អង់គ្លេសគ្រោងបោះបង់ចោលសម្ព័ន្ធភាពជាមួយអាមេរិក ដោយសារមូលហេតុមួយនេះ​



ការសម្រេចចិត្តរបស់លោកដូណាល់ត្រាំក្នុងការធ្វើឃាតលោក Qassem Soleimani មេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់ បានបង្កឲ្យមានការបែកបាក់សម្ព័ន្ធភាពរវាងអាមេរិកនិងសម្ព័ន្ធមិត្តប្រវត្តិសាស្ត្ររបស់ខ្លួនគឺចក្រភពអង់គ្លេស។

នៅក្នុងការរិះគន់ឥតសំចៃមាត់របស់លេខាធិការរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយកាលពីថ្ងៃអាទិត្យថា «ជំហរនយោបាយការបរទេសឯកោរបស់លោក Trump មានន័យថាគឺកំពុងជំរុញឲ្យចក្រភពអង់គ្លេសស្វែងរកជម្រើសសម្ព័ន្ធមិត្តថ្មីជំនួសវិញ។” ហើយលោកបានប្រាប់កាសែត Sunday Times ថា ខ្ញុំបារម្ភប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញពីភាពជាអ្នកដឹកនាំរបស់ខ្លួននៅជុំវិញពិភពលោកឬអត់»។

លោកបានបន្ថែមទៀតថា «ការសន្មត់នៅឆ្នាំ ២០១០ ដែលយើងតែងតែចូលរួមជាផ្នែកមួយនៃសម្ព័ន្ធភាពសហរដ្ឋអាមេរិកនោះពេលនេះ គឺវាពិតជាមិនមែនជាកន្លែងដែលយើងនឹងទៅទៀតនោះទេ»។

អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្រ្តីក៏បានថ្កោលទោសភ្លាមៗចំពោះការគម្រាមកំហែងរបស់លោក ត្រាំ ដែលមានគោលបំណងវាយប្រហារទីតាំងវប្បធម៌អ៉ីរ៉ង់ ដោយថានេះជាការរំលោភលើច្បាប់អន្តរជាតិនិងឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាន។ ជាមួយគ្នានេះផងដែរស្របពេលអ៊ីរ៉ង់មានវិបត្តិក៏ជាពេលដែលចក្រភពអង់គ្លេសកំពុងគម្រាមកំហែងដោយបើកចំហថានឹងបំផ្លាញភាពជាដៃគូការពារជាតិដែលមានជាយូរមកហើយជាមួយសហរដ្ឋអាមេរិក។

ចំណែកឯលោក Trump វិញក៏មិនណយដែរដោយបានតបទៅចក្រភពអង់គ្លេសវិញថា លោកកំពុងធ្វើការគម្រាមកាត់ផ្ដាច់ទំនាក់ទំនងស៊ើបការណ៍សម្ងាត់ជាមួយចក្រភពអង់គ្លេស ប្រសិនបើលោក Boris Johnson នៅតែបន្តផែនការរបស់ខ្លួនដែលអនុញ្ញាតឲ្យក្រុមហ៊ុនទូរគមនាគមន៍ចិនតម្លើងបណ្តាញ 5G របស់អង់គ្លេស៕

ដោយ៖ ជា ធារិទ្ធ

 

X
5s