទេសដែលមានកម្លាំងយោធារឹងមាំ និងខ្លាំងក្លាជាងគេនៅលើពិភពលោក ខណៈអ៊ីរ៉ាក់ជាប់លេខរៀងទី១៤ ក្នុងចំណោមប្រទេសទាំង ១៣៧ទូទាំងពិភពលោក។
ខាងក្រោមនេះគឺជាកម្លាំងយោធារបស់ប្រទេសទាំងពីរ៖
អ៊ីរ៉ាក់ មានកងទ័ពសរុបសកម្ម ៥៣២,០០០នាក់ ប្រជាជនសរុប ៨៣,០០០,០០០នាក់ ក្នុងនោះមានកម្លាំងទ័ពបម្រុងសរុបប្រមាណ ៤៧,៣២៤,១០៥ នៅពេលមានតម្រូវការបន្ទាន់។ កញ្ចប់ថវិកាក្នុងវិស័យការពារជាតិមាន ៦,៣ ពាន់លានដុល្លារ បើធៀបនឹងអាមេរិកដែលមានរហូតដល់ ៧១៦ ពាន់លានដុល្លារ។
កម្លាំងទ័ពជើងគោកមាន រថក្រោះ រុកកែត រថពាសដែក សរុប ៨,៥៧៧ គ្រឿង។ ចំណែកកងកម្លាំងទ័ពអាកាស ដែលរួមមានទាំងយន្តហោះ ឧទ្ធម្ភាគចក្រ ដែលមានសរុប ៥២១គ្រឿង ខណៈដែលមានចំនួននាវាសរុប ៣៩៨គ្រឿងបូករួមនាវាមុជទឹកផងដែរ។
បើយោងតាម Missile Threat អ៊ីរ៉ង់មានម៉ីស៊ីលប្រតិបត្តចំនួន ១២ មានទាំងខ្នាតតូច ខ្នាតធំ និងមួយចំនួនធំកំពុងធ្វើការអភិវឌ្ឍ។ ប៉ុន្តែរបាយការណ៍នាយកដ្ឋានការពារជាតិអាមេរិកបានបង្ហាញថាកម្លាំងម៉ីស៊ីលរបស់អ៊ីរ៉ាក់ធំជាងគេនិងខ្លាំងជាងគេក្នុងតំបន់មជ្ឈឹមបូព៌ា។
បើក្រលែកមើលទៅអាមេរិក ដែលជាបងធំយោធាវិញ មានទ័ពសកម្មសរុប ១,២៨១,៩០០ នាក់ និងកម្លាំងទ័ពបំរុង ១៤៤,៨៧២,៨៤៥ នាក់នៅពេលមានបញ្ហាបន្ទាន់។ អាមេរិកចាយទឹកប្រាក់ប្រមាណ ៧១៦ពាន់លានដុល្លារអាមេរិក ទៅលើកញ្ចប់ថវិការការពារជាតិ។ បើទោះបីអាមេរិកមានគ្រាប់ម៉ីស៊ីល តិចជាងអ៊ីរ៉ាក់ ៧គ្រាប់ ក៏ដោយ ប៉ុន្តែបច្ចេកវិទ្យារបស់អាមេរិកទំនើបជាង ដោយមានគ្រាប់ម៉ីស៊ីលចំងាយឆ្ងាយឆ្លងទ្វីប និងប្រភេទ Trident D-5 នេះបើយោងតាម Missile Threat។
អាមេរិកនិងរុស្ស៊ី ត្រូវបានគេដឹងថាមានចំនួនក្បាលគ្រាប់បរិមាណូស្មើនឹង ៩០ភាគរយនៃចំនួនគ្រាប់បរិមាណូសរុបលើពិភពលោក។
អាមេរិកមានកម្លាំងកងទ័ពជើងទឹកនិងជើងអាកាសច្រើនជាងគេលើពិភពលោក។ អាមេរិកមានរថក្រោះចម្បាំង កាំភ្លើងរ៉ុកកែត រថពាសដែក ចំនួន ៤៨ ៤២២គ្រឿង។ កងកម្លាំងជើងអាកាសមានសម្ភារៈសរុប ១០,១៧០ និងកម្លាំងជើងទឹកចំនួន ៤១៥នាក់។
គួរបញ្ជាក់ថា ការធ្វើឃាតមេបញ្ជាការជាន់ខ្ពស់រូបនេះ ដោយសហរដ្ឋអាមេរិកបានចោទប្រកានលោកថាមានគ្រោងការសំងាត់សម្លាប់ប្រជាជនអាមេរិកដែលរស់នៅលើទឹកដីអ៊ីរ៉ង់ និងចោទប្រកាន់ថជាអ្នកបង្កសង្គ្រាមលើតំបន់មជ្ឈឹមបូព៌ា។ បន្ថែមពីនេះលោក Qasem Soleimani បានចោទប្រកាន់ថាបានអនុញ្ញាតិឲ្យមានការតវ៉ាហិង្សានៅមុខស្ថានទូតនៅទីក្រុង Baghdad កាលពីដើមសប្ដាហ៍មុន៕
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ metro.co.uk